សម រង្ស៊ី ស្នើឲ្យរដ្ឋាភិបាល យកចិត្តទុកដាក់ពលរដ្ឋនៅទល់ដែន
«គ្រាន់តែទៅការពារបូរណៈភាព ទឹកដីកម្ពុជា គ្រាន់តែទៅលើកទឹកចិត្តជនរងគ្រោះ (ពលរដ្ឋខ្មែរ) នៅតាមដងព្រំប្រទល់ដែន ប្រទេសជិតខាង មានឆន្ទះវាតទីយ៉ាងខ្លាំង។» នេះជាការលើកឡើង របស់លោក សម រង្ស៊ី ប្រធានក្រុមតំណាងរាស្ត្រ សម្លេងភាគតិចក្នុងរដ្ឋសភា និងជាប្រធានគណបក្សសង្គ្រោះជាតិ ក្នុងការថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា។ មេដឹកនាំគណបក្សប្រឆាំងរូបនេះ គ្រោងថានឹងយកករណី ប៉ះទង្គិចគ្នានេះ ឡើងទៅថ្នាក់ជាតិ និងអន្តរជាតិ ហើយបានស្នើទៅរដ្ឋាភិបាល ឲ្យគិតគូរយកចិត្តទុកដាក់ ពីពលរដ្ឋខ្មែរ ដែលរស់នៅតាមព្រំដែន។
ថ្លែងនាវិមានរដ្ឋសភា ប្រធានតំណាងរាស្រ្តភាគតិចរូបនេះ បានបញ្ជាក់ថា៖ «ប្រជាពលរដ្ឋខ្មែរ នៅតាមដងព្រំប្រទល់ដែន រងគ្រោះដោយពួកគាត់បាត់បង់ដីស្រែ ដីចំការរបស់ពួកគាត់។ ហើយដីស្រែ ដីចំការរបស់កសិករខ្មែរទាំងនេះ គឺជាទឹកដី នៃប្រទេសកម្ពុជាយើងទាំតអស់គ្នា។»
ការថ្លែងបស់លោក សម រង្ស៊ី [...]