«មោឃភាព»នៃប្លង់រឹង ត្រូវបានធ្វើយ៉ាងងាយ នៅកម្ពុជា?
តាមលិខិតចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ របស់សាលារាជធានីភ្នំពេញនោះ បានបញ្ជាក់ពី«មោឃភាព»លើប្លង់រឹងនោះ ដោយសំអាង លើអំណាចសាលដីកា របស់តុលាការកំពូល (ដែលជាសាលដីកាស្ថាពរ) លេខ ១៣២ង ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២។
សូមបញ្ជាក់ថា ប្លង់ដីរឹងនេះ ជាកម្មសិទ្ធិ (ទ្រព្យរួម) របស់ឈ្មោះ ឃួន ផង់ និងនាង ស្វាយ នួន ដែលបានចេញដោយលោក ឆាយ ឬទ្ធិសែន តាមបញ្ជារដ្ឋមន្រ្តីក្រសួងដែនដី និងនគរូបនីយកម្ម កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០០៦។ ប្លង់រឹង ឬវិញ្ញាបនប័ត្រ បញ្ជាក់កម្មសិទ្ធិដីខាងលើ ស្ថិតក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌដង្កោ (បច្ចុប្បន្នខណ្ឌពោសែនជ័យ) រាជធានីភ្នំពេញ មានលេខសំគាល់ម្ចាស់អចលនវត្ថុ 12050522-0310 ដែលមានសន្លឹកផែនទី លេខ 5932-ll 60 d 1 មានលេខក្បាលដី 310 និងទំហំដី 1360 ម៉ែត្រការ៉េ ជាប្រភេទកម្មសិទ្ធិឯកជន។
តាមចំណារ ដែលមានបញ្ជាក់ ក្នុងវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុលេខៈ 12050522-0310 នេះ [...]