Posts in ‘អាស៊ីប៉ាស៊ីភិក’ Category

«នៅថៃ យើង​គ្មាន​បណ្ដាញ​ភេរវនិយម​ទេ»

«នៅថៃ យើង​គ្មាន​បណ្ដាញ​ភេរវនិយម​ទេ»

«ជនដែលគួរឲ្យ​សង្ស័យពីរនាក់ ត្រូវបានកោះហៅ ដើម្បីធ្វើការសាកសួរ ទាក់ទងនឹងហេតុការណ៍ភេរវកម្ម នៅ​ក្រុង ហួរហ៊ីន» នេះបើតាមការអះអាង យ៉ាងប្រយ័ត្នប្រយែង របស់អ្នកនាំពាក្យនគរបាលជាតិថៃ លោក ពីយ៉ាប៉ាន ពីងម័ង (Piyapan Pingmuang) ទៅកាន់ទីភ្នាក់ងារព័ត៌មានបារាំង (AFP)។ ប៉ុន្តែអ្នកនាំពាក្យ បាន​បដិសេធ​ប្រើ​ពាក្យ ហៅ​ជន​ទាំង​ពីរ ថាជាជនសង្ស័យ។

អ្នកនាំពាក្យបានបន្ថែមទៀតថា៖ «ហើយជនម្នាក់ទៀត ត្រូវបានឃាត់ខ្លួន នៅក្រុង ណាក់ខន ស៊ីធម្មារ៉ាត់ (Nakhon Si Thammarat - ដែលស្ថិតនៅភាគខាងត្បូង នៃប្រទេសថៃ)»។

លោក ពីយ៉ាប៉ាន មិនបានបញ្ជាក់ ឲ្យបានលំអិតជាងនេះ ពីអត្តសញ្ញាណរបស់ជនទាំងបីទេ តែបើតាម​សារព័ត៌មាន​ក្នុងស្រុក បានឲ្យដឹងថា ជនដែលត្រូវបានឃាត់ខ្លួន​នៅ ក្រុង ណាក់ខន ស៊ីធម្មារ៉ាត់ នោះ ជាមេ​ដឹកនាំ​មួយរូប នៃក្រុមអាវក្រហម ស្និតនឹងអតីតនាយករដ្ឋមន្ត្រី ស៊ីណាវ៉ាត្រា (Shinawatra) ទាំងពីរនាក់បងប្អូន [...]

ថៃ៖ បោះ​ឆ្នោត​នៅ​ឆ្នាំ២០១៧ បន្ទាប់​ពី​ប្រជា​មតិ​​ទទួល​​យក​​រដ្ឋធម្មនុញ្ញ​ដ៏​ចម្រូង​ចម្រាស

ថៃ៖ បោះ​ឆ្នោត​នៅ​ឆ្នាំ២០១៧ បន្ទាប់​ពី​ប្រជា​មតិ​​ទទួល​​យក​​រដ្ឋធម្មនុញ្ញ​ដ៏​ចម្រូង​ចម្រាស

ការរាប់សន្លឹកឆ្នោត នៃការធ្វើប្រជាមតិ កាលពីថ្ងៃអាទិត្យ ដែលមានប្រមាណដល់ទៅ៩៤% បានបង្ហាញថា ប្រជា​រាស្ត្រ​ថៃប្រមាណជា៦១,៤% បានទទួលយករដ្ឋធម្មនុញ្ញថ្មី បង្កើតឡើងដោយក្រុមមេដឹកនាំយោធា ដែល​ចូល​មក​កាន់​អំណាច ចាប់ពីខែឧសភា ឆ្នាំ២០១៤កន្លងមក បន្ទាប់ពីរដ្ឋប្រហារយោធា ទម្លាក់រដ្ឋាភិបាល​ប្រជាធិបតេយ្យ​រួចមក។

លទ្ធផល ដែលចេញពីការបោះឆ្នោត​ប្រជាមតិនេះ មិនបណ្ដាល ឲ្យមានការភ្ញាក់ផ្អើលប៉ុន្មានទេ ហើយលោក ប្រាយុទ្ធ ចាន់អ៊ូចា (Prayut Chan-ocha) ដែលជាមេទ័ពកំពូល​របស់ប្រទេស​ថៃ និងដែលកាន់តំណែង ជា​នាយក​រដ្ឋមន្ត្រីផងនោះ បានចេញមុខ​មកស្វាគមន៍ភ្លាមៗ។ លោក ប្រាយុទ្ធ បានលើកមកថ្លែង ពីប្រជាមតិមួយ ដែល​មាន​លក្ខណៈ«តម្លាភាព» ហើយលោកមិនខ្វាយខ្វល់ ពីការរិះគន់ទាំងឡាយ ពីសំណាក់សាធារណ​មតិ ឬពី​សហគមន៍​​អន្តរជាតិ​នោះឡើយ។

ចំពោះក្រុមប្រឆាំងថៃវិញ បានឆ្លើយតបទៅវិញថា មេដឹកនាំយោធា មិនមានអ្វី«ដែលជាមោទនភាព» ចេញ​ពី​លទ្ធផលនេះទេ។ [...]

ប្រជាមតិ​នៅ​ថៃ៖ យីងឡាក់ អំពាវនាវ​ឲ្យ​ទៅ​បោះឆ្នោត

ប្រជាមតិ​នៅ​ថៃ៖ យីងឡាក់ អំពាវនាវ​ឲ្យ​ទៅ​បោះឆ្នោត

អ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) អតីតនាយករដ្ឋមន្ត្រី​ចេញពីការបោះឆ្នោតថៃ បាន​អំពាវ​នាវ​នៅថ្ងៃសុក្រទី៥ ខែសីហា ឆ្នាំ២០១៦នេះ ទៅកាន់ប្រជារាស្ត្រថៃគ្រប់រូប ឲ្យធ្វើការ​បញ្ចេញ​ឆន្ទះ​របស់​ពួក​គេ ទៅលើគម្រោងច្បាប់រដ្ឋធម្មនុញ្ញថ្មី ដែលពោរពេញ​ដោយភាព​ចម្រូងចម្រាស និងដែលបង្កើតឡើង​ដោយ​​ក្រុម​មេដឹកនាំយោធាថៃ។ ជាការថ្លែងទៅកាន់ប្រជាជាតិ របស់ស្ត្រីអតីតនាយករដ្ឋមន្ត្រីរូបនេះ ដែល​ត្រូវ​បាន​​ក្រុម​យោធា ធ្វើរដ្ឋប្រហារទម្លាក់​ចេញពីអំណាច កាលពីខែឧសភា ឆ្នាំ២០១៦កន្លងទៅ នៅចំពោះ​អ្នក​គាំទ្រ​រាប់​​រយ​នាក់ ដែល​បាន​ប្រមូលផ្ដុំគ្នា នៅខាងមុខអាគារ​តុលាការ កណ្ដាលរាជធានីបាងកក។

អ្នកស្រីបានថ្លែងឡើងថា៖ «ខ្ញុំសូមអញ្ជើញ​ពលរដ្ឋថៃទាំងអស់ ឲ្យទៅធ្វើការបោះឆ្នោត នៅថ្ងៃអាទិត្យ (ស្អែក​នេះ)។ (...) ខ្ញុំមិនចង់ឲ្យមាន​ការចូលរួម​តិចតួច ពីសំណាក់ពលរដ្ឋនោះទេ។ ព្រោះបើអញ្ចឹង លទ្ធផល​នៃ​ការ​ធ្វើ​ប្រជាមតិ [...]

ប្រធានាធិបតី​ហ្វីលីពីន​ចាប់​មនុស្ស​ញាត់​គុក រហូត​ធ្លាយ​គុក

ប្រធានាធិបតី​ហ្វីលីពីន​ចាប់​មនុស្ស​ញាត់​គុក រហូត​ធ្លាយ​គុក

អ្នកទោស និងអ្នកជាប់ឃុំ ជាច្រើនសិបនាក់ ត្រូវបានអាជ្ញាធរហ្វីលីពីន ចាប់ដាក់ឃុំនៅក្នុងបន្ទប់តែមួយ នៅ​នឹង​ជណ្ដើរអាគារ ឬនៅកណ្ដាលវាល ក្រោមសីតុណ្ហភាពដ៏ក្ដៅហែង។ ពួកគេជាច្រើននាក់ បានប្រជ្រៀតគ្នា នៅ​ក្នុង​កន្លែង​ឃុំខ្លួននោះ ​រហូតដល់ថ្នាក់ដេកគ​រជាន់ជើង ដូចអន្សមស្ងោរក្នុងឆ្នាំង។ ទាំងនេះ ជារូបភាពថ្មីៗ ដែល​ក្រុម​អ្នក​ឃ្លាំមើលសិទ្ធិមនុស្ស បានថតយកមកផ្សាយ បង្ហាញពីភាពហួសចំណុះ នៃពន្ធនាគារជាច្រើន នៅ​ក្នុង​ប្រទេសហ្វីលីពីន បន្ទាប់ពីយុទ្ធនាការបង្ក្រាបយ៉ាងចាស់ដៃ ប្រឆាំងការរត់ពន្ធ និងការសេពគ្រឿងញៀន របស់​លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ប្រធានាធិបតីជាប់ឆ្នោតថ្មី​របស់ប្រជុំកោះ។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជាភាសាអង់គ្លេសថា «Human Rights [...]

អាមេរិក​និង​សម្ព័ន្ធ​មិត្ត ជំរុញ​ឲ្យអនុវត្តន៍​ទណ្ឌកម្ម​ប្រឆាំង​ព្យុងយ៉ាង បន្ទាប់​ពី​​បាញ់​កាំជ្រួច​ជា​ថ្មី

អាមេរិក​និង​សម្ព័ន្ធ​មិត្ត ជំរុញ​ឲ្យអនុវត្តន៍​ទណ្ឌកម្ម​ប្រឆាំង​ព្យុងយ៉ាង បន្ទាប់​ពី​​បាញ់​កាំជ្រួច​ជា​ថ្មី

បន្ទាប់ពីកិច្ចប្រជុំជាបន្ទាន់ដោយបិទទ្វាជិត របស់ក្រុមប្រឹក្សាសន្ដិសុខ របស់អង្គការសហប្រជាជាតិ អស់​រយៈ​ពេល​២ម៉ោង កាលពីល្ងាចថ្ងៃពុធនេះរួចមក អ្នកស្រី សាម៉ាន់ថា ផាវើរ (Samantha Power) ឯកអគ្គរដ្ឋ​ទូត​អាមេរិក និងលោក កូរ៉ូ បេសស្សូ (Koro Bessho) ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅអង្គការសហប្រជាជាតិ បាន​អះ​អាង​ថា សមាជិកជាច្រើននាក់ របស់ក្រុមប្រឹក្សាសន្តិសុខ បានប្រកាសថ្កោលទោស យ៉ាងខ្លាំងក្លា ចំពោះ​ការ​បាញ់​កាំជ្រួច​បាលីស្ទីក របស់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃពុធ ដែលបានចូលជាលើកទីមួយ ទៅក្នុង​ដែន​ទឹក​ជប៉ុន។

អ្នកស្រី ផាវើរ បានថ្លែងឡើងថា អ្នកស្រីមិនបានគិតខុសទេ ដែលថាក្រុមប្រឹក្សសន្តិសុខ នឹងមានលទ្ធភាព ក្នុង​ការរួបរួមគ្នា យ៉ាងឆាប់រហ័ស និងជាធ្លុងមួយ ដើម្បីបរិហារ​ការបាញ់កាំជ្រួច​ចុងក្រោយបង្អស់ របស់​ប្រទេស​កុម្មុយនីស​កូរ៉េ ដែលអ្នកស្រី​វាយតម្លៃថា ជាការគម្រាមដ៏ធ្ងន់ធ្ងរ ដល់សន្តិភាព និងសន្តិសុខអន្តរជាតិ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...