សុខ ទូច៖ បើអ្នកនយោបាយនៅតែចូលចិត្តចែកអំណាចគ្នា នោះរាស្រ្តនៅតែទឹកភ្នែក
ការផ្សាយកិច្ចសម្ភាសមួយរបស់ការសែតបារាំង បានធ្វើឲ្យលេចលឺថា គណបក្សប្រឆាំងមានបំណង ចង់បែងចែកអំណាចជាមួយគណបក្សប្រជាជនកម្ពុជា ដោយចង់កាន់កាប់ស្ថាប័នរដ្ឋសភា ដែលជាថ្នូឈានទៅរកការចូលរួមប្រជុំសភាខាងមុខ។ ក៏ប៉ុន្តែជំហរនេះ ត្រូវបានគណបក្សកាន់អំណាចបដិសេធ។ លោក សុខ ទូច អ្នកវិភាគនយោបាយឯករាជ្យ បានបង្ហាញទស្សនៈថា បើអ្នកនយោបាយចេះតែបែងចែកអំណាចគ្នាទេ នោះរាស្រ្តនឹងនៅតែរងទុក្ខដដែល។
មហាបាតុកម្មទី២ របស់គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ ថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)
រាជធានីភ្នំពេញ - នៅក្នុងបរិបទនយោបាយកម្ពុជា ការប្រកាសគោលជំហរផ្ទុយគ្នា រវាងគណបក្សជាប់ឆ្នោតទាំងពីរ បានបង្ករឲ្យមានការជាប់គាំងផ្នែកនយោបាយមួយឡើង។ បញ្ហានៅត្រង់ថា [...]