អ៊ឺរ៉ូ២០១៦៖ ជូនចិញ្ចៀនសុំរៀបការ ក្នុងពេលទៅមើលបាល់
តាមពិតទៅ គូស្នេហ៍ទាំងពីរ មិនមែនជាជនជាតិអង់គ្លេសសុទ្ធនោះទេ៖ យុវជនជាជនជាតិ វៀល្ស៍ (Wales - តំបន់មួយស្ថិតនៅភាគខាងលិច) ខណៈយុវតីវ័យក្មេង ទើបជាជនជាតិអង់គ្លេសពិតប្រាកដ។ អ្នកទាំងពីរបានមកគាំទ្រ ក្រុមបាល់ទាត់ជម្រើសជាតិតែរៀងខ្លួន។ ប៉ុន្តែសេចក្ដីស្នេហា មានទំហំធំ និងមានទម្ងន់ធ្ងន់ជាងបាល់ទាត់។ មិនអញ្ចឹងទេឬ?
យុវជនបានដកចិញ្ចៀនចេញមក ហើយបានបង្ហាញជូន ទៅនារីកំពុងស្នេហ៍ ដោយពោលពាក្យដ៏អស្ចារ្យដូច្នេះថា៖ «បងសុំស្នើចិត្តអូន ដើម្បីរៀបការជាមួយបង»។ វីដេអូត្រូវបានយកមកបង្ហោះ នៅលើគេហទំព័រ «YouTube» តាំងពីច្រើនថ្ងៃមកហើយ ហើយមានមនុស្សចូលទៅទស្សនា ប្រមាណជិត៥ម៉ឺនដងហើយ។ នៅលើបណ្ដាញសង្គមវិញ ក៏វីដេអូនេះ បានបង្កភាពជ្រួលជ្រើមមិនតិចដែរ។
កាយវិការ«លុតជង្គង់» របស់យុវជនជាគូស្នេហ៍ លើទីលានក្បែរតួអេហ្វែល (Tour Effel) នៃរដ្ឋធានីប៉ារីស បានពញ្ញាក់អារម្មណ៍យុវតីឲ្យស្រឡាំងកាំង [...]