អ៊ី វ៉ា មិនព្រួយនឹងការរិះគន់ថា ប្រជាប្រិយភាពស្រុតចុះចុងឆ្នាំ២០១៣
ការគំាទ្រដែលតារាចម្រៀងស្រស់សោភា នាងអីវ៉ា ធ្លាប់មានពីអ្នកគាំទ្រភាគច្រើនជាយុវ័យនោះ ត្រូវបានប្រែប្រួល ដោយសារនៅចុងឆ្នាំនេះ តារាចម្រៀងរបស់ផលិតកម្មសាន់ដេរូបនេះ ហាក់ដូចជាស្ងាត់ មិនឃើញមានបទចម្រៀងល្បីៗទៀត ខណៈយុវតារាដទៃទៀតមានបទថ្មី និងម្នាក់ៗបណ្ដែតខ្លួនឡើង យ៉ាងព្រោងព្រាតនោះ។ យុវវ័យដែលធ្លាប់គាំទ្រនាងមួយចំនួនបានរអ៊ូថា បទចម្រៀងរបស់ អ៊ី វ៉ា មិនទាក់ទាញដូចមុនសោះ បើទោះជានាងមានសំឡេងល្អយ៉ាងណាក៏ដោយ។
តារាចម្រៀងវ័យក្មេង អ៊ីវ៉ា នៅមុនឡើងឆាកនៅស្ថានីយ៍ទូរទស្ស៍ ស៊ីធីអ៊ិន។ (រូបថត MONOROOM.info/ SamNeang)
តារាចម្រៀង - តារាច្រៀងដែលមានសម្លេងទាក់ទាញយុវ័យ នាងអ៊ី វ៉ា ចាប់ផ្តើមមានឈ្មោះល្បីត្រឹមតែអំឡុងពេលជិត២ឆ្នាំនេះប៉ុណ្ណោះ បើរាប់ចាប់តាំងពីនាងចូលច្រៀង [...]