បារាំង៖ ផ្ទុះគ្រាប់ពីសម័យសង្គ្រោមលោក សម្លាប់យុវជនម្នាក់ និងរបួស៩នាក់
មិនថាតែនៅក្នុងប្រទេសកម្ពុជា ដែលទើបនឹងងើបពីសង្គ្រាមហែកហួរនោះទេ តែបើសូម្បីប្រទេសបារាំង ដែលបានចេញផុតពីសង្គ្រាមលោកលើកទីពីរ ប្រមាណជា ៧០ឆ្នាំទៅហើយ តែគ្រាប់មិនទាន់ផ្ទុះ នៅតែបន្តលងប្រទេសនេះនៅឡើយ។ បន្ទាប់ពីការស៊ើបអង្កេត លើសំនុំរឿង«ឃាតកម្មដោយអចេតនា»ត្រូវបានបើកធ្វើភ្លាមៗ នៅព្រឹកថ្ងៃអាទិត្យនេះ បានបង្ហាញលទ្ធផលជាបណ្ដោះអាសន្ន នៅល្ងាចថ្ងៃដដែលថា នោះទំនងច្បាស់ជាគ្រាប់បែក ដែលមិនទាន់ផ្ទុះ ហើយត្រូវបានបន្សល់ទុកតាំងពីសង្គ្រាមលោកលើកទី២។
គ្រាប់បែកនេះ បានកម្រើកឡើងវិញ និងបន្ទាប់មកបានផ្ទុះ ដោយសារតែភ្លើងភ្នក់ ដែលដុតបំភ្លឺនៅពេលយប់ដោយក្រុមយុវជន ដែលបានទៅបោះជំរុំ ធ្វើវិសមកាលនៅតំបន់ឆ្នេរសមុទ្រ លើកោះហ្គ្រ័រ។ គ្រាប់បែក ទំនងជាបានងើបឡើង មកនៅក្នុងស្រទាប់ខាងលើនៃឆ្នេរខ្សាច់ ដោយសារទឹកជោរ។ នគរបាលដែលទទួលបន្ទុកស៊ើបអង្កេត បាននិយាយថា៖ «ចំនុចសំខាន់ក្នុងពេលនេះ បានចាត់ទុកហេតុការណ៍ត្រឹមជា"ឧប្បត្តិហេតុ" [...]