កំពូល​មហា​សេដ្ឋី​ទាំង​១០ នៅ​ចិន ចំណាត់​ថ្នាក់​ឆ្នាំ២០១៣​របស់​ហ្វ័ប

ចំណាត់ថ្នាក់ថ្មី ដែលផ្ដល់ទៅឲ្យបណ្ដាជនល្បីៗក្នុងលោក ដោយទស្សនាវដ្ដីហ្វ័ប (Forbes) បានបង្កឲ្យមានការភ្ញាក់ផ្អើល​ជាខ្លាំង ជាពិសេសកំពូលអ្នកដែលមានប្រាក់ច្រើនជាងគេ ក្នុងប្រទេសចិន។ ចំណាត់ថ្នាក់នោះ បានបង្ហាញថា អ្នកជំនួញ​រកទទួលទានខាង អចលនវត្ថុ លោក វ៉ាង ជៀងលីន (Wang Jianlin) បានក្លាយជាបុរសដែលមានប្រាក់ច្រើនជាងគេបង្អស់ ក្នុងចំណោមបុរសអ្នកមាន៤០០នាក់ នៃប្រទេសកុំម្មុយនីសមួយនេះ។
Loading...
  • ដោយ: សុបិន្ដ
  • កែប្រែចុងក្រោយ: November 09, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ចំណាត់ថ្នាក់ថ្មី ដែលផ្ដល់ទៅឲ្យបណ្ដាជនល្បីៗក្នុងលោក ដោយទស្សនាវដ្ដីហ្វ័ប (Forbes) បានបង្កឲ្យមានការភ្ញាក់ផ្អើល​ជាខ្លាំង ជាពិសេសកំពូលអ្នកដែលមានប្រាក់ច្រើនជាងគេ ក្នុងប្រទេសចិន។ ចំណាត់ថ្នាក់នោះ បានបង្ហាញថា អ្នកជំនួញ​រកទទួលទានខាង អចលនវត្ថុ លោក វ៉ាង ជៀងលីន (Wang Jianlin) បានក្លាយជាបុរសដែលមានប្រាក់ច្រើនជាងគេបង្អស់ ក្នុងចំណោមបុរសអ្នកមាន៤០០នាក់ នៃប្រទេសកុំម្មុយនីសមួយនេះ។


បុរសដែលមានជាងគេនៅចិន លោក វ៉ាង ជៀនលីន។ (រូបថត Fortune Live Media 2013)

ជនល្បីៗ - ចំណាត់ថ្នាក់ថ្មីនេះ មិនបានរាប់ចូលពីកំពូលអ្នកមានៗ មកពីទីក្រុងហុងកុងទេ ដោយសារតែនៅទីនោះ មាន​រចនាសម្ព័ន្ធរដ្ឋបាលដាច់ដោយឡែក ពីរដ្ឋបាលកុំម្មុយនីសនៃទីក្រុងប៉េកាំង។

លោក វ៉ាង ជៀងលីន ដែលជាប្រធានក្រុមហ៊ុនអចលនទ្រព្យ ដាលៀន វ៉ាន់ដា គ្រូប យ៉ាងសំខាន់មួយនៅប្រទេសចិននោះ មានទ្រព្យសម្បត្តិ៍សរុបទាំងអស់ ជាង ៨៦ពាន់លាន យ័ន (ប្រមាណជាង ១០ពាន់លានអ៊ឺរ៉ូ ឬ១៤ពាន់លានដុល្លា)។ ការ​មានបានរបស់គាត់ បានកើនឡើងពីរដង ត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ដោយសារតែក្រុមហ៊ុនរបស់គាត់បានទិញយកនូវដីធ្លី ទាំងដុំៗ និងបានប្រែក្លាយអតីតកន្លែងឧស្សាហកម្មមួយចំនួន ទៅជាកន្លែងកំសាន្ដ។ ជាពិសេសក្រុមហ៊ុន វ៉ាន់ដា របស់​លោក ក៏ជាផ្នែកមួយ នៃក្រុមហ៊ុនផលិតភាពយន្ដដែលធំជាងគេ នៃប្រទេសចិនដែរ។

ចំណាត់ថ្នាក់របស់លោក វ៉ាង ខាងលើ បានទម្លាក់បុរសអ្នកមានជាងគេកាលពីឆ្នាំមុនៗ មកចំណាត់ថ្នាក់ទីពីរវិញ គឺលោក ហ្សុង កាំងហ៊ូ (Zong Qinghou) ដែលជាប្រធានក្រុមហ៊ុន ហង់ហ្សូវ វ៉ាហាហា គ្រូប (Hangzhou Wahaha Group) ឯកទេស​ខាងផលិតភេសជ្ជៈដ៏ធំជាងគេមួយ នៅចិន។ លោក ហ្សុង មានប្រាក់ត្រឹមតែជាង ៦៨ពាន់លានយ័ន ប៉ុណ្ណោះ (ប្រមាណ​ជាង ៨ពាន់លានអ៊ឺរ៉ូ ឬ១១ពាន់លានដុល្លា) ។

អ្នកដែលទទួលបានចំណាត់ថ្នាក់ទីបី គឺលោក រ៉ូប៊ីន លី (obin Li) ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនរុករកតាម​ប្រព័ន្ធ​អាំងធើណែត​មួយឈ្មោះ ប៊េឌូ (Baidu)  ដែលមានទ្រព្យសម្បត្តិ ច្រើនជាង ១៨ពាន់លានយ័ន កាលពីឆ្នាំមុន តែឆ្នាំនេះ ទ្រព្យរបស់លោកបានលោតមកដល់ គិតជាសរុបច្រើនជាង ៦៧ពាន់លានយ័ន (ប្រមាណជាង ៨ពាន់លានអ៊ឺរ៉ូ ឬ១១ពាន់​លានដុល្លា) ដែរ។

គួរបញ្ជាក់ដែរថា បញ្ជីនៃចំណាត់ថ្នាក់កំពូលមហាសេដ្ឋីថ្មី នៃប្រទេសចិន មានកំណើនឡើងរហូតដល់ ១៦៨នាក់ ប្រៀប​ធៀបទៅឆ្នាំមុនតែ ១៣៣នាក់ប៉ុណ្ណោះ។ ហើយចំនួចទឹកប្រាក់សរុប សម្រាប់បណ្ដាជនចិនចំនួន៤០០នាក់ ដែលមាន​ទ្រពសម្បត្តិច្រើនជាងគេនោះ មានចំនួនឡើងដល់ ៣៤៧០ពាន់លានយ័ន (ច្រើនជាង ៤២១ពាន់លានអ៊ឺរ៉ូ ឬ៥៦២ពាន់​លានដុល្លា) ដែលបង្ហាញថាប្រទេសចិន មិនស្ថិតក្នុងភាពទីទាល់ក្រដូចពីអតីតកាលទៀតនោះទេ។ ពីក្នុងចំណោមនោះ យើងសូមលើកយកកំពូលមហាសេដ្ឋីចិនតែ១០នាក់ ចុងក្រោយ (ស្ត្រីម្នាក់) ដែលមានទ្រព្យធុនច្រើនជាងគេ មកបង្ហាញ​ជូនលោកអ្នក។ យើងសូមរៀបចំណាត់ថ្នាក់ ពីមហាសេដ្ឋីដែលក្រជាងគេ ទៅរកមហាសេដ្ឋីដែលមានជាងគេ គិតជាដុល្លា ដូចតទៅ៖

១០) លោក លូ យ៉ុងស៊ីង (Liu Yongxing 刘永行)

Liu Yongxing

- ទ្រព្យសម្បត្តិ ៦,១ ពាន់លានដុល្លា
- អាយុ ៦៥ឆ្នាំ
- អគ្គនាយក ក្រុមហ៊ុន អេសហប ខប (East Hope Corp) ផ្នែកចំណីកសិឧស្សហផល

៩) លោក ហេ សៀនចៀន (He Xiangjian 何享健)

He Xiangjian

- ទ្រព្យសម្បត្តិ ៦,៨ ពាន់លានដុល្លា
- អាយុ ៧១ឆ្នាំ
- សហស្ថាបនិក ក្រុមហ៊ុន ម៉ៃឌៀ (Midea) ផ្នែករបស់របរប្រើប្រាស់ក្នុងផ្ទះ ប្រើដោយចរន្ដអគ្គិសនី

៨) លោក ចាក់ ម៉ា (Jack Ma 马云)

Jack Ma

- ទ្រព្យសម្បត្តិ ៧,១ ពាន់លានដុល្លា
- អាយុ ៤៩ឆ្នាំ
- អគ្គនាយក ក្រុមហ៊ុន អាលីបាបា គ្រូប (Alibaba Group (Internet))

៧) អ្នកស្រី យ៉ាង ហ៊ុយ៉ាន (Yang Huiyan 杨惠妍)

Yang Huiyan

- ទ្រព្យសម្បត្តិ ៧,២ ពាន់លានដុល្លា
- អាយុ ៣២ឆ្នាំ
- អ្នកមានភាគហ៊ុនធំជាងគេ នៅក្នុងក្រុមហ៊ុនខោនទ្រី ហ្គាឌេន ហូឌីង (Country Garden Holdings)

៦) លោក វៃ ជៀនជន (Wei Jianjun 魏建军)

Wei Jianjun

- ទ្រព្យសម្បត្តិ ៩ ពាន់លានដុល្លា
- អាយុ ៤៩ឆ្នាំ
- អគ្គនាយក ក្រុមហ៊ុន ហ្គ្រេត វល ម៉ូធ័រ (Great Wall Motor Co.)

៥) លោក ម៉ា ហ៊ុយតេង (Ma Huateng 马化腾)

Ma Huateng

- ទ្រព្យសម្បត្តិ ១០,២ ពាន់លានដុល្លា
- អាយុ ៤២ឆ្នាំ
- ស្ថាបនិក និងជាអគ្គនាយក ក្រុមហ៊ុន តេនសេន (Tencent (Internet))

៤) លោក លី ហេជន (Li Hejun 李河君)

Li Hejun

- ទ្រព្យសម្បត្តិ ១០,៩ ពាន់លានដុល្លា
- អាយុ ៤៦ឆ្នាំ
- អគ្គនាយក ក្រុមហ៊ុន ហានេជីហូលឌីង (Hanergy Holding Group Ltd)

៣) រ៉ូប៊ីន លី (Robin Li 李彦宏)

Robin Li

- ទ្រព្យសម្បត្តិ ១១,១ ពាន់លានដុល្លា
- អាយុ ៤៤ឆ្នាំ
- ស្ថាបនិក និងជាអគ្គនាយក ក្រុមហ៊ុន ប៊េឌូ (Baidu (Internet))

២) លោក ហ្សុង កាំងហ៊ូ (Zong Qinghou 宗庆后)

Zong Qinghou

- ទ្រព្យសម្បត្តិ ១១,២ ពាន់លានដុល្លា
- អាយុ ៦៨ឆ្នាំ
- អគ្គនាយក ក្រុមហ៊ុន វ៉ាហាហា (Wahaha Co. Ltd)

១) លោក វ៉ាង ជៀនលីន (Wang Jianlin 王健林)

Wang Jianlin, homme le plus riche de Chine

- ទ្រព្យសម្បត្តិ ១៤,១ ពាន់លានដុល្លា
- អាយុ ៥៩ឆ្នាំ
- អគ្គនាយក ក្រុមហ៊ុន ដាលៀង វ៉ានដា គ្រូប (Dalian Wanda Group)

--------------------------------------------------
ដោយ៖ សុបិន្ត - ម៉ុងរ៉េអាល់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...