ប៉ែន សុវណ្ណ ដាច់សរសៃឈាមខួរក្បាល ត្រៀមបញ្ជូនទៅព្យាបាលនៅបរទេស
លោក ប៉ែន សុវណ្ណ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ មកពីគណបក្សសង្រ្គោះជាតិ បានរងគ្រោះនឹងជំងឺដាច់សរសៃឈាម ក្នុងខួរក្បាល ហើយកំពុងត្រូវបានត្រៀមបញ្ជូនទៅព្យាបាលនៅក្រៅប្រទេស។ នេះបើយោងតាមសេចក្តីអំពាវនាវ ស្នើឲ្យសប្បុរសជនចូលរួមវិភាគទានក្នុងការជួយដោះស្រាយតម្លៃនៃការព្យាបាលជំងឺតំណាងរាស្ត្ររូបនេះ របស់លោក កឹម សុខា អនុប្រធានគណៈបក្សសង្រ្គោះជាតិ តាមរយៈទំព័រហ្វេសប៊ុករបស់លោក។
កញ្ញា មៃ សុភ័ក្រកញ្ញា ជំនួយការលោក កឹម សុខា បានឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូដឹងតាមរយៈទូរស័ព្ទយ៉ាងខ្លី ដោយសារកញ្ញាកំពុងបើករថយន្ដថា លោក ប៉ែន សុវណ្ណ បានរងគ្រោះនឹងជំងឺធ្ងន់ធ្ងរនេះ ហើយលោកត្រូវបានសាច់ញាតិ និងតំណាងគណបក្ស ត្រៀមបញ្ជូនយកទៅព្យាបាលនៅក្រៅស្រុក។ កញ្ញាបានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ [...]