
ការប្រឡងហាលវាលដំបូងគេបង្អស់មួយ នៅខេត្ត ត្បូងឃ្មុំ
បើសិនជាគេធ្លាប់ឃើញកុមារកម្ពុជា នៅតំបន់ដាច់ស្រយ៉ាលមួយចំនួន បានអង្គុយរៀននៅក្រោមដើមឈើ ឬនៅក្រោមដំបូលតង់ រហែកធ្លុះធ្លាយនោះ ប៉ុន្តែករណីលើកនេះ មានលក្ខណៈខុសស្រឡៈតែម្ដង។ ករណីដ៏ចម្លែកបានកើតឡើង នៅក្នុងវិទ្យាល័យ ហ៊ុនសែនត្បូងឃ្មុំ កាលពីព្រឹកថ្ងៃអាទិត្យ ទី៩ ខែសីហានេះ។
មិនមែនសាលាមិនមានអាគារ សម្រាប់ឲ្យសិស្សានុសិស្សទាំងនេះជ្រករៀនទេ តែសាស្ត្រាចារ្យនៃវិទ្យាល័យមួយនេះ បានបានរៀបចំការប្រលង គណិតវិទ្យាសាកល្បងមួយ ដើម្បីបង្ហាញពីតម្លាភាព ដូចជាហាមការលួចម្លង និងងាយស្រួល ក្នុងការត្រួតពិនិត្យ បេក្ខជននីមួយៗនោះជាដើម។ តុកៅអី របស់បេក្ខជននីមួយៗ ត្រូវបានយកចេញពីថ្នាក់ មកដាក់នៅក្រោមដើមឈើ និងក្រោមមេឃ ដែលមានចំងាយឆ្ងាយៗពីគ្នា ដើម្បីឲ្យសិស្សប្រលងសាកល្បង។
រូបភាពទាំងនេះ ត្រូវបានក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម យកមកចែករំលែកបន្តបន្ទាប់គ្នា យ៉ាងទ្រហឹងអ៊ឺងអាប់។ អ្នកខ្លះបានបញ្ចេញយោបល់ថា [...]