Posts in ‘កម្ពុជា’ Category

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ៖ អ្នក​ថ្កោល​ទោស​ច្បាប់​ទាំង​បី គ្មាន​មូលដ្ឋាន

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ៖ អ្នក​ថ្កោល​ទោស​ច្បាប់​ទាំង​បី គ្មាន​មូលដ្ឋាន

មន្រ្តីអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា លោក ព្រហ្ម ញាណវិចិត្រ បានចាត់ទុកការថ្កោលទោស របស់​គណៈ​កម្មការ​ជំនាញច្បាប់អន្តរជាតិថា ធ្វើឡើងដោយគ្មានមូលដ្ឋានច្បាប់លាស់ ដោយមិនបានផ្អែកទៅលើ​ការសិក្សា​ស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយ។ គណៈកម្មការជំនាញច្បាប់អន្តរជាតិ ដែលបានរកឃើញថា ច្បាប់ទាំងបី ដែល​ក្រុមប្រឹក្សា​ធម្មនុញ្ញកម្ពុជាទទួលស្គាល់ នឹងឲ្យមានការរំលោភលើឯករាជ្យភាពរបស់ស្ថាប័នតុលាការ និងរដ្ឋធម្មនុញ្ញ​ប្រទេសកម្ពុជា។


ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ នៅក្នុងវិមានរដ្ឋចំការមន។ (រូបភាព ccc.gov.kh)

ច្បាប់ - លោក ព្រហ្ម ញាណវិចិត្រ មន្រ្តីអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា បានពន្យល់ថា គណៈកម្មការ​ជំនាញ​ច្បាប់អន្តរជាតិមានសិទ្ធិក្នុងការបញ្ចេញមតិ [...]

សង្គម​ស៊ីវិល ស្នើ​ព្រះមហាក្សត្រ​ផ្អាក​​ឡាយ​ព្រះហស្ថលេខា លើ​ច្បាប់​ថ្មី

សង្គម​ស៊ីវិល ស្នើ​ព្រះមហាក្សត្រ​ផ្អាក​​ឡាយ​ព្រះហស្ថលេខា លើ​ច្បាប់​ថ្មី

សង្គមស៊ីវិលមួយចំនួន បានបង្ហាញនូវការព្រួយបារម្មណ៍ ប្រសិនបើរដ្ឋាភិបាលដាក់ឲ្យដំណើរការជាផ្លូវការ នូវច្បាប់​«ថ្មីៗ»ជាច្រើន ដែលទើបនឹងអនុម័តដោយរដ្ឋសភា និងក្រោយពីការចុះឡាយព្រះហស្ថលេខា របស់ព្រះមហាក្សត្រ​នោះ។


សន្និសីទកាសែត នៅមជ្ឃមណ្ឌលសង្គមកូរ៉េ សម្រាប់សេវាកម្មអាស៊ី។ (រូបភាព MONOROOM.info/ O. Vary)

ច្បាប់កម្ពុជា - ការព្រួយបារម្ភសង្គមស៊ីវិលមួយចំនួន បានអះអាងថា ច្បាប់ទាំងនោះដែលរួមមាន ច្បាប់ស្តីពី​លក្ខន្តិកៈ​ចៅក្រម និងព្រះរាជអាជ្ញា ច្បាប់ស្តីពីការរៀបចំអង្គការតុលាការ និងច្បាប់ស្តីពីការប្រព្រឹត្តិទៅ នៃឧត្តម​ក្រុមប្រឹក្សា​នៃអង្គចៅក្រម នឹងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន [...]

សៀមរាប៖ មាន​អង្គការ​ចិញ្ចឹម​ក្មេង ដើម្បី​ទុក​លក់​ខ្លួន​ឲ្យ​ម្ចាស់​ជំនួយ?

សៀមរាប៖ មាន​អង្គការ​ចិញ្ចឹម​ក្មេង ដើម្បី​ទុក​លក់​ខ្លួន​ឲ្យ​ម្ចាស់​ជំនួយ?

នាយកសាលាមួយរូប ត្រូវបាននគរបាលកម្ពុជាឃាត់ខ្លួន ពីបទបានធ្វើពេស្យាចារ ទៅក្មេងស្រីជំទង់ៗជាច្រើននាក់ ទៅឲ្យម្ចាស់ជំនួយបរទេស។ នេះបើតាមការប្រកាសឲ្យដឹង របស់នគរបាល ខេត្តសៀមរាប ដែលជាខេត្តសម្បូរ​ពោរពេញដោយទេសចរណ៍ របស់ប្រទេសកម្ពុជា។


ស្ត្រីរកស៊ីផ្លូវភេទ នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ១៩៩៤។ រូបថត រ៉យទ័រ។

ពេស្យាចារ - ប្រធាន​អង្គការ Underprivileged Children School លោក ឡុង វេហា អាយុ៣២ឆ្នាំ ត្រូវបាន​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស ​និង​ការពារ​អនីតិជន​ខេត្តសៀមរាប ចាប់ខ្លួននៅថ្ងៃអង្គារ ទី៨ ខែកក្កដា ហើយបានត្រូវ​បញ្ជូនទៅកាន់តុលាការ ដើម្បីធ្វើការសាកសួរ នៅថ្ងៃពុធ មួយថ្ងៃក្រោយមក។

[...]
សន្តិសុខ​ស្ថានទូត​វៀតណាម ត្រូវ​បាន​រឹត​បន្តឹង

សន្តិសុខ​ស្ថានទូត​វៀតណាម ត្រូវ​បាន​រឹត​បន្តឹង

បន្ទាប់ពីបំបែកការធ្វើបាតុកម្ម របស់ក្រុមបាតុករកម្ពុជា ដែលដាក់សម្ពាធលើស្ថានទូតវៀតណាមរួចមក រហូតមក​ដល់រសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៤ នេះសន្តិសុខ នៅបរិវេណក្បែរស្ថានទូតវៀតណាម ប្រចាំប្រទេសកម្ពុជា ត្រូវគេសង្កេតឃើញថា មានវត្តមានកងកម្លាំងប្រដាប់អាវុធរាប់សិបនាក់ និងច្រើនជំនាញ របស់រដ្ឋាភិបាលកម្ពុជា​ដែលធ្លាប់បានបំបែកបាតុករ បន្តដាក់ពង្រាយយ៉ាងមាំទាំបន្ថែមទៀត។


ស្ថានទូតវៀតណាម នៅរាជធានីភ្នំពេញ។ (រូបថត សហការី)

បាតុកម្ម - លើសពីការពង្រឹងសន្តិសុខ ជុំវិញស្ថានទូតវៀតណាម លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស​កម្ពុជា និងលោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា [...]

សម្ព័ន្ធ​យុវជន​ប្ដូរ​ជំហរ លែង​ឱ្យ​វៀតណាម​សុំ​ទោស​ហើយ

សម្ព័ន្ធ​យុវជន​ប្ដូរ​ជំហរ លែង​ឱ្យ​វៀតណាម​សុំ​ទោស​ហើយ

ក្រុមសម្ព័ន្ថយុវជន ដែលបានធ្វើការតវ៉ានៅមុខស្ថានទូតវៀតណាម ដើម្បីឱ្យអ្នកនាំពាក្យវៀតណាម សុំទោសជា​សាធារណៈ ចំពោះការដែលនិយាយថា ទឹកដីកម្ពុជាជាទឹកដីពីដូនតារបស់ខ្លួន បានប្តូរគោលជំហរវិញ​ ដោយ​មិន​ឱ្យអ្នកនាំពាក្យរូបនោះសុំទោសនោះទេ ប៉ុន្តែរដ្ឋាភិបាលវៀតណាម ត្រូវតែធ្វើការបកស្រាយថា ទឹកដីកម្ពុជា​ក្រោម​ជាអតីតទឹកដីរបស់ខ្មែរ។


សន្និសីទសារព័ត៌មាន របស់ក្រុមសម្ព័ន្ធយុវជន។ (រូបថត MONOROOM.info/ C. Nita)

ការបាត់បង់ទឹកដី - សម្ព័ន្ធយុវជនទាំង៧ក្រុមដែលរួមមាន សហព័ន្ធនិស្សិតបញ្ញាវ័ន្តកម្ពុជា យុវជនខ្មែរមហានគរ សមាគមន៍ទស្សនៈយុវជនខ្មែរ យុវជនដើម្បីសន្តិភាព ICambodia យុវជនដើម្បីប្រជាធិបតេយ្យ I Love Cambodia Hot News និង I Love Cambodia Hot [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...