Posts in ‘កម្ពុជា’ Category

កម្មករ​ក្រុមហ៊ុនកូរ៉េ ណូរី ធ្វើ​បាតុកម្ម​ភ្លាមៗ ឲ្យ​បញ្ឈប់​មេ​ការ​ម្នាក់

កម្មករ​ក្រុមហ៊ុនកូរ៉េ ណូរី ធ្វើ​បាតុកម្ម​ភ្លាមៗ ឲ្យ​បញ្ឈប់​មេ​ការ​ម្នាក់

ការផ្ទុះការតវ៉ានេះ បានធ្វើឡើងនៅបរិវេណទីលានប្រជាធិបតេយ្យ ជិតក្រុមហ៊ុនកូរ៉េ នៅក្នុងខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលលពីម៉ោងប្រមណជា០៩ ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៥ ដើម្បីទាមទារឲ្យក្រុមហ៊ុន ដោះស្រាយបញ្ហាបីចំនុច ដែលកម្មករបានដាក់។ ចំនុចទាំងបីនោះ រួមមាន៖ ទី១ សុំឲ្យបញ្ឈប់មេការម្នាក់ឈ្មោះ ផល ហៅ០៤ ពីក្រុមហ៊ុន។ ទី២ សុំឲ្យក្រុមហ៊ុន ដំឡើងប្រាក់ប្រចាំថ្ងៃ សម្រាប់កម្មករ៧ដុល្លា និងកម្មការិនី ៥ដុល្លា ក្នុងមួយថ្ងៃ ទី៣ សុំឲ្យក្រុមហ៊ុន ទទួល​យកកម្មករ ដែលបានបញ្ឈប់ទាំង៥៨នាក់ ឲ្យចូលធ្វើការវិញ។

សំណើរនៃការតវ៉ា ដែលក្រុមកម្មករ នៅក្រុមហ៊ុនកូរ៉េខាងលើ បានទាមទារ ត្រូវបានតំណាងក្រុមហ៊ុនម្នាក់ សុំមិន​បញ្ចេញ​ឈ្មោះ ចេញមុខមកដោះស្រាយ នូវសកម្មភាពទាមទារទាំងនេះ។ តំណាងក្រុមហ៊ុន បាននិយាយថា លោក​នឹង​ធ្វើការដោះស្រាយ ជួនកម្មករទាំងអស់។ សម្រាប់បញ្ហាធំៗ ដែលលោកមិនអាចដោះស្រាយបាន លោកនឹង​ប្រជុំ​សម្រេច ជាមួយថ្នាក់លើ [...]

មាជ សុណ្ណារ៉ា៖ ហ៊ុន សែន ចាស់​ហើយ នឹង​មាន​គុណធម៌​សម្រាប់​ក្មេង

មាជ សុណ្ណារ៉ា៖ ហ៊ុន សែន ចាស់​ហើយ នឹង​មាន​គុណធម៌​សម្រាប់​ក្មេង

«លោក ហ៊ុន សែន កាន់តែចាស់ហើយ នឹងមានគុណធម៌សំរាប់ក្មេងៗជំនាន់ក្រោយ» នេះការថ្លែង របស់លោក មាជ សុវណ្ណារ៉ា ទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីការប្រកាសសាលដីកា របស់តុលាការកំពូល នៅព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ​២០១៤​នេះ។ ជនត្រូវចោទរូបនេះ បានថ្លែងថា អ្នកដែលមានទោសសំលាប់មនុស្ស និងអ្នកញៀនគ្រឿងញៀន បែរ​ជា​អាច​នៅក្រៅឃុំបាន ឯលោកជាអ្នកនយោបាយមានគុណធម៌ និងជាបញ្ញាវន្ដ ដែលបានរៀនសូត្រចេះដឹង មកពីស្រុកគេ បែរ​ជា​ត្រូវជាប់ទោសទៅវិញ។ នេះជារឿងអយុត្តិធម៌មួយ សំរាប់រូបលោក។

តុលាការកំពូល បានប្រកាសសាលដីកា តំកល់ការសម្រេច របស់សាលាឧទ្ទរណ៍ ក្នុងការមិនឲ្យលោក មាជ សុវណ្ណារ៉ា នៅក្រៅឃុំនោះ ជាបន្តទៅទៀត។ លោក មាជ សុវណ្ណារ៉ា នឹងត្រូវបន្តជាប់ឃុំ ក្នុងពន្ធនាគារព្រៃសរ និងរងចាំការបើក​សវនាការកាត់ក្តី ចំពោះសំនុំរឿងរបស់លោក នៅពេលក្រោយ។

ក្នុងឱកាសដដែលនោះ ជនត្រូវចោទ ដែលជាមន្ត្រីជាន់ខ្ពស់​ របស់គណបក្សសង្គ្រោះជាតិរូបនេះ [...]

ផ្ទុះ​សេខ្សែរ​ភ្លើង​ឆេះ​ផ្ទះ​ទាំង​ព្រឹក នៅ​ជិត​ផ្សារ​ថ្មី

ផ្ទុះ​សេខ្សែរ​ភ្លើង​ឆេះ​ផ្ទះ​ទាំង​ព្រឹក នៅ​ជិត​ផ្សារ​ថ្មី

នៅវេលាម៉ោង៧ និង៣០នាទី ព្រឹកថ្ងៃទ១១ ខែមិនា ឆ្នាំ២០១៥នេះ មានហេតុការណ៍ភ័យផ្អែមមាត់មួយ បានកើតឡើង បង្ក​ឲ្យខូចខាតផ្ទះល្វែងមួយជាន់។ ផ្ទះដែលបានឆេះខូចខាតនោះ ស្ថិតក្នុងក្រុម ទី១២ ភូមិទី៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌ​ដូនពេញ រាជធានីភ្នំពេញ ដែលមានម្ចាស់ផ្ទះឈ្មោះ អ្នកស្រី វ៉ាន់ កនិកា ជាអាជីវករលក់ហូលផាម៉ួង នៅផ្សារទួលទំពូង។ អគ្គីភ័យឆាបឆេះ ដ៏សន្ធោសន្ធៅ ត្រូវបានពន្លត់ទៅវិញ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ អស់ចំនួន៥គ្រឿង និង​ប្រើ​ពេល អស់ប្រមាណជា១ម៉ោង។

ប្រភពព័ត៍មាន បានឲ្យដឹងថា ផ្ទះលេខ៦៣ ដែលឆាបឆេះនោះ មិនមានអ្នកស្នាក់នៅទេ គ្រាន់តែជាកន្លែង សម្រាប់ស្តុក​ឥវ៉ាន់ក្រណាត់ លក់ប៉ុណ្ណោះ ព្រោះផ្ទះឆេះនេះ ជាជាន់ទីពីរ ចំណែកឯម្ចាស់ផ្ទះ ស្នាក់នៅជាន់ផ្ទាល់ដី។ គ្រោះអគ្គីភ័យនេះ បានឆាបយកឥវ៉ាន់ ដែលនៅក្នុងផ្ទះនោះ អស់មួយចំនួនធំ តែមិនមានអ្នករបួស ឬស្លាប់ដោយសារហេតុការណ៍នេះទេ។

ប្រពភព័ត៍មានបានបន្តថា ដំបូងឡើយ មានកាពិបាក [...]

មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម៖ គ្រាន់​តែ​ធ្វើ​អំពើ​ល្អ​នេះ ក៏​បាន!

មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម៖ គ្រាន់​តែ​ធ្វើ​អំពើ​ល្អ​នេះ ក៏​បាន!

«ទោះជាយុវជន ឬយុវនារី ក៏អាចបរិច្ចាគឈាមបានដែរ។ បើមិនអាចជួយអ្វី ដល់ជនក្រីក្របានច្រើនទេ គ្រាន់តែធ្វើ​អំពើ​ល្អ​នេះក៏បាន ដើម្បីរួមចំណែកកាត់បន្ថយ ទូរលេខអ្នកស្លាប់ប្រចាំថ្ងៃ ដោយសារខ្វះឈាម» ទាំងនេះជាសម្តី របស់មន្រ្តី​ទំនាក់​ទំនង​សារធារណៈ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម អ្នកស្រី អ៊ូ បាណុង ថ្លែងនៅក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ក្នុងពេលដែលអ្នកស្រីចុះធ្វើការ ផ្សព្វផ្សាយពីរឿងនេះ នៅតាមបណ្តាគ្រឹះស្ថានសិក្សានានា នៅក្នុង​រាជធានី​ភ្នំពេញ។

មន្ត្រីផ្នែកសុខាភិបាលខាងលើ បានរៀបរាប់ដែរថា ក្នុងរយៈពេលពីរខែចុងក្រោយនេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ជួប​ភាពខ្វះខាតនូវឈាមប្រភេទ A និង O ដែលអស់ពីរស្តុក។ ហេតុផលទាំងនេះ បានធ្វើឲ្យក្រុមគ្រូពេទ្យ និងក្រុម​គ្រូពេទ្យ​របស់​មជ្ឈមណ្ឌលជាតិផ្តល់ឈាម ជម្រុញទឹកចិត្តយុវជនទូទាំងប្រទេស ឲ្យចូលរួមផ្តល់ឈាម ដោយស្មគ្រចិត្ត​ឲ្យបាន​ច្រើន។

អ្នកស្រី បាណុង [...]

«ផ្តល់​ឈាម​ ជួយ​​ជីវិត​មនុស្ស និងជួយខ្លួនឯង»

«ផ្តល់​ឈាម​ ជួយ​​ជីវិត​មនុស្ស និងជួយខ្លួនឯង»

និស្សិតជាច្រើន នៅសាកលវិទ្យាល័យបញ្ញាជាតិ បានចូលរួមបរិច្ចាកឈាម ដោយស្ម័គ្រចិត្ត នៅក្នុងសាលារបស់ខ្លួន នៅ​ថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៥នេះ។ អ្នកទាំងនោះ សុទ្ធតែមានចិត្តចង់ជួយសង្គ្រោះ ជីវិតមនុស្សទាំងអស់ ជាពិសេស​ពួកគេ​បានគិតថា ការធ្វើអំពើល្អទាំងនេះ ពួកគេនឹងទទួលបាន នូវរបស់ទាំងអស់នោះវិញ នៅពេលដែលគេជួបរឿងបន្ទាន់ នៃ​ខ្លួន​ឯងផ្ទាល់ ឬក្រុមគ្រួសារខ្លួនឯង នៅថ្ងៃណាមួយ ជាយថាហេតុ។ ការចូលរួមស្ម័គ្រចិត្តនេះ មានទាំងព្រះសង្ឃ សិស្ស និស្សិត និង​លោក​គ្រូ​អ្នកគ្រូ នៅក្នុងសាលានេះផង។

ព្រះសង្ឃ ទុយ សុធា បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា ជាលើកទី៤ហើយ ដែលព្រះតេជគុណ ធ្វើការបរិច្ចាគ​ឈាម ឲ្យទៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ដែលត្រូវការឈាម ជាចាំបាច់​នៅពេល​មាន​ជំងឺ។ ព្រះអង្គបានបន្ថែមថា កាលពីដំបូងឡើយ ព្រះតេជគុណ មិនដែលគិតពីបញ្ហាទាំងនេះទេ។ តែនៅថ្ងៃមួយពេលដែល ញ៉ោមស្រីព្រះអង្គ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...