បេននី យ៉ាំង ចេញមុខបកស្រាយ ពីរូបថតស្រាត (vdo)
តារាសំដែង វ័យ ២៦ ឆ្នាំ នាង បេននី យ៉ាំង ( Benne Yang ) ដែលទើបធ្វើឲ្យផ្អើល ក្នុងរយៈពេលចុងក្រោយ ពីការរូបភាពអាក្រាត មួយល្វែងលើ បង្ហាញសាច់យ៉ាងទ្រលុកទ្រលន់ ទើបនឹងបង្ហោះចេញ នូវវីដេអូឃ្លីបមួយ បកស្រាយថា រូបភាពទាំងនោះ មិនមែនត្រូវបានថតឡើង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ នោះឡើយ។
ការបកស្រាយរបស់តារាសំដែង រូបរាងបានរូបនេះ បានធ្វើឡើងភ្លាមៗ ក្នុងយប់ថ្ងៃដដែល បន្ទាប់ពីរូបថតស្រាត របស់នាង ជាច្រើនសន្លឹក ត្រូវបានគេបង្ហោះលើហ្វេសប៊ុក កាលពីថ្ងៃទី២៨ឧសភា។ មិនខុសពីរូបថត របស់តារាផ្សេងដទៃទៀតទេ រូបថតស៊ិចស៊ីរបស់នាង បេននី ដែលត្រូវបានបង្ហោះ ឡើងលើបណ្ដាញសង្គម បានរងនូវការរិះគន់ យ៉ាងជូរចត់ និងយ៉ាងសម្បើមដៃ ពីសំណាក់ប្រិយមិត្ត ដែលបានឃើញរូបទាំងនោះ។
ប៉ុន្តែនៅក្នុងវីដេអូ ដែលមានរយៈពេល ១ នាទី និង ៤៨ វិនាទី នាង បេននី យ៉ាំង បានអះអាងថា រូបអាក្រាតជាច្រើនសន្លឹកនោះ [...]