Posts in ‘កម្ពុជា’ Category

«ស្រឡាញ់​រូបថត ដែល​ប៉ាប៉ា និង​អ៊ុំ ស៊ី ថត​ដោយ​ខ្លួន​ឯង​ណាស់»

«ស្រឡាញ់​រូបថត ដែល​ប៉ាប៉ា និង​អ៊ុំ ស៊ី ថត​ដោយ​ខ្លួន​ឯង​ណាស់»

«We had such a great time last night getting to know each other's families. Love my dad and Lok Om Sy selfie pose. ☺️☺️» នេះជាសំណេរជាភាសាអង់គ្លេស របស់អ្នកស្រី ហ៊ុន ម៉ាណា នៅលើទំព័រ​ផ្លូវ​ការ​របស់អ្នកស្រី ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមធ្វើការបកប្រែ ក្រៅផ្លូវការដូចតទៅ៖ «យើង​មាន​ពេល​វេលា ដ៏អស្ចារ្យមួយ កាលពីយប់ម៉ិញ ដើម្បីស្គាល់គ្នាទៅវិញទៅមក រវាង​គ្រួសារ​ទាំង​សង​ខាង។ ស្រឡាញ់​​រូបថត លោកឪពុកខ្ញុំ និងលោកអ៊ុំ ស៊ី ដែលថតដោយខ្លួនឯង ខ្លាំង​ណាស់។»

សំណេររបស់អ្នកស្រី ហ៊ុន ម៉ាណា ដែលមានអមដោយរូបថត បីសន្លឹកខាងលើ បានធ្វើឡើងកាល​ពីបួន​ម៉ោង​មុននេះ នៅក្រោយការបង្ហោះរូបថតខាងក្រោម របស់ទំព័រហ្វេសប៊ុកមួយទៀត ដែលមានឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister» ជាមួយនឹងពាក្យពេជ្យពន្យល់ ពីវប្បធម៌សន្ទនា​ ដែល​បាន​បង្ហោះ តាំង​ពី១១ម៉ោងមុន។

អាជ្ញាធរ​ប៉ោយ​ប៉ែត​ថា​សង់​តូប​អាជីវកម្ម មិន​មាន​ផល​ប៉ះ​ពាល់​ទេ

អាជ្ញាធរ​ប៉ោយ​ប៉ែត​ថា​សង់​តូប​អាជីវកម្ម មិន​មាន​ផល​ប៉ះ​ពាល់​ទេ

មិនមែនជារឿង ដែលទើបនឹងកើតមានថ្មីនេះទេ តែវាជារឿងចាស់ ដែលកើតឡើង តាំងពីដើមឆ្នាំ២០១៥​មក​ម្លេះ ហើយការព្រួយបារម្ភ របស់ប្រជាពលរដ្ឋមួយចំនូន ព្រះសង្ឃ និងនាយកសាលា នៅតែមានដដែល។ ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ធ្លាប់ធ្វើរបាយការណ៍ ពីករណីនេះម្ដងហើយ នៅពេលនោះ ដែលអាចរកអាន​ឡើង​វិញ​បាន ដោយចុចនៅលើទីនេះ

ផ្ទុយពីការខ្វល់ខ្វាយ របស់ពលរដ្ឋ ព្រះសង្ឃ និងនាយកសាលា មកទល់នឹងពេលនេះ នៅលើចិញ្ចើមផ្លូវ​សាធារណៈ​នោះ រឹតតែមានការីកដុះដាល នូវតូបធ្វើអាជីវកម្មឯកជន កាន់តែច្រើនឡើងៗ (១ទៅ១០តូប)។ នោះ​ដោយសារតែ ការបារម្ភទាំងអស់ខាងលើ ត្រូវបានអាជ្ញាធរក្រុងប៉ោយប៉ែតបដិសេធ ដោយប្រាប់មក​វិញថា វាគ្មានផលប៉ះពាល់អ្វីធ្ងន់ធ្ងរឡើយ។

លោក ង៉ោ ម៉ែងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានថ្លែងនៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥នេះថា [...]

បើក​បរ​បំពាន ពេល​ជួប​គ្រោះ​ថ្នាក់ កូន​ស្រី​អាយុ​១ឆ្នាំ​ជា​អ្នក​រង​គ្រោះ

បើក​បរ​បំពាន ពេល​ជួប​គ្រោះ​ថ្នាក់ កូន​ស្រី​អាយុ​១ឆ្នាំ​ជា​អ្នក​រង​គ្រោះ

មិនគោរពច្បាប់ចរាចរណ៍ និងបើកបរទាំងបំពាន... នៅពេលដែលជួបគ្រោះថ្នាក់រួច បើទោះជាដឹងខ្លួន ស្គាល់​កំហុស... តែវាហួសពេលហើយ។ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ឪពុកម្តាយជាមនុស្សធំ មិនជួបបញ្ហា តែ​កូនតូច នៅក្នុងដៃ បែរជាត្រូវរបួសក្បាលទៅវិញ។ ហេតុការណ៍នេះ បានកើឡើង កាលពីវេលម៉ោង ០៤ ល្ងាច​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ នៅពេលកំពុងភ្លៀង តាមបណ្តោយផ្លូវ ១៧៨ កែងផ្លូវលេខ ១៣ សង្កាត់​មានជ័យ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងម៉ូតូស្លាកលេខ ១Q-១៦៣៧ ដែលបើកបរដោយបុរស ជា​ឪពុក​ក្មេងស្រីរងគ្រោះ បានបើកម៉ូតូបញ្ច្រាសទិស ពីកើតទៅលិចតាមបណ្តោយផ្លូវខាងលើ ស្រាប់តែដល់កន្លែង​កើត​ហេតុ ម៉ូតូបានជល់ជាមួយឡាន ស្លាកលេខ ភ្នំពេញ២ ថ-៩៥០១ ម៉ាកសាំយ៉ុង របស់ក្រុមហ៊ុនឯកជនមួយ បណ្តាលឲ្យកូនស្រី ម្ចាស់ម៉ូតូរងគ្រោះ រងរបួសក្បាលធ្ងន់ធ្ងរ។

អ្នកបើករបម៉ូតូ ត្រូវបានគេស្គាល់ឈ្មោះ សារឿន ឆៃ អាយុ២០ ឆ្នាំ [...]

«វ៉ា គឹមហុង បង្ហាញ​ផែនទី​ មាន​សរសេរ​ដាក់​ថា​"សម្ងាត់"»

«វ៉ា គឹមហុង បង្ហាញ​ផែនទី​ មាន​សរសេរ​ដាក់​ថា​"សម្ងាត់"»

ការបង្ហាញផែនទី របស់ប្រធានគណៈកម្មការចម្រុះ ចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនកម្ពុជា លោក វ៉ា គឹមហុង នៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណរដ្ឋមន្រ្តី ត្រូវបានតំណាងរាស្ត្រ មកពីគណបក្ស​សង្គ្រោះ​ជាតិ ដែលមានវត្តមាន នៅទីនោះដែរនោះ បង្ហាញការសង្ស័យខ្លាំងឡើង។ លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​មណ្ឌល​សៀមរាប បានថ្លែងឡើងថា លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការក្នុង បានយកផែនទីកូពី ដែល​ផលិតដោយប្រទេសវៀតណាម រួមទាំងមានវាយពាក់ថា«សម្ងាត់»។ លោកបន្តថា ពាក្យ«សំងាត់»នេះ ត្រូវ​បាន​លោកមើលឃើញ នៅមុនលោក វ៉ា គឹមហុង លុបចោយ និងខ្វៀលវាចេញ ពីលើផែនទីនោះ។

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ តំណាងរាស្ត្រគណបក្សប្រឆាំង ដែលលេចធ្លោ ក្នុងការ​ឃ្លាំ​មើលបញ្ហាព្រំដែន បានចោទជាសំនួរថា ហេតុអ្វីបានជាផែនទី ដែលលោក វ៉ា គឹមហុង បង្ហាញនោះ មាន​ពាក្យ​ថា«សម្ងាត់»យ៉ាងដូច្នោះ? តើផែនទីតំកល់នៅយូអិន (UN) និងនៅបារាំង [...]

អ៊ុំ សំអាន៖ វ៉ា គឹមហុង ស៊ុំ​គ្រលំ​ប្ដូរ​ដី​ខ្មែរ​និង​ខ្មែរ ប្រគល់​ឲ្យ​យួន

អ៊ុំ សំអាន៖ វ៉ា គឹមហុង ស៊ុំ​គ្រលំ​ប្ដូរ​ដី​ខ្មែរ​និង​ខ្មែរ ប្រគល់​ឲ្យ​យួន

បើទោះជាកិច្ចប្រជុំបិទទ្វា របស់គណៈកម្មការចម្រុះ ទទួលបន្ទុកកិច្ចការព្រំដែន កម្ពុជា-វៀតណាម ត្រូវ​បាន​បញ្ចប់ទៅ ដោយការលាក់លៀម មិនបញ្ចេញព័ត៌មានលំអិត មកជាសាធារណៈ ពីមន្ត្រីរដ្ឋាភិបាល ដែល​តំណាង​ឲ្យប្រជាជាតិកម្ពុជាក៏ដោយ ប៉ុន្តែសម្រាប់ក្រុម អ្នកឃ្លាំមើលកិច្ចការព្រំដែន ជាពិសេសអ្នកតំណាង​រាស្ត្រ មកពីគណបក្សប្រឆាំងកម្ពុជា បានអះអាងថា នៅក្នុងអង្គប្រជុំនោះ មានការស៊ុំគ្រលំ ផ្ដោះប្ដូរដីរវាងខ្មែរ និង​ខ្មែរ យកទៅប្រគល់ឲ្យវៀតណាម។

តំណាងរាស្រ្តមួយរូប មកពីគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានលើកឡើង ក្នុងកិច្ចសម្ភាស ជា​មួយ​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា សេចក្ដីប្រកាស របស់គណកម្មការព្រំដែនកម្ពុជា ពាក់ព័ន្ធនឹងបញ្ហា​ព្រំដែន​នេះ មានលក្ខណៈចង្អៀត មានត្រឹមតែមួយទំព័រ សរសេរតែបីចំណុច និងមានការអះអាង ដោយមិនត្រូវរឿង ខណៈ​សេចក្តីប្រកាស របស់ភាគីវៀតណាម ជូនពលរដ្ឋរបស់គេ តាមរយៈសារព័ត៌មាននានា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...