Posts in ‘អាស៊ីប៉ាស៊ីភិក’ Category

ក្រុង​ព្យុងយ៉ាង នឹង​មាន​សារជាតិ​«ព្លុយតូនីញ៉ូម»​ជា​ថ្មី​ទៀត?

ក្រុង​ព្យុងយ៉ាង នឹង​មាន​សារជាតិ​«ព្លុយតូនីញ៉ូម»​ជា​ថ្មី​ទៀត?

ប្រទេសកូរ៉េខាងជើង កំពុងពង្រីកលទ្ធភាពជាថ្មីរបស់ខ្លួន ដើម្បីបង្កើតសារជាតិ ព្លុយតូនីញ៉ូ នៅក្នុង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ «Yongbyon» ហើយនឹងអាចរក្សាទុកសារជាតិនេះ នៅក្នុងប៉ុន្មានសប្ដាហ៍ ឬប៉ុន្មានខែដ៏ខ្លី នា​ពេល​ខាង​មុខ។ នេះបើតាមការអះអាង របស់អ្នកសម្របសម្រួល ផ្នែកចារកម្មរបស់អាមេរិក លោក ជេម ក្លាផើរ (James Clapper)។

លោក ក្លាផើរ បានថ្លែងដូច្នេះ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់លោក ដែលលើកឡើងពីការគម្រាមធំៗនានា នៅក្នុងពិភពលោក ហើយបានចេញផ្សាយ កាលពីថ្ងៃអង្គារ​សប្ដាហ៍នេះ។ លោកបានពន្យល់ ក្នុង​របាយការណ៍​ថា៖ «យើងបានរំពឹងថា ប្រទេសកូរ៉េខាងជើង បានដាក់ឲ្យដំណើរការ នូវម៉ាស៊ីន​ប្រតិកម្ម​ដែល​មាន​រយៈ​ពេល​វែង​មួយ ដើម្បីមានលទ្ធភាពបង្កើត នូវសារជាតិ ព្លុយតូនីញ៉ូម ពីពេលនេះទៅប៉ុន្មានសប្ដាហ៍ ឬប៉ុន្មាន​ខែ​ខាង​មុខ»។

របាយការណ៍បានសរសេរដែរថា៖ «ទីក្រុងព្យុងយ៉ាង បានសម្រេចចិត្ត [...]

បាញ់​កាំជ្រួច៖ អ.ស.ប. ប្រកាស​ថ្កោល​ទោស​កូរ៉េ​ខាង​ជើង និង​ត្រៀម​ទណ្ឌកម្ម​បន្ថែម

បាញ់​កាំជ្រួច៖ អ.ស.ប. ប្រកាស​ថ្កោល​ទោស​កូរ៉េ​ខាង​ជើង និង​ត្រៀម​ទណ្ឌកម្ម​បន្ថែម

ប្រតិកម្មរបស់សហគមន៍អន្តរជាតិ ប្រឆាំងនឹងសកម្មភាពរបស់ក្រុងព្យុងយ៉ាង បានធ្លាក់ចុះមកជាបន្តបន្ទាប់។ ប៉ុន្តែ​ប្រតិកម្មដែលចេញ ពីអង្គការសហប្រជាជាតិ ដែលជាអង្គការដ៏កំពូល របស់ពិភពលោក បាន​កើត​ឡើង​នៅ​ក្នុង​ថ្ងៃ​តែ​មួយ នៃការបាញ់សាងល្បង កាំជ្រួចរយៈឆ្ងាយ របស់ប្រទេសកូរ៉េខាងជើង។

ក្រោយពីត្រូវបានកោះប្រជុំ ជាបន្ទាន់ភ្លាមៗ នៅស្នាក់ការកណ្ដាលរបស់ខ្លួន នាក្រុង ញ៉ូយក សហរដ្ឋអាមេរិក ក្នុងរសៀលថ្ងៃអាទិត្យ ទី៧ ខែមករា ឆ្នាំ២០១៦នេះរួច ក្រុមប្រឹក្សាសន្តិសុខ​របស់អង្គការសហប្រជាជាតិ បាន​សម្រេចធ្វើការផ្តន្ទាទោស ដោយម៉ឺងម៉ាត់បំផុត ប្រឆាំងនឹងប្រទេសកុម្មុយនីស ហើយបានអះអាងជាថ្មីថា ពី​បំណង​របស់អង្គការដ៏ធំ របស់ពិភពលោក ក្នុងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ដើម្បីការឆ្លើយតប ទៅនឹង​គម្រោង​ការ​អភិវឌ្ឍន៍ អាវុធនុយក្លេអ៊ែរ របស់ប្រទេសនេះ។

តំណាងអចិន្ត្រៃយ៍ របស់ប្រទេសវេណេហ្សុយអេឡា នៅអង្គការសហប្រជាជាតិ លោក «Rafael Dario Ramirez [...]

ផ្សាយ​ចម្រៀង​ចំអក​ឲ្យ​នាយក​រដ្ឋមន្ត្រី​ថៃ ត្រូវ​ចាប់​ខ្លួន

ផ្សាយ​ចម្រៀង​ចំអក​ឲ្យ​នាយក​រដ្ឋមន្ត្រី​ថៃ ត្រូវ​ចាប់​ខ្លួន

លោក ណារ៉ុង រុនថាណាវង់ (Narong Roonthanawong) អាយុ៣៩ឆ្នាំ ត្រូវបានឃាត់ខ្លួន បន្ទាប់​ពី​មាន​​ពាក្យ​បណ្ដឹង​មួយ ពីសំណាក់យោធាថៃ ពីបទ«បង្ហោះព័ត៌មានមិនពិត»។ នេះបើតាមការអះអាង របស់​មន្ត្រី​ទទួល​ខុស​ត្រូវ របស់​នគរបាលថៃ លោក ឆៃរ៉ូប ជនណាវ៉ាត់ (Chairop Junnawat) ទៅកាន់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង (AFP)។

លោក ឆៃរ៉ូប ដែលពាក់ស័ក្ដិ៥ បានថ្លែងពន្យល់ថា៖ «ជនសង្ស័យបានសារភាព ថាបានចែក​រំលែក​ចម្រៀង​មួយ​បទ ដែលខ្លួនគាត់គិតថា គួរឲ្យចង់សើច ជាមួយនឹងមិត្តភ័ក្រ។ នៅពេលនេះ ជនសង្ស័យ​បាន​សុំ​ការ​អភ័យទោស ពីសំណាក់នាយករដ្ឋមន្ត្រី ពីកំហុសឆ្គងរបស់ខ្លួន។»

ចម្រៀង ដែលត្រូវបានយកមកបង្ហោះនោះ មានចំណងជើងថា «ដើម្បីលោកអ៊ុំ ជាទីគោរពរបស់យើង» ហើយ​មាន​អត្ថន័យ ជាការបញ្ឆិតបញ្ឆៀង ទៅរកលោក ប្រាយុទ្ធ ចាន់អ៊ូឆា (Prayut Chan-O-Cha) ដែលជា​នាយក​រដ្ឋមន្ត្រី​ផង និងជាមេដឹកនាំយោធា ដ៏កំពូលផង។

លោក ប្រាយុទ្ធ [...]

នរណា​ជា​ប្រធានាធិបតី​ថ្មី របស់​ប្រទេស​ភូមា?

នរណា​ជា​ប្រធានាធិបតី​ថ្មី របស់​ប្រទេស​ភូមា?

តំណាងរាស្ត្រ និងជាសមាជិកសភានីតិកាលទីមួយ ដែលភាគច្រើន ជាអ្នកស្និត​នឹងអតីតរបបយោធា បាន​អនុម័ត​ច្បាប់រដ្ឋធម្មនុញ្ញ ដោយកំហិតមិនឲ្យពលរដ្ឋភូមាណា ដែលមានកូនរបស់ខ្លួនកាន់សញ្ជាតិបរទេស អាច​ឈរឈ្មោះធ្វើប្រធានាធិបតីបានឡើយ។ ការកំហិតនេះ ជាការបាញ់ឆ្ពោះ សំដៅរារាំងមេដឹកនាំប្រឆាំង គឺ​អ្នកស្រី អង់សាន ស៊ូជី ដែលមានស្វាមីជាជនជាតិអង់គ្លេស ហើយកូនទាំងពីររបស់អ្នកស្រី មាន​សញ្ជាតិ​អង់គ្លេស​នោះ មិនឲ្យឡើងឈរឈ្មោះ ជាប្រធានាធិបតី។

នៅក្នុងនីតិវិធី​ជាគោលការណ៍ ដែលមានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ បេក្ខជនប្រធានាធិបតីថ្មី នឹងត្រូវបាន​បោះ​ឆ្នោត​ជ្រើសតាំង ដោយរដ្ឋសភា នៅប៉ុន្មានសប្ដាហ៍ខាងមុន ហើយបេក្ខជនរូបនោះ នឹងក្លាយជាប្រធានាធិបតី​ពេញ​ច្បាប់ នៃប្រទេសភូមា ចាប់ពីថ្ងៃទី១ ខែមេសាតទៅ។ ហើយដើម្បីអាចឲ្យពលរដ្ឋភូមាទូទៅ (ជាពិសេសអ្នកស្រី ស៊ូជី ខ្លួនឯង) អាចឈរឈ្មោះ​ជាប្រធានាធិបតីបាន អ្នកស្រីម្ចាស់ពានរង្វាន់ណូបែលសន្តិភាព [...]

ចិន​និង​អាមេរិក​នឹង​រួម​គ្នា ដោះ​ស្រាយ​បញ្ហា​កូរ៉េ​ខាង​ជើង

ចិន​និង​អាមេរិក​នឹង​រួម​គ្នា ដោះ​ស្រាយ​បញ្ហា​កូរ៉េ​ខាង​ជើង

សាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នា ដើម្បីស្វែងរកដំណោះស្រាយថ្មី និង​ដ៏​ចាំ​បាច់មួយ នៅអង្គការសហប្រជាជាតិ ទល់នឹងគម្រោងពង្រីកអាវុធនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង។ នេះ​ជាការប្រកាសរបស់លោក ចន ឃេរី (John Kerry) រដ្ឋមន្ត្រីការបរទេសអាមេរិក នៅបន្ទាប់ពីជំនួបរវាងលោក និង​រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) ក្នុងថ្ងៃទី២៧ ខែមករានេះ។ លោក ឃេរី បានអះអាង​ទៀត​ថា សហរដ្ឋអាមេរិក​ចង់​ឲ្យ​មាន នូវដំណោះស្រាយដ៏«ខ្លាំង»មួយ ជាមួយនឹងវិធានការ«ជាក់ស្ដែង» ដើម្បី​ដាក់​បញ្ចប់​ជា​ស្ថាពរ នូវ​គម្រោង​ផលិត​អាវុធនុយក្លេអ៊ែរ របស់របបកុម្មុយនីសក្រុងព្យុងយ៉ាង ដែល​កំពុង​ក្លាយ​ជា «ការ​គម្រោមមួយ សម្រាប់​ពិភពលោក»។

ទង្វើប្រកបដោយគ្រោះថ្នាក់...

ថ្លែងបន្ត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...