Posts in ‘ការរស់នៅប្រចាំថ្ងៃ’ Category

តើ​ធ្វើ​យ៉ាងណា ទើប​ក្លាយ​ជា​អ្នក​ដឹកនាំ? ចំណុច​សំខាន់?

តើ​ធ្វើ​យ៉ាងណា ទើប​ក្លាយ​ជា​អ្នក​ដឹកនាំ? ចំណុច​សំខាន់?

មនោរម្យ.អាំងហ្វូ នឹងស្វែងរកចំនុចសំខាន់ផ្សេងៗទៀត មកជម្រាបក្នុងអត្ថបទក្រោយៗទៀត របស់ខ្លួន។ តែ​ខាង​​ក្រោម​នេះ យើងនឹងរៀបរាប់ ពីចំណុចសំខាន់ៗមួយចំនួន ដែលអ្នកដឹកនាំ តែងតែមាន៖


១. ដោះស្រាយបញ្ហា៖
មើលហេតុការណ៏​ឲ្យ​បាន​សព្វ​គ្រប់ ហើយ​ស្វែង​រក​មធ្យោបាយ ដើម្បី​ដោះ​ស្រាយ​ឲ្យ​មាន​ភាព​ប្រសើរ។ សង្កេត​​មើល​បញ្ហា​នៅ​ជុំ​វិញ​អ្នក ហើយ​ស្តាប់​មតិ​គេ បន្ទាប់​មក​គិត​ថា តើ​អ្នក​គួរ​ជួយ​ដោយ​វិធី​ណា?

២. គិតឃើញរូបភាពធំ៖
តើអ្នកកំពុងតែដោះស្រាយបញ្ហាឬ? បើអ្នកកំពុងតែដោះស្រាយ អ្នកត្រូវតែវិភាគទៅលើបញ្ហាតូចៗ ឲ្យបាន​ល្អិត​ល្អន់ និងឲ្យ​យល់ពីមូលហេតុរបស់វា។ បញ្ហាស៊ីជំរៅមិនមែន ម្នាក់ឯងអាចដោះស្រាយបាននោះទេ វាគួរតែ​មាន​ការពិភាក្សាជាក្រុម ដែលជាពេលដែលអ្នកត្រូវដើរតួនាទីជាអ្នកដឹកនាំ។

៣. ដឹងសភាពការមុន៖
បើអ្នកមានគំនិតនេះ [...]

សាងទំនុកចិត្តឲ្យខ្លួនឯង - វិធីសាស្ត្រ

សាងទំនុកចិត្តឲ្យខ្លួនឯង - វិធីសាស្ត្រ

នៅក្នុងពិភពលោកយើងនេះ មានមនុស្សមិនតិចទេ ដែលប្រកបដោយចំណេះខ្ពង់ខ្ពស់ មានសីលធម៌ល្អ សុខភាពរាងកាយ មាំមួន។ ប៉ុន្តែពួកគេបែបជា មិនមែនជាមនុស្សជោគជ័យ នៅក្នុងជីវិតទៅវិញ មិនថាតែ ការសិក្សា ការងារ គ្រួសារ ស្នេហា មិត្តភក្តិ ក៏ដូចជាជីវិតផ្ទាល់ខ្លួន។ តើបណ្តាលមកពីមូលហេតុអ្វី? អ្នកប្រាជ្ញចិត្តសាស្ត្រភាគច្រើនបានពន្យល់ថា បណ្តាលមកពី កង្វះទំនុកចិត្តលើខ្លួនឯងរបស់បុគ្គលនោះតែប៉ុណ្ណោះ។ បើបែបនេះមែន តើយើងមានវិធីណាអាចដោះស្រាយ បញ្ហាកង្វះ ទំនុកចិត្តលើខ្លួនឯងនេះបានដែរឬទេ?

តទៅនេះសូមលោកអ្នកអញ្ជើញ តាមដាននូវសញ្ញាណមួយចំនួននៃកង្វះទំនុកចិត្តលើខ្លួនឯង និងវិធីសាស្ត្រអភិវឌ្ឍមួយ ចំនួន ជាមួយនឹងយើងខ្ញុំដូចខាងក្រោម៖

ក. និយមន័យ

[...]
វិធី​បំបាត់​ការ​ធុញ​ទ្រាន់ ជា​មួយ​នឹង​មិត្ត​ភក្តិ​របស់​អ្នក

វិធី​បំបាត់​ការ​ធុញ​ទ្រាន់ ជា​មួយ​នឹង​មិត្ត​ភក្តិ​របស់​អ្នក

តើអ្នកធ្នាប់មានការធុញទ្រាន់ ជាមួយនឹងមិត្តភក្តិរបស់អ្នកទេ? ប្រាកដណាស់បើមិត្តភក្តិអ្នក និងរូបអ្នកធ្វើអ្វីដដែលៗ នោះ​ពេលខ្លះវាច្បាស់ជាមានការធុញទ្រាន់មិនខាន។

ខាងក្រោមនេះ ជាវិធីសាស្រ្តមួយចំនួន ដែលអាចបញ្ចៀសនូវការធុញទ្រាន់របស់អ្នកបាន៖

១.ស្នើឱ្យមានសកម្មភាពផ្សេងៗខុសប្លែក៖
ឧទាហរណ៏៖ នៅចុងសប្តាហ៏អ្នក និងមិត្តភក្តិរបស់អ្នក តែងតែទៅមើលខ្សែភាពយន្ត។ ដូច្នេះអ្នកអាចសាក បបួលគាត់​ដូចជា ទៅហែលទឹក ឬលេងកីឡាផ្សេងៗ ដើម្បីជៀសវាង នូវសកម្មភាពដដែលៗពេក។

២. ណែនាំមិត្តភក្តិថ្មី៖
ពេលខ្លះមិត្តភក្តិថ្មីអាចជួយបន្ថែមការរីករាយរបស់អ្នកបាន ដូចជាគេមាននូវសកម្មភាពអ្វីប្លែកថ្មី ដែលអាចធ្វើឲ្យអ្នកភ្លេច នូវការធុញទ្រាន់បាន។ តែក៏មិនមានន័យថា [...]

តើចិត្តគំនិត«អ្នកមាន» និង​«អ្នកក្រ» ខុស​គ្នា​ត្រង់​ណា?

តើចិត្តគំនិត«អ្នកមាន» និង​«អ្នកក្រ» ខុស​គ្នា​ត្រង់​ណា?

មានមនុស្សជាច្រើនបានត្អូញត្អែថា ពួកគេបានខំធ្វើការយ៉ាងលំបាក ហើយការងារច្រើនដូចអ្នកមានដែរ ចុះហេតុអ្វីបានជា ទទួលលទ្ធផលមក មិនដូចគ្នា។ ពេលខ្លះអ្នកចាំបាច់ ត្រូវតែមានភាពវ័យឆ្លាត ជាជាងការខិតខំប្រឹងប្រែង។ ខាងក្រោមនេះ ជាចំណុចប្រៀបធៀបខ្លះៗ រវាងផ្នត់គំនិតអ្នកមាន និងផ្នត់គំនិតរបស់អ្នកក្រ។


រថយន្ដឡាដា ផលិតតាំងពីជំនាន់ សហភាពសូវៀត និងរថយន្ដហ្វែរ៉ារី ផលិតនៅអ៊ីតាលី ក្នុងសម័យកាលនេះ។

សូមបញ្ជាក់ថា រាល់ចំណុចទាំងនេះ មិនបានបញ្ជាក់ពី ទស្សនវិជ្ជា«ផ្ទាល់» របស់មនោរម្យព័ងអាំងហ្វូនោះទេ។ យើងគ្រាន់​តែលើកយក នូវគំនិតទាំងឡាយ យកមកជូនលោកអ្នក គ្រាន់នឹងពិចារណា ដើម្បីនឹងមានជំហរថា តើលោកអ្នក​គួរធ្វើ​ជា​«អ្នកមាន» ឬនៅជា«អ្នកក្រ» រហូតទៅ?

ផ្នត់គំនិតអ្នកមាន៖

[...]
វីធីស្វែងរកប្រភេទកីឡា ដែល​ត្រឹម​ត្រូវ​សំរាប់​ខ្លួន​អ្នក

វីធីស្វែងរកប្រភេទកីឡា ដែល​ត្រឹម​ត្រូវ​សំរាប់​ខ្លួន​អ្នក

ការស្វែងរកប្រភេទកីឡាដែលអ្នកស្រលាញ់ គឺជាការស្វែងរកដ៏សំខាន់មួយ សំរាប់ជីវិតរបស់ អ្នក។ កីឡាអាចធ្វើឲ្យអ្នក​ជោគជ័យ បង្កើនមិត្តភក្តិ និងមានភាពសប្បាយរីករាយ។

ទាំងនេះ ជាអត្ថប្រយោជន៏ ដែលអ្នកទទួលបានពីវា ប៉ុន្តែតើអ្នក​គួរតែជ្រើសរើសប្រភេទកីឡាដែលត្រូវ សំរាប់ខ្លួនរបស់អ្នក​ដោយរបៀបណា?

១. ដំបូងអ្នកត្រូវដឹងថា កីឡាអ្វីដែលសមរម្យ ហើយល្អសំរាប់អ្នក និងសុខភាពរបស់អ្នក។
២. សួរខាងក្រសួង ឬផ្នែកគ្រប់គ្រងខាងកីឡាក្នុងតំបន់របស់អ្នក ឲ្យជួយបំភ្លឺពីប្រភេទកីឡា។
៣. សម្រេចចិត្តថា អ្នកមានពេលវេលាប៉ុន្មាន ដើម្បីលេងកីឡាមួយនោះ។ បើអ្នកជាមនុស្ស រវល់ អ្នកអាចស្វែង​រកពេល​តិចតួចណាមួយ ក្នុងកាលវិភាគរបស់អ្នក ដូច្ឆេះវាមិនប៉ះពាល់ដល់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...