ជូស្ទីន ប៊េប័រ ទៅផ្ទះ«បនស្រី» នៅប្រ៊េស៊ីល?
តារាចម្រៀងវ័យក្មេងល្បីឈ្មោះ សញ្ជាតិកាណាដា ជូស្ទីន ប៊េប៊័រ (Justin Bieber) ត្រូវបានគេឃើញថាបានចេញពីផ្ទះបនមួយកន្លែង នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល នៅថ្ងៃសុក្រទី០១ខែវិច្ឆិកានេះ ដោយថែមទាំងមានស្រីរកស៊ីផ្លូវភេទ ចំនួនពីរនាក់បានដើរអបមកជាមួយផង។ នេះជាការផ្សាយឲ្យដឹងរបស់ការសែតញ៉ូយកប៉ុស្ដ៍ (New York Post) នៅចុងសប្ដាហ៍នេះ ដែលធ្វើឲ្យពួកអ្នកឈ្លក់វង្វេង នឹងអ្នកចម្រៀងវ័យ១៩ឆ្នាំនេះ ធ្លាក់ថ្លើមមិនតិចទេ។
ជូស្ទីនប៊ែប៊័រ ហ៊ំក្បាលនឹងកំណាត់ស ចេញពីផ្ទះបនស្រី នៅទីក្រុងរីយ៉ូប្រទេសប្រស៊ី នៅយប់ថ្ងៃសុក្រទី០១ ខែវិច្ឆិកា ឆ្នាំ២០១៣។ (រូបថត AKM-GSI)
ព័ត៌មានតារា - ព័ត៌មានរបស់តារារូបនេះ ចាប់ផ្ដើមផ្សាយពាសពេញពិភពលោក ធ្វើឲ្យនរណាៗក៏មានការភ្ញាក់ផ្អើលដែរ។ បើមិនចង់ឲ្យមានការភ្ញាក់ផ្អើល [...]