ភេវរកម្មនៅប៉ារីស ប្រឆាំងការិយាល័យទស្សនាវដ្ដី ស្លាប់យ៉ាងតិច១២នាក់
មនុស្សបិតមុខពីរនាក់ ជាមួយឯកសណ្ឋានពណ៌ខ្មៅ ប្រដាប់ដោយអាវុធដ៏ទំនើប បានបើកការវាយប្រហារ ទៅលើការិយាល័យសារព័ត៌មានមួយ នៅសង្កាត់ទី១១ កណ្ដាលរដ្ឋធានីប៉ារីសប្រទេសបារាំង នៅព្រឹកនេះ (ម៉ោងក្នុងស្រុក)។ ការផ្ទុះអាវុធបានកើតឡើង ខណៈពេលដែលក្រុមបុគ្គលិក កំពុងធ្វើការឲ្យទស្សនាវដ្ដី ឆារលី អេបដូ (Charlie Hebdo) ដែលចេញផ្សាយប្រចាំសប្ដាហ៍។ ព័ត៌មានដែលបានផ្សាយឲ្យដឹង នៅពេលចុងក្រោយនេះ បានបញ្ជាក់ថា មានមនុស្សស្លាប់យ៉ាងហោច១២នាក់។
នៅម៉ោង ១២និង១៥នាទីមុននេះ (ម៉ោងក្នុងស្រុក) ស្នងការនគរបាលនៃរដ្ឋធានីប៉ារីស បានប្រកាសតួលេខផ្លូវការថា មានមនុស្សស្លាប់១០នាក់ និងរបួសប្រាំនាក់។ ប៉ុន្តែនៅបន្តិចក្រោយមក ខាងនគរបាល និងក្រសួងមហាផ្ទៃបារាំងបានប្រកាសថាមនុស្សស្លាប់ មានចំនួន១១នាក់ ក្នុងនោះមាននគរបាល២នាក់ផង។ [...]