មន្ត្រីសង្គមស៊ីវិលស្វាគមន៍សាលាឧទ្ធរណ៍តាមតំបន់ តែត្រូវមានឯករាជ្យភាព និងគុណភាព
បន្ទាប់ពីបញ្ចប់ជំនួប រវាងលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាមួយនឹងគណៈកម្មការ ទី៦នៃរដ្ឋសភាកាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥នេះ អ្នកនំាពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រសួងយុត្តិធ៌មនឹងបង្កើត ឲ្យមានសាលាឧទ្ធរណ៍ នៅតាមបណ្តាខេត្ត-ក្រុងចំនួនប្រាំពីរ។ លោកបន្តថា ជាជំហានទីមួយ ត្រូវធ្វើការបង្កើតសាលាឧទ្ធរណ៍នៅក្នុងខេត្តចំនួនបី ជាមុនសិន ដែលខេត្តទាំងនោះរួមមាន ខេត្តត្បូងឃ្មុំ ខេត្តបាត់ដំបង ខេត្តព្រះសីហនុ និងបន្តបន្ទាប់ រៀបចំឲ្យមានក្នុងខេត្តចំនួនបួនផ្សេងទៀត។
ការលើកឡើងខាងលើ ពាក់ព័ន្ធនិងការបង្កើត ឲ្យមានសាលាឧទ្ធរណ៍តាមខេត្តនោះ ត្រូវបានលោក នី ចរិយា ប្រធានផ្នែកអង្គេតនៃសមាគការពារសិទ្ធិមនុស្ស អាដហុក ទទួលស្វាគមន៍។ លោកទទួលស្គាល់ថា នេះជាកិច្ចការមួយផ្នែក [...]