កុមារគ្មានមុខមួយរូប នឹងត្រូវឆ្លងកាត់ការវះកាត់ នៅអូស្ត្រាលី
ជីវិតរបស់កុមារជាតិម៉ារុកដ៏កំសត់ អាចនឹងមានការប្រែប្រួល នៅពេលដែលកុមារនេះ នឹងត្រូវបញ្ជូនទៅធ្វើការវះកាត់ នៅអំឡុងខែធ្នូខាងមុខ នៅក្នុងមន្ទីរពេទ្យជំនាញមួយ នៃទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។ ដំបូងឡើយ គឺមិត្តភ័ក្រមួយរូបរបស់ឪពុកកុមារទេ ដែលបានសុំជំនួយ នៅតាមបណ្ដាញសង្គម ដោយបានចុះផ្សាយរូបថតមួយសន្លឹក របស់កុមារ នៅលើទំព័រហ្វេសប៊ុក ហើយបានរកឃើញចម្លើយ ស្របតាមការដង្ហោយហៅមែន។
នោះគឺស្ត្រីជាតិអូស្ត្រាលីមួយរូប អ្នកស្រី ហ្វាទីម៉ា បារ៉ាកា (Fatima Baraka) ដែលមានដើមកំណើតពីប្រទេសម៉ារុក បានស្រយ៉ុងចិត្តជាមួយនឹងការផ្សព្វផ្សាយនេះ និងជាពិសេស អ្នកស្រីធ្លាប់បានធំដឹងក្ដីនៅក្នុងភូមិមួយ ដែលស្ថិតនៅមិនឆ្ងាយ ពីភូមិរបស់កុមាររស់នៅ។
អ្នកស្រីចិត្តធម៌បានធ្វើដំណើរ មកប្រទេសម៉ារ៉ុក ដើម្បីមើលកុមារដោយផ្ទាល់ភ្នែក [...]