អ្នក​ចម្រៀង​ព្សាយ៖ បន្ត​បង្កើន​ចំណូល ជា​មួយ​ចម្រៀង​ថ្មី និង​គម្រោង​ផ្សេង​ទៀត

ចម្រៀងក្រោយនេះ មានទម្រង់ប្រហាក់ប្រហែល នឹងចម្រៀងមុន ដែលទទួលការជោគជ័យហួសពីការស្មាននោះដែរ ដូច​ជាការរៀបចំសាច់រឿង ដែលកំប្លែងក្រម៉ាច់ក្រមើម មានចង្វាក់ញ៉ាក់ជាភ្លេងអេឡិកត្រូនិក តែមានក្បាច់រាំ ខុសប្លែកគ្នា​បន្តិច។ រយៈពេលតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីថ្ងៃចេញផ្សាយ នៅលើគេហទំព័រចែកផ្សាយវិដេអូ យូធូប (Youtube) ដ៏ល្បី ចម្រៀង​«ជេនធលមែន (Gentleman)» ទទួលបានការចុចចូលទៅទស្សនាប្រមាណជា ជាង៤០លានដង។ ចំនួនចុច​ចូល​ទៅទស្សនា ដ៏ច្រើនលើសលប់បែបនេះ នឹងមិនពិបាកយល់ទេ ពីភាពជោគជ័យរបស់ចម្រៀងនេះ ហើយម្ចាស់របស់វា ក៏​ប្រាកដជាទទួលបាន នូវចំណូលយ៉ាងច្រើននោះដែរ។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: April 15, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រាន់តែចម្រៀង ហ្គាំណាំ ស្តាយ (Gangnam style) មួយបទ ព្សាយរកចំណូលបានរាប់សិបលានដុល្លា រួចទៅហើយ។ អ្នក​ចម្រៀងកូរ៉េខាងត្បូងរូបនេះ សង្ឃឹមថានឹងរកបានចំណូលបន្តទៀត ជាមួយនឹងបទចម្រៀងថ្មីមួយទៀត ដែលទើបនឹង​ចេញផ្សាយកាលពីថ្ងៃ១៣ខែមេសាកន្លងទៅ។


ការប្រគុំតន្ត្រីដ៏ធំសម្បើម នៅទីក្រុងសេអ៊ូល នៅថ្ងៃទី១៣មេសា ដើម្បីបញ្ចេញបទ«ជេនធលមែន»ជាលើកដំបូង។

ចម្រៀងក្រោយនេះ មានទម្រង់ប្រហាក់ប្រហែល នឹងចម្រៀងមុន ដែលទទួលការជោគជ័យហួសពីការស្មាននោះដែរ ដូច​ជាការរៀបចំសាច់រឿង ដែលកំប្លែងក្រម៉ាច់ក្រមើម មានចង្វាក់ញ៉ាក់ជាភ្លេងអេឡិកត្រូនិក តែមានក្បាច់រាំ ខុសប្លែកគ្នា​បន្តិច។ រយៈពេលតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីថ្ងៃចេញផ្សាយ នៅលើគេហទំព័រចែកផ្សាយវិដេអូ យូធូប (Youtube) ដ៏ល្បី ចម្រៀង​«ជេនធលមែន (Gentleman)» ទទួលបានការចុចចូលទៅទស្សនាប្រមាណជា ជាង៤០លានដង។ ចំនួនចុច​ចូល​ទៅទស្សនា ដ៏ច្រើនលើសលប់បែបនេះ នឹងមិនពិបាកយល់ទេ ពីភាពជោគជ័យរបស់ចម្រៀងនេះ ហើយម្ចាស់របស់វា ក៏​ប្រាកដជានឹងទទួលបាន នូវចំណូលយ៉ាងច្រើនយ៉ាងដូច្នេះនោះដែរ។

ការប៉ាន់ស្មានរបស់ទីភ្នាក់ងារសារព័ត៌មាន អេភី (Associated Press) បានអោយដឹងថា ក្នុងចម្រៀងមុន «ហ្គាំណាំ ស្តាយ» អ្នកចម្រៀងព្សាយ រកបានចំណូល ៨លានដុល្លា តែក្នុងរយះពេល៦ខែដំបូងប៉ុណ្ណោះ។ ចំនួននេះ អាចកើនបានទ្វេដង បើ​គិតមកទល់នឹងសព្វថ្ងៃ ពីគេហទំព័រយូធូប  រាប់ទាំងសិទ្ធផ្សព្វផ្សាយ និងការផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រនេះ។ ចម្រៀងហ្គាំណាំស្តាយ ទទួលបានការចូលទៅទស្សនា ជាង១,៥ពាន់លានដង ដែលជាចំនួនឯកត្តកម្មមួយ មិនដែល​ធ្លាប់​មាន ក្នុងប្រវត្តិចម្រៀងពិភពលោកកន្លងមក។

ចម្រៀងហ្គាំណាំស្តាយនេះដដែល ក៏ត្រូវបានលក់ដាច់ប្រមាណជា ៦លានថាស ច្រើនជាងពីរដង បើប្រៀបធៀបទៅនឹង ស្កាយហ្វ័ល (Skyfall ចម្រៀងភាពយន្ដ០០៧) ដែលលក់ដាច់បានតែ ២,៥លានថាសប៉ុណ្ណោះ។ ប៉ុន្តែរាល់ចំណូលទាំងនេះ មិនមែនត្រូវចូលទៅក្នុងហោប៉ៅរបស់ អ្នកចម្រៀងព្សាយ តែម្នាក់ឯងទេ ព្រោះព្សាយត្រូវចែកទៅអោយ ក្រុមហ៊ុនអ្នក​ផលិត​ថាសចម្រៀង អ្នកនិពន្ធ និងអ្នកចូលរួមផ្សេងៗទៀត។

៩០លានដុល្លា នៃចំណូល

បើទោះជាចម្រៀងហ្គាំណាំស្តាយ មិនបានធ្វើអោយព្សាយ រកចំណូលបានច្រើនយ៉ាងណាក៏ដោយ តែអ្នកចម្រៀងរូបនេះ អាចរកចំណូលបានពីការផ្សាយពាណិជ្ជកម្ម និងការលក់រូបភាពរបស់គាត់យ៉ាងសន្ធឹកសន្ធាប់។ ទស្សនាវដ្ដីអាមេរិក ភីផល (People) បានសរសេរថា ព្សាយទំនងជារកចំណូលបាន ច្រើនជាង៩០លានដុល្លា រវាងពីការលក់ថាសចម្រៀង ការឡើង​សម្ដែងជាច្រើនដង តាមការប្រគុំតន្ត្រីផ្សេងៗ និងការផ្សព្វផ្សាយពាណិជ្ជកម្មផង។ ចំនួននេះអាចនឹងបន្ថែម ជាច្រើនលាន​ដុល្លាទៀត បើនិយាយពីការដាក់ទុន ក្នុងផ្នែកឧស្សាហកម្មផ្សេងៗ និងការចូលប្រឡូក ក្នុងទីផ្សារភាគហ៊ុន របស់អ្នក​ចម្រៀងរូបនេះ។

ការប៉ាន់ប្រមាណរបស់ទស្សនាវដ្ដីនេះ ទំនងជាមានភាពជាក់លាក់ពិតមែន បើគេប្រៀបធៀបទៅនឹង ដំណឹងមួយដែល​ផ្សាយថា តារាចម្រៀងដ៏ល្បី ទើបនឹងទិញលំនៅដ្ឋានមួយ នៅមហាវិថី វីលស៊ៀរ (Wilshire) នៃទីក្រុងឡូស អេនជឺឡេស សហរដ្ឋអាមេរិក ហើយកំពុងតែគ្រោង នឹងធ្វើការជួសជុលគេហដ្ឋាននេះឡើងវិញទាំងស្រុងទៀត។ នេះបើតាម​អត្ថបទ​មួយរបស់គេហទំព័រអាមេរិកឈ្មោះ ធីអឹមហ្សិត  (TMZ)។

ប៉ុន្តែពាក្យសុភាសិកមួយឃ្លា បាននិយាយថា «មាន់មិនអាចពងបានរហូតនោះទេ» ហើយចម្រៀង និងចង្វាក់រាំ​របស់​ព្សាយ ក៏ប្រាកដជានឹង មិនមាននរណាចូលចិត្តទៀត ក្នុងពេលអនាគតណាមួយជាមិនខាន។ គាត់បាន​យល់​ពី​បញ្ហានេះ ហើយ​បានតៀមរួចជាស្រេច នូវគម្រោងការផ្សេងទៀតជាច្រើន។ អ្នកចម្រៀងធ្លាប់បាននិយាយប្រាប់ អ្នកសារព័ត៌មានថា គាត់​ចង់បង្កើតភាពជោគជ័យ«ផ្ទាល់ខ្លួន» មួយ។

ព្សាយចង់ប្រើប្រាស់ភាពល្បីល្បាញរបស់ខ្លួន ដែលមានកម្រិតពិភពលោកនេះ ដើម្បីបង្កើតកម្មវិធីមួយ ក្នុងកម្រិតជា​អន្តរជាតិ ឬក៏យ៉ាងហោចណាស់ ក៏នៅក្នុងកម្រិតអាស៊ីទាំងមូលដែរ។ នៅបន្ទាប់ពីចម្រៀងទីពីរ «ជេនធលមែន»នេះ គាត់​គ្រោងចេញ នូវថាសចម្រៀងមួយទៀត ហើយការដើរសម្ដែង នូវការប្រគុំដន្ត្រីក្នុងពិភពលោក ក៏ប្រហែលជានឹងចាប់ផ្ដើម​នៅពេល​នោះ​ដូចគ្នា។

តែមុននឹងទៅដល់ពេលនោះ សូមទស្សនាចម្រៀងចេញជាលើកទីពីរនេះសិន ៖

--------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...