ហ៊ុន សែន ប្ដូរតំណែងឧត្ដមសេនីយ៍ម្នាក់ ដើម្បីទទួលបានការគាំទ្រ
យុទ្ធនាការរបស់លោក ហ៊ុន សែន ដើម្បីទទួលបាន«ការគាំទ្រ»ពីពលរដ្ឋ នៅលើបណ្ដាញសង្គម កំពុងបន្តធ្វើទៅមុខ។ ប៉ុន្តែបើទោះ ជានាយករដ្ឋមន្ត្រីកម្ពុជាខ្លួនឯងអះអាងថា ការអនុវត្តន៍«វិន័យ»នេះ បានធ្វើឡើងព្រោះលោកសង្ឃឹម ថានឹងទទួលបានការគាំទ្រពីពលរដ្ឋ និងព្រោះការផ្ដល់យោបល់ ពី«បងប្អូនមួយចំនួន ដែលផ្តល់មតិតាម Facebook» នោះក៏ដោយ តែយ៉ាងហោចណាស់ វាជាសារព្រមានមួយ ទៅកាន់មន្ត្រីអនុវត្តន៍ច្បាប់ជាច្រើន ដែលតែងប្រើអំណាច នៃបុណ្យស័ក្ដិ ឬតួនាទីរបស់ខ្លួន គ្របសង្កតទៅលើមន្ត្រីថ្នាក់ក្រោម ឬទៅលើពលរដ្ឋស្លូតត្រង់គ្មានអំណាច។
ហើយការអនុវត្តន៍ «វិន័យ» នេះទៀតសោធ ក៏មិនមែនជាចំណាត់ការជាស្ថាពរ របស់នាយករដ្ឋមន្ត្រី ទៅលើមន្ត្រី«គ្រាក់»រូបនោះដែរ តែវាជាការ«កែតម្រូវ»ចុះឡើង ពីអ្វីដែលលោកបានលើកឡើង ម្ដងជាពីរដង ក្នុងពេលមុននេះ។ លោក ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ [...]



