Posts in ‘ពិភពលោក’ Category

អាគារ​កប់​ពពក​នៅ ឌុយបៃ រង​គ្រោះ​នឹង​អគ្គិភ័យ (vdo)

អគ្គិភ័យបានឆេះឡើយយ៉ាងសន្ធោសន្ធៅ ក្នុងយប់ថ្ងៃសុក្រទី២០ ចូលមកថ្ងៃសៅរ៍ទី២១ ខែកុម្ភៈនេះ នៅជាន់ទី៥០ នៃ​អាគារ​កប់ពពកមួយ ដែលមានកំពស់៣៣៦ម៉ែត្រ នៅក្រុង ឌុយបៃ នៃប្រទេស អេមៀរាត់ អារ៉ាប់។ អាគារដែល​មាន​៧៩ជាន់នេះ ជាអាគារស្នាក់នៅដ៏ខ្ពស់មួយ ដែលមានឈ្មោះថា «The Torch»។ អគ្គិភ័យនេះ មិនបានធ្វើឲ្យមាន​មនុស្ស​ស្លាប់ ឬរបួសធ្ងន់ធ្ងរទេ គ្រាន់តែមានមនុស្ស៧នាក់ ត្រូវបានក្រុមអ្នកជួយសង្គ្រោះ ពិនិត្យព្យាបាល​នៅនឹង​កន្លែង​ប៉ុណ្ណោះ។

ក្រុមពន្លត់អគ្គិភ័យ បានពន្លត់រួចស្រេចបាច់ នៅពីម៉ោងក្រោយមក។ ប៉ុន្តែមនុស្សរាប់រយនាក់ ត្រូវបាន​ជម្លៀសខ្លួន​ចេញ​ពីអាគារដែលឆេះ និងពីអាគារដែលនៅជាប់នោះ។ អគ្គិភ័យបានឆេះនៅជាប់ទី៥០ ប៉ុន្តែបានដុតរោល និងខ្លោចទៅ​កាន់​ជាន់ជាង២០ទៀត នៅខាងលើជាន់ដែលឆេះ។

រូបភាពវីដេអូ ដែលត្រូវបានបង្ហោះផ្សាយ ដោយមនុស្សនៅក្នុងហេតុការណ៍ បានបង្ហាញនូវទិដ្ឋភាពដ៏ព្រឺព្រួច នៃ​អគ្គិភ័យ​ដ៏កម្រនេះ។ វីដេអូប​ន្ថែមទៀត [...]

ភេវរកម្ម​នៅ​ដាណឺម៉ាក​ស្លាប់​ម្នាក់ ក្នុង​ជំនួប​មួយ​អំពី​អ៊ីស្លាម​និយម

ភេវរកម្ម​នៅ​ដាណឺម៉ាក​ស្លាប់​ម្នាក់ ក្នុង​ជំនួប​មួយ​អំពី​អ៊ីស្លាម​និយម

បុរសម្នាក់ជាជនស៊ីវិល ដែលគេនៅមិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយ ត្រូវបានបាញ់ស្លាប់ និងភ្នាក់ងារ​នគរបាលបីនាក់ទៀត ដែលទទួលបន្ទុកការពារតំបន់នោះ បានរងរបួស។ នេះបើតាមផ្សាយឲ្យដឹង ពីកង​កម្លាំងនគរបាល នៃប្រទេសដាណឺម៉ាក។ តុល្យភាពដំបូងនេះ ត្រូវបានផ្សាយឲ្យដឹង បន្ទាប់ពីការផ្ទុះ​អាវុធ​ប្រមាណជា២០០គ្រាប់ ត្រូវបានគេស្ដាប់ឮនៅខាងក្រៅអាគារមួយ ដែលជាមជ្ឈមណ្ឌលវប្បធម៌ កណ្ដាល​រាជធានី​កូផេនអាក ប្រទេសដាណឺម៉ាក កាលពីរសៀលថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈនេះ។ អាគារនោះ ជាទីកន្លែង​ដែលជំនួបមួយ ត្រូវបានរៀបចំធ្វើ ដើម្បីជជែកអំពី«អ៊ីស្លាមនិយម» និងសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។

នគរបាលបានឲ្យដឹងទៀតថា បុរសពីរនាក់ជាខ្មាន់កាំភ្លើង និងជិះនៅក្នុងរថយន្ដមួយគ្រឿង កំពុងត្រូវ​បាន​អាជ្ញាធរដាណឺម៉ាក តាមស្វែងរកចាប់ខ្លួន។ ជនទាំងពីរពាក់មុខបិទជិត បានជិះរថយន្ដធុនតូច យីហោ វុលវ៉ាហ្គ័ន ប៉ូឡូ (volkswagen polo) ដែលគេស្គាល់ស្លាកលេខច្បាស់។

[...]

រថភ្លើង​បុក​រថយន្ដ​ផ្ទុះ​ឆេះ​នៅ​រដ្ឋ​ញ៉ូយក ស្លាប់​៦​នាក់ (vdo)

រថភ្លើង​ដែល​រត់​នៅ​តាម​តំបន់​ជាយ​ក្រុង បាន​បុក​រថយន្ដ ហ្សីប ឆារ៉ូគី (Jeep Cherokee) មួយ​គ្រឿង នៅ​លើ​ផ្លូវ​របស់​ខ្លួន នៅ​ក្នុង​រដ្ឋ​ញ៉ូយក​សហរដ្ឋ​អាមេរិក។ គ្រោះ​ថ្នាក់​បាន​កើត​ឡើង នៅ​យប់​ថ្ងៃ​អង្គារទី​២ ចូល​មក​ថ្ងៃ​ពុធ​ទី៤ ខែ​កុម្ភៈ​នេះ ដែល​ជា​ពេល​វេលា​ដែល​សម្បូរ​ទៅ​ដោយ​អ្នក​ដំណើរ នៅ​ក្បែរ​ទី​ក្រុង វ៉ាឡាយ៉ា (Valhalla) ចំងាយ​ប្រមាណ​ជាង​៣០​គីឡូម៉ែត្រ ពី​ភាគ​ខាង​ជើង​នៃ​ទីក្រុង​ញ៉ូយក។

អភិបាលរដ្ឋញ៉ូយក លោក អេនឌ្រូ គូអូម៉ូ (Andrew Cuomo) បាន​ថ្លែង​ឲ្យ​ដឹង​ពី​តុល្យភាព​ចុង​ក្រោយ​ថា មាន​មនុស្ស​៦នាក់​បាន​ស្លាប់ ក្នុង​នោះ​មាន​អ្នក​បើកបរ​រថភ្លើង​ជា​ស្ត្រី​ម្នាក់ និង​អ្នក​ដំណើរ​ប្រាំ​នាក់ ដែល​ធ្វើ​ដំណើរ​ចេញ​ពី​ចំណត (Grand Central) នៃ​សង្កាត់​ម៉ាណាតាន់ (Manhattan របស់​ទីក្រុង​ញ៉ូយក)។

គ្រោះថ្នាក់ដែលបង្កឲ្យមានការផ្ទុះឆេះជាភ្លើង និងហុយជាផ្សែងយ៉ាងខ្មួលខ្មាញនេះ [...]

ឃាត់​ខ្លួន​និស្សិត​ស្រី​ម្នាក់ ពី​បទ​ថត​«វីដេអូ​ស៊ិច» ក្នុង​បណ្ណាល័យ​សកល​វិទ្យាល័យ (vdo)

ឃាត់​ខ្លួន​និស្សិត​ស្រី​ម្នាក់ ពី​បទ​ថត​«វីដេអូ​ស៊ិច» ក្នុង​បណ្ណាល័យ​សកល​វិទ្យាល័យ (vdo)

ការ​បង្ហាញ​សាច់​ពីរ​បី​ដុំ កេរ្តិ៍​ម៉ែ​ចែក​ឲ្យ របស់​និស្សិត​ស្រី​ម្នាក់​នេះ អាច​នឹង​ទទួល​ផល​វិបាក​ធ្ងន់​ធ្ងរ​ត្រឡប់​មក​វិញ។ យុវតី​ប្រិម​ប្រិយ​អាយុ​១៩​ឆ្នាំ នាង​កញ្ញា កេនដ្រា សានដើឡេន (Kendra Sunderland) ត្រូវ​បាន​នគរបាល​ឃាត់​ខ្លួន ពី​បទ​ប្រព្រឹត្តិ​អំពើ​«អនាចារ»​ជា​សាធារណៈ។ យុវតី​រូប​នេះ បាន​ថត​វីដេអូ​ក្ដៅ​សាច់​ពី​ខ្លួន​ឯង​មួយ មាន​រយៈ​ពេល​៣១​នាទី នៅ​ក្នុង​បណ្ណាល័យ​របស់​សកល​វិទ្យាល័យ អូរ៉េហ្គល សាលា​រៀន​ជាន់​ខ្ពស់​មួយ​ដែល​នាង​បាន​ចូល​ទៅ​រៀន តាំង​ពី​ចូល​បវេស្សន​កាល​កន្លង​មក​នោះ។

រូបភាពស្រើបស្រាលស្រៀវស្រើបទាំងនេះ ត្រូវបានថតដោយប្រដាប់ថតវីដេអូ (webcam) នៅជាប់នឹង​កំព្យូទ័ររបស់នាង។ បន្ទាប់មក វីដេអូដ៏ពិសេស ត្រូវបានយកទៅបង្ហោះ នៅលើគេហទំព័រ​ឯកទេសខាង​រូប​ភាព​កូនជ្រូក និងទុកឲ្យមនុស្សចូលទៅចុចមើល ប្រមាណជាង ២៦០ ០០០ដងរួចហើយ មុននឹងវីដេអូនេះ ត្រូវ​បាន​លប់ចោលទៅវិញ។

[...]
ក្រុមហ៊ុន​អាកាស​ចរណ៍១០ ​មាន​សុវត្ថិភាព​ជាង​គេ​ ឆ្នាំ​២០១៥

ក្រុមហ៊ុន​អាកាស​ចរណ៍១០ ​មាន​សុវត្ថិភាព​ជាង​គេ​ ឆ្នាំ​២០១៥

ឆ្នាំ២០១៤ បាន​បិទ​បញ្ចប់​ទៅ ដោយ​ការ​កើន​ឡើង​គួរ​ឲ្យ​ភ័យ​ខ្លាច នូវ​ចំនួន​គ្រោះ​ថ្នាក់​យន្ដហោះ ជា​ពិសេស​គ្រោះ​ថ្នាក់​យន្ដហោះ ដែល​បាន​កើត​ឡើង​ផ្ទួនៗ​ដល់​ទៅ២​ដង សម្រាប់​ក្រុមហ៊ុន​អាកាស​ចរណ៍ ម៉ាឡេស៊ី​អ៊ែរឡាញ តែ​មួយ។

នៅ​ថ្ងៃ​ទី៨ ខែ​មិនា ឆ្នាំ​២០១៥ យន្ដហោះ​ប៊ូអីង នៃ​ជើង​ហោះ​ហើរ MH370 របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ ម៉ាឡេស៊ី​អ៊ែរឡាញ បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង ជា​មួយ​អ្នក​ដំណើរ​ទាំង​២៣៩​នាក់។ យន្ដហោះ​ដែល​ភ្ជាប់​រដ្ឋធានី​កូឡាឡំពួរ នៃ​ប្រទេស​ម៉ាឡេស៊ី និង​រដ្ឋធានី​ប៉េកាំង នៃ​ប្រទេស​ចិន បាន​បន្សល់​ទុក​ត្រឹម​តែ​ជា​ចម្ងល់ សម្រាប់​គ្រួសារ​នៃ​ជន​រង​គ្រោះ​ទាំង​អស់ ដោយ​សារ​តែ​រហូត​មក​ទល់​នឹង​ពេល​នេះ គ្មាន​ស្លាក​ស្នាម​ណា​មួយ ត្រូវ​បាន​គេ​រក​ឃើញ​ពី​តួ​យន្ដហោះ​មួយ​នេះ​ឡើយ។

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ យន្ដហោះប៊ូអីងមួយទៀត នៃជើងហោះហើរ MH17 របស់ក្រុមហ៊ុន​អាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ដដែល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...