សៀម ខោកហើយមិនអង្អែលក្បាល ក្នុងរឿងពលករខ្មែរ
រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមិនអាចធ្វើអ្វីបាន ក្រៅពីសហការជាមួយប្រទេសថៃ ដើម្បីសម្រួលឲ្យពលករខ្មែរអាចចេញទៅធ្វើការ នៅប្រទេសថៃវិញដោយស្របច្បាប់នោះឡើយ។ កិច្ចសហការ ដែលធ្វើឡើងក្រោយពីពលករខ្មែរមានទាំងស្របច្បាប់ និងមិនស្របច្បាប់ ជាង២សែននាក់ ត្រូវបានរបបយោធាថ្មីថៃចាប់បញ្ជូនត្រឡប់មកកម្ពុជា យ៉ាងតក់ក្រហល់ជាឯកតោភាគី ដោយគ្មានការជូនដំណឹង និងសហការជាមួយភាគីកម្ពុជា ដែលបណ្តាលឲ្យពលករខ្មែរជាច្រើននាក់ស្លាប់ រងរបួស និងបែកបាក់គ្រួសារ។

ពលករកម្ពុជា ដែលត្រូវបានគេដឹកដាក់ក្នុងរថយន្ដទ្រុង បញ្ជូនមកកម្ពុជាវិញ។ (រូបថត សហការី)
សិទ្ធិពលករ - ប្រមុខរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា [...]



