Posts in ‘កម្ពុជា’ Category

អតីត​ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ ទើប​ត្រូវ​លប់​ឈ្មោះ​ចេញ​ពី​ក្រប​ខណ្ឌ​

អតីត​ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ ទើប​ត្រូវ​លប់​ឈ្មោះ​ចេញ​ពី​ក្រប​ខណ្ឌ​

កាល​ពី​ថ្ងៃ​ទី២១ ខែ​មករា​កន្លង​មក​នេះ អតីត​ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ លោក តុប ច័ន្ទសិរីវុធ ត្រូវ​បាន​អង្គ​ប្រជុំ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម បាន​ពិនិត្យ និង​ពិភាក្សា​ក្នុង​ការ​ផ្តាច់​ចេញ ពី​មុខ​នាទី​ជា​ព្រះ​រាជ​អាជ្ញា តាម​រយៈ​ការ​កាត់​ទោស​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ពុក​រលួយ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១០​កន្លង​មក​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​ឧត្តម​ក្រុម​ប្រឹក្សា នៃ​អង្គ​ចៅក្រម​ចុះ​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៥​ម្សិល​ម៉ិញ។

ប៉ុន្តែ​ការ​សម្រេច​របស់​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម បាន​ធ្លាក់​មក​យឺត​ដល់​ទៅ​រយៈ​ពេល​ជិត​៣ឆ្នាំ ព្រោះ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១២ អតីត​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ លោក តុប ច័ន្ទសិរីវុធ ត្រូវ​បាន​សាលា​ឧទ្ធរណ៍​ប្រកាស​សាល​ដីកា ដែល​មាន​លោក ប៉ុល សំអឿន ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ [...]

រំលឹក​វិញ្ញាណក្ខន្ធ ជា វិជ្ជា គឺ​រំលឹក​និទណ្ឌភាព​នៅ​កម្ពុជា

រំលឹក​វិញ្ញាណក្ខន្ធ ជា វិជ្ជា គឺ​រំលឹក​និទណ្ឌភាព​នៅ​កម្ពុជា

ខួប​លើក​ទី​១១ នៃ​ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា បាន​ចាប់​ផ្តើម​នា​ព្រឹក​ថ្ងៃ​ទី២២ ខែ​មករា​នេះ​ដោយ​គ្មាន​ការ​រំខាន។ សហជីព​សេរី​កម្មករ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ជា មុនី ដែល​ជា​ប្អូន​ប្រុស​បង្កើត​របស់​លោក ជា វិជ្ជា បាន​ធ្វើ​ខួប​លើក​ទី៦ នៃ​ការ​ស្លាប់​របស់​បង​ប្រុស បន្ទាប់​ពី​អាក់ខាន​ក្នុង​ពេល​ប្រាំ​ឆ្នាំ​ជាប់ៗ​គ្នា ក្រោយ​ការ​ស្លាប់​របស់​លោក ជា វិជ្ជា។

ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​វីរជន​កម្មករ លោក ជា វិជ្ជា ត្រូវ​បាន​រៀបចំ​ឡើង នៅ​ចំណុច​ផ្លូវ​ច្រមុះ​ជ្រូក​ខាង​លិច​វិមាន​ឯករាជ្យ ទល់​មុខ​ឈាង​ខាង​ត្បូង​វត្ត​លង្ការ នា​រាជធានី​ភ្នំពេញ។ វត្តមាន​នៃ​ការ​ចូល​រួម​មាន​កម្មករ​រាប់​រយ​នាក់ ហើយ​ក៏​មាន​ការ​ចូលរួម ពី​ថ្នាក់​ដឹកនាំ​កំពូល​នៃ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី និង​លោក កឹម សុខា ផង​ដែរ។ ហើយ​គេ​សង្កេត​ឃើញ​ថា មិន​មាន​វត្តមាន​មន្រ្តី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា [...]

១១ ឆ្នាំ នៅ​តែ​គ្មាន​​«ពន្លឺ»​យុត្តិធម៌​សម្រាប់​ ជា វិជ្ជា

១១ ឆ្នាំ នៅ​តែ​គ្មាន​​«ពន្លឺ»​យុត្តិធម៌​សម្រាប់​ ជា វិជ្ជា

អតីត​ប្រធាន​សហជីព​សេរី​កម្មករ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា លោក ជា វិជ្ជា ដែល​ត្រូវ​បាន​ជន​ដៃដល់​បាញ់​ប្រហារ ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង កាល​ពី​១១ឆ្នាំ​មុន​នោះ មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ការ​អះអាង​ណា​មួយ ឲ្យ​«ច្បាស់​លាស់» ក្នុង​ការ​ស្វែង​រក​ចាប់​ខ្លួន​ជន​ល្មើស ពី​ក្រុម​សមត្ថកិច្ច​របស់​កម្ពុជា​នៅ​ឡើយ​ទេ។ នេះ​បើ​ទោះ​ជា​មាន​លិខិត​ចុះ​ថ្ងៃ​​ទី ២៨ ខែ​មករា ឆ្នាំ​២០១៤ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក សុខ រឿន ព្រះ​រាជ​អាជ្ញា​រង​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​ឲ្យ អគ្គ​ស្នងការ​នគរបាល​ជាតិ ប្រមូល​ភស្តុតាង​នានា ដែល​ពាក់​ព័ន្ធ​នឹង​ការ​លប​លួច​ធ្វើ​ឃាត លើ​លោក ជា វិជ្ជា មក​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​ការ​តាម​នីតិវិធី​ច្បាប់​ក៏​ដោយ។

បន្ទាប់​ពី​លិខិត​ខាង​លើ និង​រហូត​មក​ទល់​ពេល​នេះ អគ្គ​ស្នងការ​នគរបាល​ជាតិ នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ណា​មួយ​ឡើយ [...]

មាន​ការ​អភិវឌ្ឍន៍​តាម​ជនបទ? តែ​ពលរដ្ឋ​នៅ​តែ​ធ្វើ​ចំណាក​ស្រុក!

មាន​ការ​អភិវឌ្ឍន៍​តាម​ជនបទ? តែ​ពលរដ្ឋ​នៅ​តែ​ធ្វើ​ចំណាក​ស្រុក!

ការ​អះ​អាង​ពីរ​យ៉ាង បាន​លើក​ឡើង​បញ្ច្រាស​គ្នា រវាង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​មន្ត្រី​គណបក្ស​ប្រឆាំង ជុំ​វិញ​បញ្ហា​នៃ​ការ​ស្តារ​ឡើង​វិញ នូវ​កិច្ច​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​រស់​នៅ និង​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​តាម​ជន​បទ ជៀស​វាង​ការ​ធ្វើ​ចំណាក​ស្រុក។

បន្ទាប់​ពី​ជំនួប​សួរ​ដេញ​ដោល កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៥ ជា​មួយ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​នោះ​មក តំណាង​រាស្ត្រ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ ត្រូវ​គិត​គូរ​បង្កើន​ជីវភាព​រស់​នៅ របស់​ពលរដ្ឋ​នៅ​តាម​ស្រុក​ស្រែ​ចំការ ឲ្យ​បាន​សមរម្យ ជា​មួយ​នឹង​កិច្ច​អភិវឌ្ឍន៍ ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ប្រយោជន៍​ប្រជា​ពលរដ្ឋ​ជា​ធំ។ នោះ​ទើប​អាច​ទប់​ស្កាត់ និង​បញ្ជៀស​ការ​ធ្វើ​ចំណាក​ស្រុក របស់​ប្រជា​ពលរដ្ឋ​នៅ​តាម​តំបន់​ជនបទ [...]

អគ្គនាយក​អគ្គិសនី​កម្ពុជា ប្រាប់​បុគ្គលិក​ខ្លួន​ឲ្យ​បម្រើ​អតិថិជន​ឲ្យ​បាន​ល្អ

អគ្គនាយក​អគ្គិសនី​កម្ពុជា ប្រាប់​បុគ្គលិក​ខ្លួន​ឲ្យ​បម្រើ​អតិថិជន​ឲ្យ​បាន​ល្អ

បន្ទាប់​ពី​បាន​ជួប​ប្រជុំ ជា​មួយ​ប្រជា​ពលរដ្ឋ​ម្ចាស់​ផ្ទះ​ជួល ជា​ច្រើន​នាក់ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៥​នេះ អគ្គ​នាយក​អគ្គិសនី​កម្ពុជា បាន​ចេញ​សេចក្តី​ណែនាំ​ឲ្យ​ដល់​បុគ្គលិក​ទាំង​អស់ ជា​ពិសេស ចំពោះ​បុគ្គលិក​ផ្នែក​សេវា​បម្រើ​អតិថិជន ឲ្យ​បង្កើន​ប្រសិទ្ធ​ភាព​ក្នុង​ការងារ​របស់​ខ្លួន ដើម្បី​បម្រើ​អតិថិជន។ សេចក្ដី​ណែនាំ​នោះ បាន​ពន្យល់​បន្ថែម​ដល់​ក្រុម​បុគ្គលិក​អគ្គិសនី ចំនួន​៨​ចំណុច ដែល​សុទ្ធសឹង​ជា​ចំណុច​មិន​ពេញ​ចិត្ត ដែល​លើក​ឡើង​ដោយ​ម្ចាស់​ផ្ទះ​ជួល​មួយ​ចំនួន នៅ​រាជធានី​ភ្នំពេញ។

ចំពោះ​ម្ចាស់​ផ្ទះ​ជួល​វិញ ត្រូវ​បាន​អគ្គិសនី​កម្ពុជា​តម្រូវ​ឲ្យ​មាន​ទំនួល​ខុស​ត្រូវ​មួយ​ចំនួន​ដែរ នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ទៀត ដែល​និយាយ​ពី​«វិធាន​ការ​បន្ត សម្រាប់​ផ្ទះ​ជួល ឬ​បន្ទប់​ជួល ក្នុង​តំបន់​ចែក​ចាយ​ផ្ទាល់ របស់​អគ្គិសនី​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ។

ក្នុង​សេចក្ដី​ប្រកាស​នោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...