Posts in ‘កម្ពុជា’ Category

ផែង វណ្ណៈ ថា​ប្រតិកម្ម​របស់ ផៃ ស៊ីផាន ជា​ការ​«លាប​ពណ៌​»

ផែង វណ្ណៈ ថា​ប្រតិកម្ម​របស់ ផៃ ស៊ីផាន ជា​ការ​«លាប​ពណ៌​»

សង្គ្រាមពាក្យសំដីលើកនេះ មិនមែន រវាងមន្ត្រី និងមន្ត្រី នៅក្នុងក្រសួងមហាផ្ទៃតែមួយទេ តែកំពុងបែកធ្លាយ ចេញពីក្រសួងមហាផ្ទៃ រាលដាលទៅដល់ ទីស្ដីការគណៈរដ្ឋមន្ត្រី​ម្ដង​វិញ។ នោះ គឺដោយសារការលើកឡើង របស់លោក ផែង វណ្ណៈ មន្ត្រីក្រសួងមហាផ្ទៃ ដែលស្និតគណបក្សកាន់អំណាច ទាក់ទងនឹងរថយន្ដរាប់សិបគ្រឿង ចតនៅលើកទីធ្លាចំណត មុខអាគារទីស្តីការគណៈរដ្ឋមន្ត្រី ដែលភាគច្រើន ជារថយន្ដបិទកញ្ចក់ខ្មៅ។

ការលើកឡើងនេះ ជាការឆ្លើយឆ្លង ជាមួយនឹងមន្ត្រីចរាចរណ៍ផ្លូវគោករាជធានី ដែលលោក ផែង វណ្ណៈ បានបង្ហោះ នៅលើគណនេយ្យហ្វេសប៊ុក របស់លោក កាលពីថ្ងៃទី២៨ ខែកក្កដាកន្លងមក។ មន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានសរសេរនៅពេលនោះ ភ្ជាប់ចំណាត់ការ «ចាប់ឡានបិទកញ្ចក់ខ្មៅ» ទៅនឹង«រថយន្ដទំនើបៗ ដែលចតតរៀបជួរគ្នា»​ នៅក្នុងចំណត មុខអាគារទីស្ដីការគណៈរដ្ឋមន្ត្រី ដែលមានរូបថត បង្ហោះមកជាមួយ ដូច្នេះថា៖ «រថយន្តទំនើបៗ ដែលចតតំរៀបជួរគ្នា នៅទីស្ដីការគណៈរដ្ឋមន្ត្រី [...]

មន្ត្រីក្រសួងមហាផ្ទៃម្នាក់ចំអកឲ្យ ផែង វណ្ណៈ ពី«កម្មពៀរ»

មន្ត្រីក្រសួងមហាផ្ទៃម្នាក់ចំអកឲ្យ ផែង វណ្ណៈ ពី«កម្មពៀរ»

ហេតុការណ៍ នៃការហៅ​កូនស្រីមន្ត្រីក្រសួងមហាផ្ទៃ​ លោក ផែង វណ្ណៈ ថាជាមនុស្ស«ជម្លើយ» និង«ញៀនថ្នាំ» ត្រូវបានមន្ត្រីក្រសួងមហាផ្ទៃម្នាក់ទៀត ចេញមុខមកចំអកឲ្យយ៉ាងចាស់ដៃ។ លោក តូ គីមដារិទ្ធ ដែលអះអាងថា រូបលោក ជាមន្ត្រីមកពីនាយកដ្ឋាន ប្រឆាំងការជួញដូរគ្រឿងញៀង នៃក្រសួងមហាផ្ទៃ និងដែលធ្លាប់ត្រូវបានចោទប្រកាន់ នៅក្នុងការផ្សាយវីដេអូផ្ទាល់មួយ កាលពីអំឡុងខែកុម្ភៈកន្លងមក បានលើកឡើងទៅកាន់លោក ផែង វណ្ណៈ ថា៖ «កម្មពៀរ មិនចាំជាតិក្រោយទេ»។

លោក តូ គីមដារិទ្ធ បានរៀបរាប់ខ្លីៗ រំលឹកមកវិញ នូវហេតុការណ៍ទំនាស់មួយរវាងរូបលោក និងមន្ត្រីនគរបាលចរាចរណ៍ ក្នុងខេត្តសៀមរាប កាលពីដើមខែកុម្ភៈកន្លងមក ដែលហេតុការណ៍នេះ ត្រូវបានលោក ផែង វណ្ណៈ យកមកផ្សាយជាព័ត៌មាន នៅក្នុងវីដេអូផ្សាយផ្ទាល់ (ដាក់ជូនដូចខាងក្រោម) ដោយហៅលោក តូ គីមដារិទ្ធ នៅពេលនោះ ថាជា«មនុស្សញៀនថ្នាំ» និងធ្លាប់ចូល«មណ្ឌល​កែប្រែ​ញឹកញាប់»។

លោក តូ គីមដារិទ្ធ [...]

ចេវ ហាក់ បដិសេធ​ទំព័រ​ហ្វេសប៊ុក «ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​រាជធានី»

ចេវ ហាក់ បដិសេធ​ទំព័រ​ហ្វេសប៊ុក «ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​រាជធានី»

លិខិតបដិសេធ ដែលផ្ញើជូនលោកឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ និងបានមកដល់ដៃអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែកក្កដា បានសរសេរថា៖ «ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ពុំដែលមានប្រើប្រាស់បណ្ដាញព័ត៌មានសង្គម ឈ្មោះ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងស្លាកសញ្ញាចរាចរណ៍ [ជារូបសញ្ញា] នោះទេ»។

ក្នុងលិខិត ដែលទទួល«បានឃើញ» ដោយលោកឧត្ដមសេនីយ៍ត្រី អ៊ុច សុខុន ស្នងការរងទទួលផែនសណ្ដាប់ធ្នាប់​នោះ លោកវរសេនីយ៍ ចេវ ហាក់ នាយការិយាល័យ​នគរបាល​ចរាចរណ៍ផ្លូវគោករាជធានី  បានសរសេរបន្តថា៖ «តាងនាមយើងខ្ញុំ ជាថ្នាក់ដឹកនាំ (...) សូមធ្វើការទាំងស្រុង នូវការចោទប្រកាន់របស់លោក ផែង វណ្ណៈ ដែលបានធ្វើសេចក្ដីថ្លែងការណ៍ តាមបណ្ដាញសង្គម ហើយបានចោទប្រកាន់មកលើរូបខ្ញុំបាទ (លោក ចេវ ហាក់) និងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ថាបានប្រើសំដីមិនសមរម្យលើរូបលោក [...]

សម រង្ស៊ី៖ «បង្ហាញ​រូបថត​ខ្ញុំ​កាល​បួស​ជា​សង្ឃ តើ​មាន​ទោស​ឬ​ទេ?»

សម រង្ស៊ី៖ «បង្ហាញ​រូបថត​ខ្ញុំ​កាល​បួស​ជា​សង្ឃ តើ​មាន​ទោស​ឬ​ទេ?»

នៅចំពោះច្បាប់កែថ្មី ស្ដីពីគណបក្សនយោបាយ ដែលទើបត្រូវបានសម្រេចអនុម័ត្រ ដោយក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ដែលមានសមាជិកភាគច្រើន ជាមន្ត្រីមាននិន្នាការស្និត នឹងគណបក្សប្រជាជនកម្ពុជានោះ លោក សម រង្ស៊ី ដែលគេគិតថា កំពុងរងសម្ពាធ ពីច្បាប់ថ្មីនេះ បានបន្តបង្ហោះរូបថតរបស់លោក ម្ដងហើយម្ដងទៀត ដើម្បីបញ្ឈឺទៅដល់អ្នកកែច្បាប់ ជាមួយនឹងសំនួរថា បើបង្ហាញរូបថតបែបនេះ ឬបែបនោះ តើអ្នកបង្ហាញ«មានទោសឬទេ?»។

នៅមុននេះបន្តិច មេដឹកនាំប្រឆាំងរូបនេះ បានបង្ហោះ​នៅលើទំព័រ​ហ្វេសប៊ុករបស់លោក នូវ​រូបថតប៉ុន្មានសន្លឹក កាលពីពេលលោកបានកោរសក់ បួសជាព្រះសង្ឃ និងសរសេរអម​ មានសេចក្ដីដើមទាំងស្រុងថា៖ «តាមច្បាប់ [ដែល]គេចេញថ្មី បើបង្ហាញរូបថតខ្ញុំ កាលបួសជាព្រះសង្ឃ តើមានទោសឬទេ?»។