
ចក់ សុភាព៖ កម្ពុជាគ្មានបទពិសោធន៍ល្អ ដើម្បីរក្សាជនភៀសខ្លួន
សិទ្ធិ - លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌសិទ្ធិមនុស្សកម្ពុជា បានពន្យល់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី១១ មេសា នេះថា មុននឹងកម្ពុជាចុះកិច្ចព្រមព្រៀងទទួលយកជនភៀសខ្លួន ប្រទេសកម្ពុជាត្រូវធ្វើឲ្យប្រាកដថា អាចធានាបានពីសុវត្ថិភាពរបស់ជនភៀសខ្លួន ហើយមិនបញ្ជូនជនភៀសខ្លួនទាំងនោះ ទៅកាន់ទីកន្លែងដែលពួកគេត្រូវបានរំលោភបំពាន ឬកន្លែងគ្មានសុវត្ថិភាព។
គួរកត់សម្គាល់ថា មានជនភៀសខ្លួនច្រើនរយនាក់ មកពីប្រទេសេរីលង្កា បង់ក្លាដេស នេប៉ាល់ជាដើម បានធ្វើដំណើរតាមគ្រប់រូបភាព ដើម្បីសុំសិទ្ធិជ្រកកោន រស់នៅក្នុងប្រទេសអូស្រ្តាលី។ តែប្រទេសអូស្រ្តាលី ត្រូវបានគេដឹងថា មិនចង់ទទួលយកជនភៀសខ្លួនទាំងនោះ ឲ្យរស់នៅជាអចិន្រ្តៃយ៍នោះទេ ព្រោះត្រូវបានគេដឹងថា [...]