Posts in ‘កម្ពុជា’ Category

យុទ្ធនាកា​១៦​ថ្ងៃ ដើម្បី​បញ្ឈប់​អំពើ​ហឹង្សា​លើ​ស្ត្រី និង​កុមារ

យុទ្ធនាកា​១៦​ថ្ងៃ ដើម្បី​បញ្ឈប់​អំពើ​ហឹង្សា​លើ​ស្ត្រី និង​កុមារ

ការចូលរួមពី​សំណាក់​យុវជន​យុវនារី ប្រមាណ​ជា​ជាង​៥០០​នាក់ នា​កណ្តាល​រាជធានី​ភ្នំពេញ​ មាន​គោល​បំណង​តែ​មួយ​គត់ គឺ​រួម​គ្នា​ដើម្បី​លុប​បំបាត់ អំពើ​ហឹង្សា​លើ​ស្ត្រី និង​កុមារ នៅ​ទូទាំង​ពិភពលោក។ ក្នុង​កម្មវិធី​នោះ មាន​ការ​រាំ​ជា​ចង្វាក់ ម៉ាឌីហ្សុន នៅ​​ទី​ធ្លា​​ខាង​​មុខ​​វត្ត​​បទុម​វតី ចាប់​ពី​ម៉ោង​២​រសៀល រហូត​ម៉ោង​៦​​ល្ងាច ​ថ្ងៃ​​ទី​​៦ ខែ​​ធ្នូ​នេះ និង​ប្រើ​ប្រាស់​ឯក​សណ្ឋាន​អាវ​យឺត តែ​មួយ​ពណ៌​គ្រប់​គ្នា ដោយ​​មាន​​សរសេរ​​សារ​​ថា៖ «រួម​គ្នា​​ទប់​ស្កាត់​​អំពើ​ហិង្សា​​លើ​​ស្ត្រី»។

លោកស្រី នី ម៉ារ៉ាឌី មក​ពី​ក្រសួង​កិច្ចការ​នារី បាន​ឲ្យ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ដឹង​ថា យុទ្ធនាការ​នេះ​មិន​មែន​ធ្វើ​ឡើង តែ​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ តែ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ទូទាំង​ពិភពលោក ព្រម​ទាំង​មាន​អង្គការ​ជា​ច្រើន​ចូលរួម​ដូច​ជា អង្កការ​សហ​ប្រជាជាតិ អង្គការ យូអិន វូមែន (UN Woman - [...]

នាយ​ទាហាន​​សម្រេច​ចិត្តចង ក ព្រោះ​ផ្ទុក​អេដស៍​ជាង​១០​ឆ្នាំ

នាយ​ទាហាន​​សម្រេច​ចិត្តចង ក ព្រោះ​ផ្ទុក​អេដស៍​ជាង​១០​ឆ្នាំ

បុរសដែលមានអាជីព​ជា​នាយ​ទាហាន​ជើង​ទឹក​មួយ​រូប បាន​ធ្វើ​អត្តឃាត​ដោយ​ចង​ក កាល​ពី​យប់​ថ្ងៃ​ទី០៥ ចូល​មក​ថ្ងៃ​ទី០៦ ខែ​ធ្នូ នៅ​ក្នុង​បន្ទប់​ជួល នៃ​ផ្ទះ​សំណាក់​មួយ​ឈ្មោះ មិត្តភាព ស្ថិត​នៅ​សង្កាត់​ផ្សារ​ដើម​គរ ខ័ណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។ បុរស​ដែល​បាន​គិត​ខ្លី​នេះ ឈ្មោះ រ័ត្ន សត្យា អាយុ ៣៩ឆ្នាំ រស់​នៅ​ភូមិ ដុំ​រទេះ ឃុំ​ជាំសង្កែ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។

បើតាមសម្តីរបស់ស្ត្រីម្ចាស់​ផ្ទះ​សំណាក់ បាន​ឲ្យ​ដឹង​ថា បុរស​ខាង​លើ​នេះ បាន​មក​ជួល​ផ្ទះ​សំណាក់​របស់​អ្នក​ស្រី កាល​ពី​វេលា​ម៉ោង ៦:៣០នាទី​ល្ងាច ថ្ងៃ​ទី ០៥ ខែ​ធ្នូ​កន្លង​មក។ ហើយ​ការ​ធ្វើ​អត្តឃាត​នេះ បុគ្គលិក​របស់​អ្នក​ស្រី មិន​បាន​ដឹង​នោះ​ទេ។ ប៉ុន្តែ​បន្ទាប់​ពី​បាន​ទូរស័ព្ទ​មក​ប្អូន​ប្រុស ជា​នាយ​ទាហាន​រូប​នេះ ហើយ​គ្មាន​នរណា​លើក ស្ត្រី​ជា​បង​បាន​ប្រញាប់​ប្រញាល​មក​រក​ប្អូន​ជា​បន្ទាន់។ នៅ​ពេល​មក​ដល់​បន្ទប់ បង​ស្រី​រូប​នោះ [...]

អង្គរក្ស ថោង សារ៉ាត់ អាច​ជា​ឃាតករ​«សិប្បនិមិត្ត»?

អង្គរក្ស ថោង សារ៉ាត់ អាច​ជា​ឃាតករ​«សិប្បនិមិត្ត»?

ក្រោមការចោទប្រកាន់ និង​ចាប់​ខ្លួន​ក្រុម​គ្រួសារ និង​អង្គរក្ស​លោក​ឧកញ៉ា ថោង សារ៉ាត់ ត្រូវ​បាន​មតិ​មួយ​ចំនួន​ធ្វើការ​បង្ហាញ និង​នឹក​ឃើញ​ដល់​ករណី ប៊ន សំណាង និង​សុខ សំអឿន ដ៏​អាស្រូវ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់ ថា​ជា​«ឃាតក ឬ​ជន​ដៃដល់» សម្លាប់​លោក​ ជា វិជ្ជា នា​ពេល​កន្លង​មក។

ចំពោះករណីរបស់លោក ថោង សារ៉ាត់ នេះ ដោយ​សារ​អវត្តមាន​នៃ​ការ​បង្ហាញ​ភស្តុតាង​«រឹង» ពី​សំណាក់​សមត្ថកិច្ច បាន​ធ្វើ​ឲ្យ​អ្នក​ផង​យល់​ថា វា​បាន​ស៊ី​ចង្វាក់​ទៅ​នឹង​រឿង​ក្តី​របស់ ប៊ន សំណាង និង​សុខ សំអឿន រហូត​ដល់​តុលាការ​កំពូល​បាន​សម្រេច​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ។ តែ​ទម្រាំ​មាន​សេរីភាព​វិញ ជន​ទាំង​ពីរ​បាន​ជាប់​ក្នុង​ពន្ធនាគារ ដោយ​គ្មាន​កំហុស​និង​គ្មាន​សំណង​ជំងឺ​ចិត្ត អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ។

រីឯការចាប់ខ្លួនអង្គរក្ស របស់លោក ថោង សារ៉ាត ក្រៅពីការបញ្ជាក់ថា ជនទាំងបួនសារភាពនោះ សមត្ថកិច្ច​នៅមិនទាន់បង្ហាញភស្តុតាងណាមួយ [...]

អតិថិជន​​ដែល​ទិញ​​ផ្ទះ​ក្នុង​​បូរី​​​៩៩៩​​របស់​​ឧកញ៉ា ថោង សារ៉ាត់ កំពុង​​ភ័យ​​ខ្លួន

អតិថិជន​​ដែល​ទិញ​​ផ្ទះ​ក្នុង​​បូរី​​​៩៩៩​​របស់​​ឧកញ៉ា ថោង សារ៉ាត់ កំពុង​​ភ័យ​​ខ្លួន

អតិថិជនច្រើន​នាក់​ដែល​បាន​​ទិញ​​លំនៅ​ដ្ឋាន ក្នុង​បូរី​៩៩៩​របស់​លោក​ឧកញ៉ា ថោង សារ៉ាត់ កំពុង​បារម្ភ ខ្លាច​អាជ្ញាធរ​រឹប​អួស​ទ្រព្យ​សម្បត្តិ​របស់​ឧកញ៉ា​ម្ចាស់​បូរី​ទៅ ដោយ​ទាំង​ផ្ទះ​របស់​ពួក​ខ្លួន ដែល​បាន​ទិញ​រួច​ហើយ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន ប្លង់​កម្មសិទ្ធ​ស្រប​ច្បាប់។

បុរសម្នាក់ក្នុងចំណោមអតិថិជន ជា​ច្រើន​ផ្សេង​ទៀត ក្នុង​ល័ក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ដឹង​ថា គាត់​មាន​ការ​បារម្ភ​ណាស់ ព្រោះ​គាត់​បាន​ទិញ​ផ្ទះ​នោះ ហើយ​ក៏​បាន​បង់​លុយ​រួចអស់​ដែរ ប៉ុន្តែ​មិន​ទាន់​បាន​ប័ណ្ណ​កម្មសិទ្ធ​នៅ​ឡើយ។ លោក​បាន​ថ្លែង​ថា ពី​មុន​ធ្លាប់​បាន​គិត​ទាមទារ រក​ប្លង់​រឹង​ម្តង​ដែរ ប៉ុន្តែ​បើ​ម្ចាស់​ផ្ទះ​ផ្សេង​ទៀត​ក្នុង​បុរី មិន​រួម​គ្នា​ទាម​ទារ​ឲ្យ​ច្រើ​ន​ក្នុង​ពេល​តែ​មួយ​នោះ មិន​អាច​ធ្វើ​បាន​ទេ។ លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា៖ «បើ​ចង់​ធ្វើ [...]

អ្នក​ការសែត​កម្ពុជា​មិន​គោរព​វិជ្ជា​ជីវៈ ព្រោះ​ប្រាក់​ខែ​តិច...

អ្នក​ការសែត​កម្ពុជា​មិន​គោរព​វិជ្ជា​ជីវៈ ព្រោះ​ប្រាក់​ខែ​តិច...

ក្រុមអ្នកកាសែតកម្ពុជា ដែល​បាន​ធ្វើការ​ជជែក​ពិភាក្សា​គ្នា ថ្ងៃ​ទី០៥ ខែ​ធ្នូ​នេះ លើក​ឡើង​ថា បញ្ហា​ប្រាក់​បៀវត្ស​របស់​អ្នក​ការសែត​តិច​តួច បាន​ជម្រុញ​ឱ្យ​អ្នក​កាសែត​កម្ពុជា ប្រព្រឹត្តិ​អំពើ​ពុក​រលួយ ជម្រិត​ទារ​ប្រាក់​ពី​ឈ្មួញ លាក់​បាំង​មិន​ផ្សាយ​ព័ត៌មាន​ពិត ដែល​បញ្ហា​ទាំង​នេះ គឺ​ជា​កំហុស​ដ៏​ធ្ងន់​ធ្ងរ​របស់​អ្នក​កាសែត​កម្ពុជា ក្នុង​ការ​ប្រព្រឹត្ត​ខុស​វិជ្ជា​ជីវៈ​ជា​អ្នក​សារព័ត៌មាន។

នាយក​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន និង​ជា​គ្រូ​បណ្តុះ​បណ្តាល​អ្នក​សាព័ត៌មាន លោក មឿន ឈានណារិទ្ធិ យល់​ថា បញ្ហា​ប្រាក់​ចំណូល​ប្រចាំ​ខែ ដែល​មិន​អាច​ផ្គត់​ផ្គង់​ជីវភាព​បាន គឺ​ជា​ឧបសគ្គ​រារាំង​មក​លើ​អ្នក​សារព័ត៌មាន និង​ជំរុញ​ឱ្យ​ពួក​គាត់​មិន​គោរព​វិជ្ជា​ជីវៈ។ វា​ពិបាក​ណាស់ ក្នុង​ការ​ដាក់​កំហិត​អ្នក​មិន​គោរព​វិជ្ជា​ជីវៈ​ទាំង​នោះ ឲ្យ​គោរព​វិជ្ជា​ជីវៈ ដោយ​សារ​តែ​រឿង​ប្រាក់​ខែ​នេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...