Posts in ‘ទូរទស្សន៍ វិទ្យុ រូបថត’ Category

ទូរទស្សន៍​អាមេរិក​បញ្ចាំង​កម្មវិធី​«ស្រាត​ក្នុង​ធម្មជាតិ» ថត​នៅ​កម្ពុជា

កាលពីសប្ដាហ៍មុន កម្មវិធី «ឯកា​និង​ស្លៀក​ខ្យល់​ដណ្ដប់​មេឃ (Naked and Afraid)» របស់​ស្ថានីយ​ទូរទស្សន៍ ឌីសខូវើរី (Discovery Channel) បាន​បង្ហាញ​រួច​ហើយ នូវ​ជីវិត​រស់​នៅ​តាម​បែប​ធម្មជាតិ ស្រាត​ននល​មាន​ពាក់​តែ​ស្បែក​ជើង អណ្ដែត​ចំបែង​នៅ​លើ​កោះ អេនឌ្រូ (Andros - កណ្ដាល​សមុទ្រ​ខាង​ត្បូង​រដ្ឋ​ផ្លរីដា សហរដ្ឋ​អាមេរិក និងខាង​ជើង​ប្រទេស​គុយបា) របស់​ដៃគូរ​ផ្សង​ព្រេង​មួយ​គូរ។ ប៉ុន្តែ​នៅ​សប្ដាហ៍​នេះ អ្នក​ចូល​រួម​កម្មវិធី​ទូរទស្សន៍ ស្ដី​ពី​ដំណើរ​ផ្សង​ព្រេង​មួយ​គូរ​ទៀត ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ឲ្យ​ភ្លក្ស​រស​ជាតិ នៅ​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​ម្ដង នោះ​គឺ​តំបន់​ព្រៃ​ភ្នំ​នៃ​ប្រទេស​កម្ពុជា។

អ្នកផ្សងព្រេងទាំងពីររូប ខារី (Carrie) និង ថម (Tom) បានសម្រេចចិត្តស្នាក់អាស្រ័យ ក្នុងយប់ដំបូង នៅលើ​ផ្ទាំង​ថ្មហាលវាល ខណៈកម្មវិធីទីមួយសម្រាប់សប្ដាហ៍ តម្រូវឲ្យពួកគេ រុករកឲ្យបានច្រើនជាអតិប្បរមា [...]

កម្មវិធី​«អ្នក​នឹង​ក្លាយ​ជា​សេដ្ឋី» ថា​ដើម្បី​លើក​កំពស់​ការ​យល់​ដឹង​របស់​ពលរដ្ឋ

កម្មវិធី​«អ្នក​នឹង​ក្លាយ​ជា​សេដ្ឋី» ថា​ដើម្បី​លើក​កំពស់​ការ​យល់​ដឹង​របស់​ពលរដ្ឋ

កម្មវិធី«អ្នកក្លាយជាសេដ្ឋី» របស់​ទូស្សន៍ CTN ជា​កម្មវិធី​មួយ​បង្ហាញ ពី​ចំណេះដឹង​ទូទៅ និង​ផ្តល់​ឱកាស​ដល់​យុវជន ឬ​និស្សិត បាន​ចូលរួម​ប្រកួត​ប្រជែង​ឆ្លើយ​សំនួរ ដើម្បី​ដណ្តើម​តំណែង​ជា​«សេដ្ឋី»​ប្រចាំ​កម្មវិធី។ «អ្នក​នឹង​ក្លាយ​ជា​សេដ្ឋី» មិន​ត្រឹម​តែ​ជួយ​ឲ្យ​បេក្ខជន​បាន​ទទួល​ទឹក​ប្រាក់ ក្លាយ​ជា​សេដ្ឋី​នោះ​ទេ ប៉ុន្តែ​កម្មវិធី​នេះ​បាន​ជួយ​បង្កើន​ចំណេះដឹង ដល់​យុវជន និង​ប្រជាជន​ខ្មែរ​ដែល​ទស្សនា​កម្មវិធី​នេះ​ផង​ទៀត។

កម្មវធីនេះ មាន​បេក្ខជន​មក​ពី​គ្រប់​បណ្តា​ខេត្ត​ក្រុង ចូលរួម​ប្រកួត​ប្រជែង​ឆ្លើយ​សំនួរ ដណ្តើម​ប្រាក់​លាន​ដើម្បី​ក្លាយ​ជា​សេដ្ឋី។ បេក្ខជន​ដែល​មាន​សមត្ថភាព អាច​ឆ្លើយ​សំនួរ​ទាំង​អស់​នៅ​ក្នុង កម្មវិធី​បាន​នឹង​ទទួល​បាន​ប្រាក់​ចំនួន ១រយ​លាន​រៀល។ កម្មវិធី​តម្រូវ​ឲ្យ​បេក្ខជន​មាន​ភាព​វៃ​ឆ្លាត រហ័ស​រហួន និង​ចំណេះ​ដឹង​ទូទៅ​ច្រើន ទើប​ទទួល​បាន​ជ័យ​ជំនះ។ អប​​ដោយ​​ពិធីករ លោក អ៊ិត សេដ្ឋា [...]

អ្នក​ការសែត​យួន គ្រវាត់​ទូរស័ព្ទ​ចោល ព្រោះ​រោទ៍​រំខាន (vdo)

អ្នក​ការសែត​យួន គ្រវាត់​ទូរស័ព្ទ​ចោល ព្រោះ​រោទ៍​រំខាន (vdo)

អ្នកសារព័ត៌មានមួយរូប របស់ទូរទស្សន៍ជាតិវៀតណាម បានសម្ដែងប្រតិកម្មដ៏គួរឲ្យចង់សើច នៅពេល​ដែល​ទូរស័ព្ទ​របស់គាត់ បានរោទ៍ឡើងចំពេលដែលគាត់ និងពិធីការិនីម្នាក់ទៀត កំពុងធ្វើអន្តរាគមន៍ក្នុងកម្មវិធីផ្សាយផ្ទាល់។


រូបអ្នកសារព័ត៌មាន និងពិធីការិនីនៅក្នុងកម្មវិធីផ្សាយផ្ទាល់ នៃទូរទស្សន៍ជាតិវៀតណាម។ (រូបផ្ដិតពីវីដេអូ)

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្វែងរកព្រឹត្តិការណ៍ដ៏កម្រៗ កើតមានពីគ្រប់ទីកន្លែងក្នុងលោក មកជូន​ប្រិយ​មិត្ត​អ្នកអានរបស់ខ្លួន។

ពីនេះពីនោះ - ហេតុការណ៍ចម្លែកៗ ចេះតែកើតមានរហូតតែម្ដង។ ជាពិសេសនៅពេលដែលអ្នកសារព័ត៌មាន​ទាំង​ពីរនាក់ [...]

ពេជ្រ សេរីរ័ត្ន នឹង​បង្ហាញ​វត្តមាន​លើ​កញ្ចក់ MyTV ខែ​ក្រោយ

ពេជ្រ សេរីរ័ត្ន នឹង​បង្ហាញ​វត្តមាន​លើ​កញ្ចក់ MyTV ខែ​ក្រោយ

ក្រោយពីមានព័ត៌មានលេចឮថា អ្នកនាង ពេជ្រ សេរីរ័ត្ន កំពុងតែត្រៀមបង្ហាញខ្លួន វិលត្រឡប់មក រកសង្វៀន​សិល្បៈ​វិញ ក្រោមដំបូលស្ថានីយទូរទស្សន៍ ម៉ាយធីវី (MyTV) នោះ ឥលូវនេះ គេប្រាកដច្បាស់ហើយថា នាងនឹងបង្ហាញ​វត្តមាន​នៅខែ​ក្រោយនេះ ក្នុងកម្មវិធីថ្មីមួយរបស់ទូរទស្សន៍នេះ។


អ្នកនាង ពេជ្រ សេរីរ័ត្ន ពិធីការិនីទូរទស្សន៍។ (រូបថតហ្វេសប៊ុក)

តារាទូរទស្សន៍ - មានទស្សនិកជនជាច្រើន ដែលមានមន្ទិលសង្ស័យ អំពីវត្តមានរបស់អ្នកនាង ពេជ្រ សេរីរ័ត្ន ដែល​ពួកគេឆ្ងល់ថា តើពេលណាទើបលេចវត្តមាន អតីតពិធីការិនី ដ៏មានប្រជាប្រិយភាព នៅក្នុងកញ្ចក់ទូរទស្សន៍ ម៉ាយធីវី ឱ្យពិតប្រាកដទៅ? ខណៈជុំវិញដំណឹងនេះ កន្លងមកនៅមិនទាន់មានការបញ្ជាក់ ពីខាងណានោះទេ [...]

ឌួង ហ្សូរីដា ប្រាប់ ឌីជេ ហេរ៉ូ ឲ្យ​ទៅ​«រៀន​ច្រៀង»​សិន

ឌួង ហ្សូរីដា ប្រាប់ ឌីជេ ហេរ៉ូ ឲ្យ​ទៅ​«រៀន​ច្រៀង»​សិន

ក្រោយពីឌីជេដ៏ស្រស់សង្ហា និងពូកែវោហាស័ព្ទ លោកហេរ៉ូ សរសេរសារ នៅលើទំព័រហ្វេសប៊ុករបស់លោក កាល​ពី​ម្សិលម៉ិញនេះ អំពីការសោកស្តាយ ចំពោះការចាកចេញពីកម្មវិធី ដែលខ្លួនធ្លាប់កាន់ អស់រយៈពេលជិតបីឆ្នាំ បានធ្វើ​ឱ្យទស្សនិកមានការសោកស្តាយយ៉ាងខ្លាំង ក្នុងពេលដែលលោកត្រូវចាកចេញ​ពីកម្មវិធីមួយនេះ។ ប៉ុន្តែកញ្ញា ឌួង ហ្សរីដា ទំនងជាបានបង្ហើប អាថ៌កំបាំង មួយ។


ឌីជេ ហេរ៉ូ និងកញ្ញា ដួង ហ្សូរីដា។ (រូបថតហ្វេសប៊ុក)

តារា - នៅសុខៗ ឌីជេ ហេរ៉ូ ជាពិធីករកំពុងស្រូបយកប្រជាប្រិយភាព ពីទស្សនិកជន បែរជាបាត់មុខពីកម្មវិធី «តន្ត្រី​អាស៊ីអាគ្នេយ៍»ទាំងមិនដឹងមូលហេតុ ដែលធ្វើឱ្យប្រិយមិត្តជាច្រើន មានការងឿងឆ្ងល់ជាខ្លាំង។ បន្ទាប់ពីតារារូបនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...