Posts in ‘តារា ជនល្បីៗ’ Category

រូបភាព​ដំបូង​គេ​របស់​ឡេឌី ហ្គាហ្គា នៅ​ក្នុង​ភាពយន្ដ (VDO)

រូបភាព​ដំបូង​គេ​របស់​ឡេឌី ហ្គាហ្គា នៅ​ក្នុង​ភាពយន្ដ (VDO)

រូបភាពដំបូងរបស់ឡេឌី ហ្គាហ្គា (Lady Gaga) បានលេចចេញតាមវីដេអូ ផ្សាយពាណិជ្ជកម្មឲ្យខ្សែភាពយន្ដ របស់ផលិតករ រ៉ូប៊ើរ រ៉ូឌ្រីហ្គ័រ ដែលបានជ្រើសរើសតារាចម្រៀងអន្តរជាតិ ដ៏ល្បីរបស់អាមេរិករូបនេះ មកសម្ដែង។


អ្នកចម្រៀង ឡេឌី ហ្គាហ្គា នៅក្នុងភាពយន្ដដំបូងរបស់នាង។ (រូបថតចម្លងចេញពីភាពយន្ដ)

ក្នុងចំណោមតួអង្គ ដែលពោពេញទៅដោយសកម្មភាពខ្លាំងរញ្ជួយចិត្ត មាននៅក្នុងភាពយន្ដ ម៉ាស៊ឺតេ ឃៀល (Machete Kills) មានដូចជា អង់តូនីញ៉ូ បង់ឌឺរ៉ា (Antonio Banderas) ម៉ែល ជីមសុន (Mel Gibson) ឆាលី ស៊ីន (Charlie Sheen) ចាស៊ីកា អាបា (Jessica Alba) និងលោកមីឆែល រ៉ូឌ្រីហ្គ័រ (Michelle Rodriguez)នោះ ក៏មានផងដែរ តារាភាពយន្ដថ្មី​ស្រឡាងដែល​ទើបនឹងរះ គឺអ្នកចម្រៀង ឡេឌី ហ្គាហ្គា។ វីដេអូផ្សព្វផ្សាយពាណិជ្ជកម្ម [...]

ម៉ៃឃើល ចាកសុន ជាប់​ចោទ​ជា​ថ្មី​​ពី​ទំនាក់​ទំនង​ផ្លូវ​ភេទ ជា​មួយ​អនិតិជន

ម៉ៃឃើល ចាកសុន ជាប់​ចោទ​ជា​ថ្មី​​ពី​ទំនាក់​ទំនង​ផ្លូវ​ភេទ ជា​មួយ​អនិតិជន

អ្នករៀបចំក្រឡារាំ សញ្ជាតិអូស្ត្រាលី លោក វ៉ាឌី រ៉ូបស៊ុន (Wade Robson) បានប្ដឹងឡើងទៅតុលាការចោទប្រកាន់ អតីត​ស្ដេចចម្រៀងប៉ុប ដែលបានស្លាប់តាំងពីឆ្នាំ២០០៩ ពីបទ«បំពានផ្លូវភេទលើកុមារ»។ ពាក្យបណ្ដឹងនេះ បង្កអោយមាន​ការ​ក្ដៅក្រហាយយ៉ាងខ្លាំង ពីសំណាក់អ្នកស្នងមរតករបស់ ម៉ៃឃើល ចាក់ស៊ុន (Michael Jackson) នៅចុងសប្ដាហ៍នេះ។


ស្ដេចចម្រៀងប៉ុប ម៉ៃឃើល ចាក់ស៊ុន កាលពេលលោកនៅរស់។

នៅក្នុងពាក្យបណ្ដឹងដែលដាក់ប្ដឹងដោយមេធាវីរបស់វ៉ាឌី រ៉ូបស៊ុន ទៅកាន់តុលាការនៃទីក្រុងឡូស អេនជឺឡេស តាំងពី​ថ្ងៃ​ទី០១ខែឧសភាមកនោះ លោកវ៉ាឌី រ៉ូបស៊ុន បានស្នើសុំទៅចៅក្រម នូវសំណងខូចខាតជាច្រើន ដែលត្រូវកាត់ចេញ​ពី​មរតករបស់អតីតស្ដេចចម្រៀងប៉ុប។ នៅក្នុងសំនុំរឿងក្ដីលើកមុនតាំងពីឆ្នាំ២០០៥កន្លងមក លោកវ៉ាឌី [...]

៧៣ពាន់ដុល្លា ដើម្បី​បាន​ផឹក​កាហ្វេ​ជា​មួយ​«ថៅកែ»​អៀផល ក្នុង​ការ​ដេញ​ថ្លៃ​មួយ

៧៣ពាន់ដុល្លា ដើម្បី​បាន​ផឹក​កាហ្វេ​ជា​មួយ​«ថៅកែ»​អៀផល ក្នុង​ការ​ដេញ​ថ្លៃ​មួយ

តើមាននរណាខ្លះ អាចមានសំណាងអាចទៅអង្គុយផឹកកាហ្វេ ជាមួយនឹងនាយកមហាក្រុមហ៊ុនកំព្យូទ័រដ៏ធំជាងគេ របស់​ពិភពលោក ឈ្មោះអៀបផល​ (Apple) នោះ? កម្មវិធីដេញថ្លៃនេះ ត្រូវបានបង្កើតឡើង នៅតាមបណ្ដាញអាំងធើណែត ដើម្បី​ប្រមូលមូលិធិ ទៅជួយទ្រទ្រង់អង្គការមួយ ដែលធ្វើការងារ ការពារសិទ្ធិមនុស្ស។


លោក ធីម ឃូក អគ្គនាយកក្រុមហ៊ុន អៀផល ក្នុងពេលបង្ហាញផលិតផលទូរស័ព្ទដៃចុងក្រោយគេ។

ចុះអ្នកវិញ យល់ថា គួរត្រូវរាប់ថាជាសំណាង ឬជាបំណងយ៉ាងមុតមាំ ក្នុងការជួបផឹកកាហ្វេមួយពែងតូច ជាមួយអគ្គនាយក​ក្រុមហ៊ុនអៀផល លោក ធីម ឃូក (Tim Cook) ឬយ៉ាងណា? «សំណាង ឬបំណង»នេះ ត្រូវបានគេដាក់ឲ្យដេញថ្លៃ នៅ​តាមបណ្ដាញអាំងធើណែត ដើម្បីស្វែងរកមូលិធិជួយដល់ អង្គកាការពារសិទ្ធិមនុស្សមួយ។ កាលពីថ្ងៃពុធកន្លងមក គេត្រូវ​មានប្រាក់យ៉ាងហោចណាស់ [...]

អ្នក​ចម្រៀង​ព្សាយ៖ បន្ត​បង្កើន​ចំណូល ជា​មួយ​ចម្រៀង​ថ្មី និង​គម្រោង​ផ្សេង​ទៀត

អ្នក​ចម្រៀង​ព្សាយ៖ បន្ត​បង្កើន​ចំណូល ជា​មួយ​ចម្រៀង​ថ្មី និង​គម្រោង​ផ្សេង​ទៀត

គ្រាន់តែចម្រៀង ហ្គាំណាំ ស្តាយ (Gangnam style) មួយបទ ព្សាយរកចំណូលបានរាប់សិបលានដុល្លា រួចទៅហើយ។ អ្នក​ចម្រៀងកូរ៉េខាងត្បូងរូបនេះ សង្ឃឹមថានឹងរកបានចំណូលបន្តទៀត ជាមួយនឹងបទចម្រៀងថ្មីមួយទៀត ដែលទើបនឹង​ចេញផ្សាយកាលពីថ្ងៃ១៣ខែមេសាកន្លងទៅ។


ការប្រគុំតន្ត្រីដ៏ធំសម្បើម នៅទីក្រុងសេអ៊ូល នៅថ្ងៃទី១៣មេសា ដើម្បីបញ្ចេញបទ«ជេនធលមែន»ជាលើកដំបូង។

ចម្រៀងក្រោយនេះ មានទម្រង់ប្រហាក់ប្រហែល នឹងចម្រៀងមុន ដែលទទួលការជោគជ័យហួសពីការស្មាននោះដែរ ដូច​ជាការរៀបចំសាច់រឿង ដែលកំប្លែងក្រម៉ាច់ក្រមើម មានចង្វាក់ញ៉ាក់ជាភ្លេងអេឡិកត្រូនិក តែមានក្បាច់រាំ ខុសប្លែកគ្នា​បន្តិច។ រយៈពេលតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីថ្ងៃចេញផ្សាយ នៅលើគេហទំព័រចែកផ្សាយវិដេអូ យូធូប (Youtube) ដ៏ល្បី ចម្រៀង​«ជេនធលមែន (Gentleman)» [...]

ការពិត​៥​យ៉ាង និង​ពាក្យ​ពេចន៏​ល្បីៗ របស់​កីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ

ការពិត​៥​យ៉ាង និង​ពាក្យ​ពេចន៏​ល្បីៗ របស់​កីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ

តើអ្នកធ្លាប់ស្គាល់ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) ដែរទេ? ជាក់ស្តែងគាត់ជាកីឡាករ បាល់ទាត់ម្នាក់។ ប៉ុន្តែ​តើ​ការពិតអ្វីខ្លះ ដែលកីឡាករ រ៉ូណាល់ដូ មាន?


គ្រីស្ទែណូ រ៉ូណាល់ដូ​ នៅក្នុងការប្រកួតបាល់ទាត់ពានរង្វាន់អ៊ឺរ៉ូ ២០១២។

មនោរម្យព័ងអាំងហ្វូ សូមលើកយកនូវចំណុចការពិតខ្លះៗ របស់កីឡាករឆ្នើមរូបនេះ មកជម្រាបជូនដល់​ប្រិយមិត្ត​អ្នកអាន​ឲ្យបានជ្រាប។ ចំណុចទាំងនោះមានដូចជា៖

១. គាត់មិនទទួលទានគ្រឿងស្រវឹង ព្រោះវាធ្វើឲ្យគាត់នឹកឃើញដល់ជំងឺ ដែលសម្លាប់ឪពុករបស់គាត់។
២. គាត់មិនមានស្នាមសាក់រូបអ្វីមួយ នៅលើស្បែករបស់គាត់នោះទេ ដូច្នេះគាត់អាចបរិច្ចាគឈាម២ដង ក្នុងមួយឆ្នាំ ដើម្បី​ជួយសង្រ្គោះដល់អ្នកខ្វះខាតឈាម។



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...