Posts in ‘បារាំង’ Category

ធ្លាក់​ដុំ​ទឹកកក​ប៉ុន​«ពង​មាន់» នៅ​ប៉ារីស មុន​រដូវ​ក្ដៅ​មកដល់ (pic-vdo)

ធ្លាក់​ដុំ​ទឹកកក​ប៉ុន​«ពង​មាន់» នៅ​ប៉ារីស មុន​រដូវ​ក្ដៅ​មកដល់ (pic-vdo)

អាកាសធាតុបានផ្លាស់ប្ដូរ នៅទ្វីបអ៊ឺរ៉ុបខាងលិច បានបង្កឲ្យមានព្យុះភ្លៀងធ្លាក់ខ្លាំងក្លា រួមនឹងដុំទឹកកកធ្លាក់​ដែល​មាន​ទំហំធំៗ មិនសូវដែលធ្លាប់ជួប ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ។ នៅប្រទេសបារាំង តំបន់ដែលប៉ះពាល់ខ្លាំងជាងគេ មាន​ទាំងការខូតខាតសម្ភារៈ និងផ្ទះសម្បែងជាច្រើន រាប់ចាប់ផ្ដើមពីផ្នែកខាងជើង ទៅដល់ផ្នែកខាងលិចជាប់​មហាសមុទ្រ​អាត្លង់ទីក ដោយឆ្លងកាត់តាមរដ្ឋធានីប៉ារីសនោះផង។


ដុំទឹកកកធ្លាក់ នៅរដ្ឋធានីប៉ារីស ប្រទេសបារាំង។ (រូបថតឯកសារ)

គ្រោះធម្មជាតិ - គ្រាន់តែនៅក្នុងតំបន់ជាយក្រុងប៉ារីស (Val d'Oise) តែមួយប៉ុណ្ណោះ ភ្នាក់ងារជួយសង្គ្រោះ ប្រមាណ ជា១៥០នាក់ ត្រូវបានដាក់ពង្រាយឲ្យធ្វើអន្តរាគមន៍ បន្ទាប់ពីបានទទួលការហៅទូរស័ព្ទ [...]

គ្មាន​សញ្ញា នៃ​ការ​«បំពុល»​សម្លាប់​អតីត​មេ​ដឹក​នាំ​ប៉ាឡេស្ទីន​ទេ

គ្មាន​សញ្ញា នៃ​ការ​«បំពុល»​សម្លាប់​អតីត​មេ​ដឹក​នាំ​ប៉ាឡេស្ទីន​ទេ

ការស៊ើបអង្កេតដ៏ពិសេសមួយ ដែលត្រូវបានដឹកនាំដោយអ្នកជំនាញជាតិបារាំង បានបង្ហាញលទ្ធផលថា ពួកគេរក​មិនឃើញពីសញ្ញា នៃការ«បំពុល»ជាតិប៉ូឡូនីញ៉ូម ទៅលើអតីតប្រធានរដ្ឋប៉ាឡេស្ទី យ៉ាស្សេ អារ៉ាហ្វាត (Yasser Arafat) នោះទេ។ នេះបើតាមការបញ្ជាក់របស់ ភរិយារបស់អតីតមេដឹកនាំប៉ាឡេស្ទីនដ៏ល្បីឈ្មោះ នៅល្ងាច​ថ្ងៃអង្គារ​ទី០៣​ខែធ្នូកន្លងមក។


រូបថតអតីតប្រធានរដ្ឋប៉ាឡេស្ទីន លោកយ៉ាស៊ែ អារ៉ាហ្វាត នៅទីក្រុងរ៉ាម៉ាឡា។ (រូបថត MONOROOM.info/ Chea Bunthoeun)

សំនុំរឿងបំពុល - អ្នកវិទ្យាសាស្ត្រជាច្រើនរូប​ ដែលមកពីច្រើនប្រទេស បានសាកល្បង និងកំណត់ឲ្យបាន នូវ​មូលហេតុនៃមរណភាព របស់អតីតប្រធានរដ្ឋប៉ាឡេស្ទីន និងចង់ដឹងថាតើជាតិបំពុល ប៉ូឡូនីញ៉ូម ត្រូវបានប្រើដើម្បី​ធ្វើឃាត [...]

បង្ហាញ​កូន​ពី​ឈុត​ឆាក​«ស្រាត»​រួម​រ័ក្ស  ត្រូវ​តុលាការ​ឲ្យ​ជាប់​ទោស​១​ឆ្នាំ

បង្ហាញ​កូន​ពី​ឈុត​ឆាក​«ស្រាត»​រួម​រ័ក្ស ត្រូវ​តុលាការ​ឲ្យ​ជាប់​ទោស​១​ឆ្នាំ

ម្ដាយមួយរូប អាយុ ៣៥ឆ្នាំ ត្រូវបានជាប់ទោស កាលពីថ្ងៃពុធទី៦ខែវិច្ឆិកាកន្លងមកនេះ ឲ្យជាប់ពន្ធនាគារមួយឆ្នាំ ដោយ​តុលាការនៃទីក្រុងឆាឡុង-អង់-ឆមប៉ាញ (Châlons-en-Champagne)។  តែទោសជាប់ពន្ធនាគារនោះ ត្រូវបានព្យួរ និងបាន​ដាក់ម្ដាយចិត្តស្រើបស្រាលរូបនោះ នៅក្នុងបញ្ជីខ្មៅមួយ រួមទាំងការតាមឃ្លាំមើល ពីសំណាក់ប្រព័ន្ធ​យុត្តិធម៌បារាំងនោះ​ទៀត។


រូបភាពរួមរ័ក្សស្នេហា ដែលមានចរិកសម្រាប់តែមនុស្សពេញវ័យទស្សនា និងអនុវត្តន៍តាម តែមិនមែនសម្រាប់កុមារ​នោះ​ទេ។ (រូបថត Artem Furman/shutterstock.com)

ប្រព័ន្ធយុត្តិធម៌ - បើទោះជាកុមារនៅតូច មិនដឹងឬមិនយល់អ្វីទាំងអស់នោះក៏ដោយ តែអំពើដែលបង្ហាញរូបភាព​អាស​អាភាស ភាពយន្ដរួមរ័ក្សស្នេហា ទៅដល់កុមារ [...]

អាមេរិក និងអ៊ីស្ត្រាអែល អស់​សិទ្ធិ​បោះឆ្នោត នៅ​អ៊ុយណេស្កូ

អាមេរិក និងអ៊ីស្ត្រាអែល អស់​សិទ្ធិ​បោះឆ្នោត នៅ​អ៊ុយណេស្កូ

សហរដ្ឋអាមេរិក និងប្រទេសអ៊ីស្ត្រាអែល បានអស់សិទ្ធិជាស្វ័យប្រវត្តិនៅថ្ងៃសុក្រទី៨ខែវិច្ឆិកានេះ ក្នុងការបោះឆ្នោតនៅ​អង្គការវប្បធម៌អន្តរជាតិ ហៅកាត់ថា «អ៊ុយណេស្កូ (Unesco)»។ សិទ្ធិបោះឆ្នោត ដែលត្រូវបានកាត់ចេញនៅពេលដែល​ប្រទេសសាមី មិនបានបង់វិភាគទានទៅឲ្យអង្គការនេះ តាំងពីរឆ្នាំមកហើយ បន្ទាប់ពីអង្គការអន្តរជាតិ បានទទួលយករដ្ឋ​ប៉ាឡេស្ទីន ឲ្យចូលជាសមាជិករបស់ខ្លួន។


មហាសន្និបាតរបស់អង្គការអ៊ុយណេស្កូ ដែលធ្វើចុងសប្ដាហ៍ទីមួយនៃខែវិច្ឆិកាឆ្នាំ២០១៣។ (រូបថត AP)

វប្បធម៌ - ប្រភពមួយដែលស្និតនឹងសំនុំរឿងនៅក្នុងអង្គការអ៊ុយណេស្កូ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) ថា «នៅក្នុងបញ្ជីនៃប្រទេសដែលនឹងអស់សិទ្ធិបោះឆ្នោត មានសហរដ្ឋអាមេរិក [...]

ចំណាប់​ខ្មាំង​ជាតិ​បារាំង​បួន​នាក់​នៅ​ប្រទេស​នីហ្សេរ ត្រូវ​បាន​ដោះ​លែង​

ចំណាប់​ខ្មាំង​ជាតិ​បារាំង​បួន​នាក់​នៅ​ប្រទេស​នីហ្សេរ ត្រូវ​បាន​ដោះ​លែង​

ជនជាតិបារាំងចំនួន៤នាក់ ដែលត្រូវបានចាប់ជាចំណាប់ខ្មាំង ដោយក្រុមនិយមអ៊ីស្លាមប្រកាន់​ជ្រុលនៅប្រទេស​នីហ្សេរ​ត្រូវបានដោះលែងហើយ នៅល្ងាចថ្ងៃអង្គារទី២៩ខែតុលានេះ។ ការដោះលែងចំណាប់ខ្មាំង បន្ទាប់ពីបានចាប់ជម្រិត​អស់​រយៈពេលជាង ៣ឆ្នាំ និងបើទោះជាមានការព្យាយាមទៅរំដោះ ពីសំណាក់កងទ័ពបារាំងយ៉ាងណាក្ដី។


បណ្ដាជនបារាំងធ្វើបាតុកម្ម ដើម្បីឲ្យគេនឹកឃើញពីជនទាំងបួនដែលត្រូវបានចាប់ជម្រិតតាំងពីជាងបីឆ្នាំមក។ (រូបថត ថតចម្លងពីអេក្រង់វីដេអូ)

ទីក្រុងប៉ារីស - ប្រធានាធិបតីបារាំង លោកហ្វ្រង់ស៊័រ ហូឡង់ (François Hollande) ជាអ្នកបានប្រកាសនូវដំណឹងនេះមុនគេ ដោយបានភ្ជាប់មកជាមួយនូវសេចក្ដីថ្លែងអំណរគុណ ដល់ប្រធានាធិបតីនៃប្រទេសនីហ្សេរផង។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...