ក្តី ខេមរៈ សេរីមន្ត និងក្រុមហ៊ុនអេសឃេ បញ្ចប់ដោយទទួលយកសំណង
ករណីការប្តឹងផ្តល់គ្នារវាងក្រុមហ៊ុនអ៊េសឃេ និងលោក ខេមរៈ សេរីមន្ត ព្រមទាំងក្រុមគ្រួសារជនរងគ្រោះ បានឈានដល់ទីបញ្ចប់ហើយ ដោយភាគីរងគ្រោះ យល់ព្រមទទួលយកសំណង បើទោះបីជាសំណងនោះ មិនបានគ្រប់ចំនួនទៅតាមបណ្ដឹងក៏ដោយ។
តារាចម្រៀង ខេមរៈ សេរីមន្ដ។ (រូបថតហ្វេសប៊ុក)
រឿងក្តីតារា - ទីបំផុតទៅក្រោយការសម្របសម្រួល រវាងលោក ខេមរៈ សេរីមន្តនិង គ្រួសារជនរងគ្រោះដទៃទៀត ក្នុងគ្រោះថ្នាក់ចរាចរកាលពីខែមីនា ឆ្នាំ ២០១៣កន្លងទៅ ជាមួយក្រុមហ៊ុនអ៊េសឃេ ក្រោមការយោគយល់គ្នា ភាគីក្រុមហ៊ុនបានយល់ព្រមផ្ដល់សំណង ដល់ភាគីគ្រួសារអ្នកស្លាប់នីមួយៗ ចំនួន ១០,០០០ដុល្លារ និង អ្នករងរបួសនៅក្នុងហេតុការណ៍នោះ ចំនួន ៤,៥០០ ដុល្លារ។ ដោយឡែកសម្រាប់លោកខេមរៈ សេរីមន្ត [...]