Posts in ‘អាស៊ីប៉ាស៊ីភិក’ Category

អ្នក​ស៊ើប​អង្កេត​បន្ត​គិត​ថា យន្ដហោះ​បាន​ធ្លាក់​ក្នុង​សមុទ្រ​ឥណ្ឌា​ខាង​ត្បូង

អ្នក​ស៊ើប​អង្កេត​បន្ត​គិត​ថា យន្ដហោះ​បាន​ធ្លាក់​ក្នុង​សមុទ្រ​ឥណ្ឌា​ខាង​ត្បូង

នាយកការិយាល័យសុវត្ថិភាពគមនាគមន៍ របស់ប្រទេសអូស្ត្រាលី នៅតែបន្តអះអាងកាលពីថ្ងៃសុក្រ ទី៣០ ខែឧសភា ពីទឡ្ហីករណ៍ច្បាស់លាស់របស់ក្រុមអ្នកស៊ើបអង្កេត ដែលបង្ហាញថា តួយន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុន​ម៉ាឡេស៊ី​អ៊ែរឡាញ ពិតជាមាននៅលើមហាសមុទ្រឥណ្ឌា។


រូបថត ពីលើយន្ដហោះ ដែលត្រូវបានបញ្ជូនឲ្យទៅរុករកយន្ដហោះបាត់ខ្លួន។ (រូបថត Reuters)

បាត់យន្ដហោះ - បើតាមផ្កាយរណប ដែលបានតាមដានដំណើររបស់យន្ដហោះប៊ូអីង រហូតដល់យន្ដហោះ​បាន​បាត់​ខ្លួនទាំងស្រុងនោះ នៅថ្ងៃទី៨ ខែមីនានោះ បានឲ្យដឹងថា យន្ដហោះប្រាកដជាបានធ្លាក់បោកខ្លួន នៅកន្លែង​ណា​មួយ នៃរង្វង់ដែលគេបានគូស ក្នុងមហាសមុទ្រឥណ្ឌាខាងត្បូង ឬអាចទៅខាងជើងនៃប្រទេសថៃ ឆ្ពោះទៅ​ប្រទេស​កាហ្សាស្ដង់។

[...]
យន្ដហោះបាត់ខ្លួន៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចោទ CIA ថាដឹងរឿង

យន្ដហោះបាត់ខ្លួន៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចោទ CIA ថាដឹងរឿង

មហាធា មហាមេដ អតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលមួយរូប របស់ប្រទេសម៉ាឡស៊ី បានចុះផ្សាយនៅលើ​គេហទំព័រ​ផ្ទាល់ខ្លួនរបស់លោក ចោទប្រកាន់ ក្រុមហ៊ុនផលិតយន្ដហោះ ប៊ូអីង (Boeing) និងទីភ្នាក់ងារស៊ើប​ការ​សម្ងាត់របស់​អាមេរិក ស៊ីអាយអេ (CIA) ថាបានបង្វិលព័ត៌មាន ជុំវិញការបាត់ខ្លួនរបស់យន្ដហោះ ភ្ជាប់ជើងហោះហើរ MH370 ដែល​បានរលប់បាត់ពីប្រព័ន្ធរលកអាកាស សូន្យឈឹងតាំងពីថ្ងៃទី៨ ខែមីនា មកនោះ។


យន្ដហោះ របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ។ (រូបថត MONOROOM.info/ D.KEO)

បាត់យន្ដហោះ - រហូតមកដល់ពេលនេះ មានរយៈពេលជាង ៨០ថ្ងៃទៅហើយ តែគេនៅតែគ្មាន​ដំណឹងអ្វីទាល់តែ​សោះ ពីយន្ដហោះដ៏ធំមួយ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ [...]

យន្ដហោះបាត់ខ្លួន៖ រលក​សម្លេង​ខ្មោច តម្រូវ​ឲ្យ​រុក​រក​ផ្ដើម​ពី​សូន្យ​មក​វិញ

យន្ដហោះបាត់ខ្លួន៖ រលក​សម្លេង​ខ្មោច តម្រូវ​ឲ្យ​រុក​រក​ផ្ដើម​ពី​សូន្យ​មក​វិញ

យន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែឡាញ ដែលបានបាត់ខ្លួនតាំងពីដើម​ខែមីនា​មក​នោះ មិនបានហោះទៅធ្លាក់នៅតំបន់ ដែលគេបានរកឃើញរលកសម្លេង ក្នុងលំហសមុទ្រខាងត្បូង នៃមហាសមុទ្រ​ឥណ្ឌា​នោះឡើយ។ រលកសម្លេង ដែលបានធ្វើឲ្យគេគិតថា ជាសម្លេងផ្ដល់ដោយប្រអប់ខ្មៅនៃយន្ដហោះ នៅទីបំផុត​ត្រូវបានអ្នកស៊ើបអង្កេត រកឃើញនៅពេលនេះ ថាមិនមែនជារលកសម្លេង ចេញពីយន្ដហោះនោះឡើយ។ របក​គំហើញថ្មី ដែលតម្រូងឲ្យការរុករក ចាំបាច់ត្រូវចាប់ផ្ដើមធ្វើ ពីចំណុចសូន្យមកវិញ។


តំបន់នៃការរុករក ត្រូវបានពង្រីកនៅជុំវិញចំណុច ដែលយន្ដហោះបានបាត់ពីកញ្ចក់រ៉ាដា។

បាត់យន្ដហោះ - អាថ៌កំបាំងនៃការបាត់ខ្លួនរបស់យន្ដហោះ ដែលភ្ជាប់ជើងហោះហើរ MH370 ពីរដ្ឋធានីកូឡាឡំពួរ [...]

ថៃ៖ របប​យោធា​បាន​បិទ​បណ្ដាញ​សង្គម​ធំៗ តាម​អាំងធើណែត?

ថៃ៖ របប​យោធា​បាន​បិទ​បណ្ដាញ​សង្គម​ធំៗ តាម​អាំងធើណែត?

អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន នៅក្នុងប្រទេសថៃ បានជួបការលំបាកនៅថ្ងៃនេះ ក្នុងការចូលទៅ​កាន់​បណ្ដាញ​សង្គម ដូចជា ហ្វេសប៊ុក (Facebook) ហ្គូហ្គ័លផ្លាស (Google+) ទ្វីសធើរ (twitter) ឬវៀឌីអូ (viadeo)  ជាដើម។ តើ​នោះ​ជាជំហានថ្មីមួយទៀត ដែលសមប្រកបនឹងវិធានការអាជ្ញាសិក ដែលកំណត់ដោយរបបយោធា ឬយ៉ាងណា?


បណ្ដាញសង្គមហ្វេសប៊ុក ដែលមិនចូលទៅបាន នៅលើទូរស័ព្ទដៃ។ (រូបថត Getty Images)

នយោបាយថៃ - តាំងពីថ្ងៃធ្វើរដ្ឋប្រហារ ទី២២ ខែឧសភា ឆ្នាំ២០១៤នោះមក កងទ័ពបានហាមឃាត់ នូវរាល់​ការ​ជួបជុំ ឬការធ្វើបាតុកម្ម និងផ្ដាច់កម្មវិធីផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍។ តែមិនត្រឹមតែប៉ុណ្ណឹងទេ ព្រោះរបប​យោធា​ថ្មីនេះ ក៏បានគម្រាមថានឹងនឹងធ្វើការត្រួតពីនិត្យ [...]

អគ្គិភ័យ​​ដុត​បំផ្លាញ​មន្ទីរ​ពេទ្យ នៅ​កូរ៉េ​ខាង​ត្បូង ស្លាប់​២១​នាក់

អគ្គិភ័យ​​ដុត​បំផ្លាញ​មន្ទីរ​ពេទ្យ នៅ​កូរ៉េ​ខាង​ត្បូង ស្លាប់​២១​នាក់

នៅប្រទេសកូរ៉េខាងត្បូង គ្រោះអគ្គិភ័យបានដុតបំផ្លាញមន្ទីរពេទ្យមួយកន្លែង ធ្វើឲ្យមនុស្ស២១នាក់ស្លាប់ និង៦នាក់​ទៀតរងរបួសធ្ងន់។ ទីភ្នាក់ងារសារព័ត៌មាន យ៉ុងហាប់ របស់ប្រទេសនេះ បានថ្លែងបញ្ជាក់ឲ្យដឹង។


អ្នកលត់អគ្គិភ័យរបស់ប្រទេសកូរ៉េខាងត្បូង នៅក្នុងព្រឹត្តិការណ៍ឆេះចំណតរថយន្ដក្រុង។ (រូបភាព Keystone)

កូរ៉េខាងត្បូង - គ្រោះអគ្គិភ័យបានកើតឡើងទៅលើមន្ទីរពេទ្យមួយកន្លែង ក្នុងតំបន់ជៀនសូង () ផ្នែកខាងត្បូងនៃ​រដ្ឋធានីសេអ៊ូល។ នគរបាលបានថ្លែងឲ្យដឹងថា ជនរងគ្រោះដល់ជីវិតភាគច្រើន ដែលត្រូវបានប្រកាសឲ្យដឹង នៅ​ព្រឹកថ្ងៃពុធនេះ បានស្លាប់គាំងខ្លួននៅក្នុងមន្ទីរពេទ្យនោះ និងមួយភាគធំជាអ្នកជំងឺ។ តែនៅក្នុងចំណោម​ជនរងគ្រោះ​ដល់ជីវិតនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...