ប្លន់​ទាំង​ថ្ងៃ​នៅ​មុខ​ផ្ទះ​ជន​រង​គ្រោះ ខណៈ​មន្ត្រី​នគរបាល​ខំ​លាក់

ចោរប្លន់ប្រដាប់អាវុធពីរនាក់ ជិះម៉ូតូចេញតាម រហូតដល់មុខផ្ទះជនរងគ្រោះ ទើបសម្រេចប្លន់ ព្រោះ​គ្មាន​អ្នកណា​ជួយ អន្តរាគមន៍​នាង​នោះ​ទេ។ រឿងដ៏គួរឲ្យហួសចិត្តនោះ គឺនៅពេលជនរងគ្រោះ ទៅប្តឹងដល់ប៉ុស្តិ៍ ស្រាប់​តែ​មន្ត្រី​នគរបាល នៅ​ទី​នោះ ហាក់​មិន​ខ្វល់ តាម​ចាប់ជនល្មើសទេ តែថែមទាំងព្យាយាម បិទបាំងទៀត។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៦ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 17, 2015
  • ប្រធានបទ: អំពើប្លន់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមចោរប្រដាប់អាវុធ ត្រូវបានស្រ្តីរងគ្រោះ ប្រាប់ឲ្យដឹងថា បានតាមប្លន់ម៉ូតូរបស់នាង រហូតបានសម្រេច នៅ​មុខផ្ទះរបស់នាងតែម្តង។ ករណីប្លន់បានសម្រេច ទាំងថ្ងៃនេះ ជនរងគ្រោះ កំពុងដាក់ពាក្យប្តឹង នៅប៉ុស្តិ៍ ប៉ុន្តែ​មាន​​​មន្រ្តីនគរបាល ក្នុងប៉ុស្តិ៍ម្នាក់ មិនត្រឹមតែមិនអនុញ្ញាត ឲ្យអ្នកសារព័ត៌មាន របស់ទស្សនាវដ្ដី​មនោរម្យ​.អាំងហ្វូ​សួរនាំទេ តែថែមទាំងគម្រាម ឲ្យលុបរូបថតចេញ ហាក់ចង់បិទបាំងព័ត៌មាននោះទៀត។

ករណីប្លន់ប្រដាប់អាវុធនេះ បានកើតឡើង កាលពីវេលារសៀល ម៉ោង១៣ និង៣០ នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ​២០១៥ នៅភូមិឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ស្រ្តីជនរងគ្រោះឈ្មោះ ឃុត មាសដានិច អាយុ ៣៥ ឆ្នាំ ជាជាងអ៊ុតសក់ នៅម្តុំសាលា IU បានរៀបរាប់ឲ្យដឹងថា ក្រុមចោរមានគ្នាពីរនាក់ ជិះ​ម៉ូតូស៊ុយសាគី ពណ៍ខ្មៅ មិនស្គាល់ស្លាកលេខ បានបើកតាមនាង តាំងពីចេញពីហាងអ៊ុតសក់ រហូតមក​ដល់​ភូមិ មុខផ្ទះរបស់នាង ស្រាប់តែបានដកកាំភ្លើងខ្លី ភ្ជង់គម្រាមសម្លាប់ បើនាងមិនប្រគល់ម៉ូតូ។

ជនរងគ្រោះបន្ថែមទៀតថា ម៉ូតូនាង ដែលត្រូវបានគេប្លន់ យកទៅនោះម៉ាក ស្គុពី (Scopy) មិនចាំស្លាកលេខ។ ជនរងគ្រោះ កំពុងដាក់ពាក្យប្តឹង នៅប៉ុស្តិ៍នគរបាលសង្កាត់ភ្នំពេញថ្មី ឲ្យជួយដោះស្រាយ បន្ទាប់ពីទទួល​បាន​ពាក្យបណ្តឹង ពីជនរងគ្រោះ មន្រ្តីនៅក្នុងប៉ុស្តិ៍ម្នាក់ ដែលត្រូវបានគេស្គាល់ថា ឈ្មោះ កែវ សុទ្ធោត មិនបាន​អនុញ្ញាត ឲ្យអ្នកសារព័ត៌មានសួរនាំ ពីករណីប្លន់ប្រដាប់អាវុធ ទាំងកណ្តាលថ្ងៃនេះទេ មន្ត្រីម្នាក់នេះ បាន​គម្រាម​ឲ្យអ្នកសារព័ត៌មាន ឲ្យលុបរូបភាពឲ្យអស់ ចេញពីកាមេរ៉ា ហាក់មានបំណង ចង់បិតបាំងព័ត៌មាន ក្នុង​មូលដ្ឋាន​របស់ខ្លួន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...