ប៉ុនប៉ងសម្លាប់ខ្លួន ព្រោះ«បន្លំខ្លួនជាមេធាវីរបស់ភេរវជន»
ដើម្បីភាពល្បីល្បាញ តាមរយៈការចេញមុខ តាមប្រព័ន្ធផ្សព្វផ្សាយ តើគេចាំបាច់ត្រូវប្រឌិតរឿងមួយឡើង ទាំងរឿងនេះមិនដែលធ្លាប់កើតមានអញ្ចឹងឬ? ប៉ុន្តែយ៉ាងហោចណាស់ ក៏នៅពេលនេះ នរណាៗក៏ស្គាល់លោក កូរ៉ង់តាំង ដេឡូប៊ែល (Corentin Delobel) មេធាវីអាជីពមួយរូប ប្រចាំនៅក្រុង នីស (Nice) ភាគខាងត្បូងបារាំងដែរ។
គេបានស្គាល់លោកមេធាវី សឹងតែនៅជុំវិញផែនដី ដោយសារលោកមេធាវី បានចេញមុខមកអះអាង នៅចំពោះប្រព័ន្ធផ្សព្វផ្សាយថា លោកធ្លាប់ជាមេធាវីការពារក្ដីឲ្យភេរវជន ឈ្មោះ «Mohamed Lahouaiej Bouhlel» ដែលបានបើករថយន្ដដឹកទំនិញ បំបុកចូលហ្វូងមនុស្ស បណ្ដាលឲ្យស្លាប់៨៤នាក់ របួសរាប់សិបនាក់ កាលពីយប់ថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែកក្កដា កន្លងទៅ។
ប៉ុន្តែគេកាន់តែស្គាល់លោក កូរ៉ង់តាំង ខ្លាំងឡើងថែមទៀត បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយជាច្រើន ជាពិសេសសារព័ត៌មានបារាំងដ៏ធំ ឈ្មោះ