ការត្រាប់​​តាម​«ក្បាច់​រួមរ័ក្ស​ពិសេស» របស់​សេដ្ឋី​អូស្ត្រាលី ផ្ទុះ​រឿង​អាស្រូវ

សេដ្ឋីអូស្ត្រាលីម្នាក់ ដែលតែងលេចមុខ នៅតាមបណ្ដាញសង្គម បានបង្កឲ្យផ្ទុះ ជាសង្គ្រាមពាក្យសម្ដីមួយឡើង បណ្ដាល​មក​ពី​រូបថត​មួយ​សន្លឹក មានលក្ខណៈ«ខុសរឿង»។ រូបថតនោះ ត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គម អ៊ិនស្តាហ្គ្រាម (Instagram)។
Loading...
  • ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ២០ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 21, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ទ្រាវ័រ ប៊ៃនុន (Treavers Beynon) សេដ្ឋីផ្នែកថ្នាំជក់មួយរូប បានចាយលុយ ដើម្បីបង្កើតរឿងដ៏សប្បាយៗ ហើយ​បានបង្ហោះរឿងនេះ តាមរយៈរូបថតមួយសន្លឹក ប្រាប់ដល់គេឯង ពាសពេញបណ្ដាញអ៊ិនធើណែត។ មានប្រាក់ ធ្វើអ្វីក៏​បាន ហើយចង់សប្បាយ យ៉ាងម៉េចក៏បាន ជាមួយនឹងការជប់លៀង ផឹកស៊ីច្រៀងរាំ ដែលកើតមាន មិនស្រាកស្រាន្ដ។

យ៉ាងណាក៏ដោយ ក៏លោក ប៊ៃនុន ចង់រក្សាទុករូបភាពដ៏ល្អមួយ សម្រាប់កូនទាំងបួនរបស់លោក និងជាស្វាមីដ៏​ត្រឹម​ត្រូវ​មួយ សម្រាប់ភរិយាក្រោយ របស់លោកដែរ។ តែផ្ទុយទៅវិញ រូបភាពចុងក្រោយមួយ ដែលលោកបានបង្ហោះ នៅលើ​បណ្ដាញ​សង្គម អ៊ិនស្តាក្រាម បានបង្កឲ្យផ្ទុះ ជាសង្គ្រាមពាក្យសម្ដីឡើយ យ៉ាងសន្ធឹកសន្ធាប់។ រូបថតនោះ គេបានមើល​ឃើញ លោក ប៊ៃនុន កំពុងកាន់ខ្សែរពីរ ដែលបានចង់ភ្ជាប់ភរិយារបស់លោក និងស្ត្រីម្នាក់ទៀត វានៅនឹងដី ដោយ​បាន​សរសេរ​អមថា៖ «ការយកតម្រាប់ របស់ខ្ញុំ តាម"Doggy Style"»

(កំណត់សម្គាល់៖ Doggy Style ជាក្បាច់រួមរ័ក្សដ៏ល្បីមួយ នៅក្នុងចំណោមក្បាច់ជាច្រើន នៃវិធីកាមសាស្ត្រ «កាមាស៊ុត្រា»)

ការលេងសើច របស់លោក ប៊ៃនុន មិនសូវជាមានការសប្បាយចិត្ត ពីបណ្ដាអ្នកប្រើប្រាស់ បណ្ដាញសង្គម ផ្សេងទៀតទេ ជា​ពិសេសក្រុមសកម្មជន ការពារសិទ្ធិស្ត្រី។​ ប៉ុន្តែផ្ទុយទៅវិញ លោក ប៊ៃនុន កំពុងធ្វើខ្លួនលោក មកប្រណាំងប្រជែង ជាមួយ​នឹង​សេដ្ឋីម្នាក់ទៀត លោក ថូនី ទូតូនី (Tony Toutouni) ដែលជាមនុស្ស ល្បីឈ្មោះម្នាក់ទៀត នៅលើបណ្ដាញសង្គម។ ខាង​ក្រោម​នេះ ជារូបភាពផ្សេងទៀត ដែលលោក ប៊ៃនី បានយកមកបង្ហោះ នៅលើអ៊ិនស្តាហ្គ្រាម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...