វេជ្ជបណ្ឌិតមួយរូប រងការចោទថាបានពន្លូតកូនពីក្មេងស្រីជំទង់ រួចចាប់នាងរំលោភ
រឿងអាស្រូវបានផ្ទុះលេចលឺឡើង ប្រឆាំងលោកវេជ្ជបណ្ឌិត ម៉ៃឃើល សលម៉ុន (Michael Salmon) ដែលអានទៅហើយ ធ្វើឲ្យផ្ទុះអារម្មណ៍ ទ្រាំមិនហួសចិត្តមិនបាន។ គ្រូពេទ្យជំនាញជាតិអង់គ្លេស ដែលមានវ័យមកដល់ថ្ងៃនេះ៧៩ឆ្នាំទៅហើយនោះ បានរងនូវការចោទប្រកាន់ថា បានបៀនបៀន និងចាប់រំលោភខាងផ្លូវភេទ យ៉ាងហោចទៅលើក្មេងស្រីវ័យជំទង់ អាយុពី១១ឆ្នាំ ដល់១៧ឆ្នាំ ចំនួន៨នាក់ នៅចន្លោះពីឆ្នាំ១៩៧៣មកឆ្នាំ១៩៨៨។
នៅក្នុងចំណោមក្មេងស្រីទាំងនោះ មានក្មេងស្រីមួយរូបអាយុ១៦ឆ្នាំ បានចូលមកសុំឲ្យគ្រូពេទ្យ ជូយពន្លូតកូនចេញ។ ប៉ុន្តែបន្ទាប់ពីការពន្លូតបានចប់រួចរាល់ អ្នកជំងឺវ័យជំទង់ ត្រូវបានគ្រូពេទ្យរូបនេះរំលោភ ដើម្បីប្ដូរទៅនឹងការតបស្នងមួយ ដែលគេហៅថា ជាការយកចិត្តទុកដាក់ពិសេស ពីសំណាក់លោកវេជ្ជបណ្ឌិតយើង។
[...]