សង្គមស៊ីវិលថ្កោលទោសចំណាត់ការអាជ្ញាធរ ជុំវិញសិទ្ធិលំនៅដ្ឋានពលរដ្ឋ
ប្រតិកម្មរបស់ក្រុមអង្គការសង្គមស៊ីវិល បានកើតឡើងទៀត បន្ទាប់ពីការរារាំង ឬភាពមិនអើពើរបស់អាជ្ញាធរពាក់ព័ន្ធ ក្នុងរយៈកាលកន្លងមកនេះ នៅក្នុងវិបត្តិដីធ្លីដែលបានកើតឡើង មិនចេះចប់មិនចេះហើយ។ ប្រជាពលរដ្ឋដែលរងគ្រោះ ដោយការរំលោភយកដីធ្លី និងការបណ្តេញចេញដោយបង្ខំ នៅតែប្រកាន់យកការទាមទាតវ៉ា នូវអ្វីដែលសិទ្ធិស្របច្បាប់របស់ពួកគេ ជាពិសេសសិទ្ធិរស់នៅសមរម្យ សិទ្ធិមានកម្មសិទ្ធិដីធ្លីផ្ទះសម្បែង និងសិទ្ធិបញ្ចេញមតិ ដែលការពារដោយរដ្ឋធម្មនុញ្ញ។
ការដាក់ពង្រាយកងកម្លាំងសមត្ថកិច្ចរាប់សិបរយនាក់ ដើម្បីទប់ទល់នឹងការជួបជុំ របស់ពលរដ្ឋរងគ្រោះនឹងបញ្ហាដីធ្លី។ (រូបថត MONOROOM.info/ O. Vary)
រាជធានីភ្នំពេញ - ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្មានជំរក បានមកជួបជុំគ្នានៅទីទួលយាយដូនពេញ [...]