ខ្ចីម៉ូតូទៅវាយតប់រួចបើកបុកម៉ូតូមួយទៀត... ឯម្ចាស់ម៉ូតូជាអ្នកសង
ហេតុការណ៍បង្ករឡើង ដោយក្មេងស្ទាវ មិនស្គាល់អត្តសញ្ញាណនេះ បានកើតឡើង កាលពីវេលាម៉ោង ៦ និង៣០នាទី ល្ងាចថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ ព្រះស៊ីហនុ ខាងលិចវិមានឯករាជ្យ ទល់មុខវិទ្យាស្ថានជាតិអប់រំ (NIE)។ ហេតុការណ៍នេះ ត្រូវបាន សាក្សីបញ្ជាក់ឲ្យដឹងថា ដំបូងឡើយ មានយុវជនម្នាក់ បើកម៉ូតូមកវាយអ្នក នៅអង្គុយកំពុងញ៉ាំអី ទាំងកំរោល បន្ទាប់មក យុវជនស្ទាវនោះ បានបើកម៉ូតូគេច ទៅបុកម៉ូតូដូមួយទៀត បណ្ដាលឲ្យដួលម៉ូតូ មុននឹងបានរត់គេចខ្លួន បាត់ស្រមោល។
ជនរងគ្រោះ ដោយការវាយតប់ ឈ្មោះ វង្ស បញ្ញាសំបូរ បានរៀបរាប់ថា ខ្លូន និងមិត្តភ័ក្រ កំពុងអង្គុយ មានគ្នា៥នាក់ ហើយទិញរបស់ញ៉ាំនៅទីនោះ។ ស្រាប់តែជនបង្ក មិនដឹងបើកម៉ូតូមកពីណា ទាត់ខ្លួនមួយជើងពេញទំហឹង ចំកណ្តាលមុខ បន្ទាប់មកយកខ្សែក្រវ៉ាត់ មកវាយទាំងកំរោលទៀត។ ក្រុមមិត្តភក្កិយុវជននេះ បានឃើញដូច្នេះ ក៏បានតដៃ ដើម្បីជួយសង្គ្រោះ ពីការវាយប្រហារ របស់យុវជននោះ។
[...]