តើតារាខ្មែរណាខ្លះ ជាប់សែស្រឡាយចិន? (Pic)
មិនថាតែមន្រ្តីរាជការ នៅតាមក្រសួង មន្ទីរមួយចំនួន សិស្ស និងប្រជាពលរដ្ឋភាគច្រើននោះទេ ដែលផ្អាកសកម្មភាព មិនប្រកបរបស់រកស៊ីប្រចាំថ្ងៃ សូម្បីតែ សិល្បករ សិល្បការិនីល្បីៗរបស់ខ្មែរយើង ស្ទើរតែមួយចំនួនធំ ក៏បានផ្អាកការសម្តែង ដើម្បីចូលរួមអបអរ ពិធីបុណ្យប្រពៃណីជាតិចិន និងវៀតណាមមួយនេះដែរ។
វប្បធម៌ចិន-វៀតណាម កំពុងគ្របដណ្តប់ លើប្រជាជនខ្មែរយ៉ាងខ្លាំង នៅក្នុងសម័យបច្ចុប្បន្ននេះ គេមើលឃើញថា ប្រជាជនខ្មែរស្ទើតែ៧០% ទៅហើយ ដែលហៅខ្លួនឯងថា ជា«កូនកាត់ចិន» បើទោះបីជារូបគេ មានសម្បុរខ្មៅក៏ដោយ។ ទម្លាប់ នៃការប្រារព្ធពិធីបុណ្យប្រពៃណី ចូលឆ្នាំចិន និងវៀតណាម នេះ បាននឹងក្លាយទៅជាប្រពៃណី ដែលដក់ជាប់ ក្នុងចិត្តកូនខ្មែរ ដោយមិនអាចកែឡើងវិញបាន។ គេបង្ហាញទង្វើថា គេជាកូនកាត់ចិននេះ តាមរយៈការសែនព្រេន ឬអបអរដោយធ្វើឡើង តាមរយៈការចូលរួមសប្បាយ។ ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនអ្នកចូលរូម សែនព្រេនពិធីបុណ្យមួយនេះ នៅកម្ពុជា [...]