Posts in ‘ជុំវិញកំសាន្ដ’ Category

ក្រុង​ញ៉ូយក​ចង់​ហាម​ការ​ស្រាត​បង្ហាញ​សុដន់ នៅ​តាម​ផ្លូវ!

ក្រុង​ញ៉ូយក​ចង់​ហាម​ការ​ស្រាត​បង្ហាញ​សុដន់ នៅ​តាម​ផ្លូវ!

ស្ត្រីទាំងអស់នេះ បានដើរពាសពេញផ្លូវថ្នល់ នៅក្នុងសង្កាត់ «Times Square» ដ៏ល្បីនៃទីក្រុងញ៉ូយក។ បញ្ហា​នៅត្រង់ថា ពួកនាងមិនមានពាក់អាវ នៅល្វែងលើទេ ដោយទុកដងខ្លួន ត្រូវបានបិតបាំងដោយខោស្លីប​ខ្លី​មួយ និងគំនូរជាប់សាច់ នៅលើដងខ្លួន។ ពួកនាងបានថតរូប ជាមួយក្រុមអ្នកទេសចរណ៍ ជាថ្នូរនឹងប្រាក់​ទ្រនាប់​ដៃ​បន្តិចបន្តួច។

ប៉ុន្តែទង្វើនេះ មិនបានធ្វើសាលាក្រុង ញ៉ូយក សប្បាយចិត្តនោះទេ ជាពិសេសនៅ ចំពោះការជំរិតទាមទារប្រាក់ ពីអ្នកទេសចរណ៍។ អាជ្ញាធរចង់ធ្វើការហាមប្រាម មិនឲ្យប្រព្រឹត្តិទង្វើ ព្រលែងខ្លួន បង្ហាញដើមទ្រូងដូច្នេះ នៅ​តាមដងផ្លូវ តែការហាមឃាត់នេះ មិនអាចទៅរួច ដោយសារតែមាន«អធម្មនុញ្ញភាព» ជាមួយច្បាប់កំពូល​របស់​អាមេរិក។

លោក Robert John Burck ដែលជាបុរសម្នាក់ តែងលេងហ្គីតា ច្រៀង និងស្លៀកតែខោស្លីបមួយនឹងខ្លួន នៅ​លើ​ទីលាន«Times Square»នោះ បាននិយាយថា៖ «ឥឡូវនេះ សម្បូរស្ត្រីព្រលែងដោះ នៅកណ្ដាលវាល​ច្រើន​ណាស់ [...]

បើក​បរ​ហួស​ល្បឿន ត្រូវ​នគរបាល​ឃាត់... តែ​រំពេច​នោះ...

នៅទីក្រុង សៀតថល ក្នុងយប់ថ្ងៃអាទិត្យចូលមកថ្ងៃចន្ទ កាលពីសប្ដាហ៍មុន បុរសម្នាក់ត្រូវបាននគរបាល​ហៅ​ឲ្យឈប់ ដើម្បីត្រួតពិនិត្យ ព្រោះរថយន្ដរបស់បុរស បានបើកក្នុងល្បឿនមួយហួសកំណត់។ នៅពេលដែល​រថយន្ដ បានឈប់ហើយ ភ្នាក់ងារនគរបាល បានឃើញបុរសម្នាក់ កំពុងឆ្លេឆ្លាររកស្មានមិនត្រូវ... ព្រោះភរិយា​របស់​បុរស កំពុងប្រសូតបុត្រ នៅផ្នែកខាងក្រោយ នៃរថយន្ដនេះតែម្ដង។

នៅក្នុងហេតុការណ៍ដូច្នេះ តើក្រុមនគរបាលទាំងនោះ ត្រូវធ្វើដូចម្ដេច?

ច្បាស់ហើយថា ត្រូវហៅរថយន្ដសង្គ្រោះ ប៉ុន្តែបញ្ហានៅត្រង់ថា ទារកកំពុងចេញ ពីឧទរម្ដាយរបស់វាហើយ... អញ្ចឹងអ្វីដែលអាចធ្វើបាន គឺភ្នាក់ងារនគរបាលជាស្ត្រីម្នាក់ បាននៅជួយស្ត្រីភរិយាបុរសរូបនោះ ឲ្យបង្កើតកូន​តាមធម្មជាតិ ដោយគ្មានភិតភ័យ និងគ្មានហេតុភេទអ្វីកើតឡើងធំដុំឡើយ។

នៅពេលរថយន្ដសង្គ្រោះសុខភាព បានមកដល់ ការឆ្លងទន្លេបានធ្វើរួចហើយ រីឯទារកក៏មានសុខភាពល្អ​ដែរ។ ប៉ុន្តែទាំងម្ដាយទាំងកូន [...]

«បាញ់​ប្រហារ​ជីវិត»​នៅ​តាម​ដង​ផ្លូវ... ធ្វើ​ឲ្យ​ផ្ទុះ​សំណើច

ក្រុមយុវជនទាំងចិននេះ បានបង្កើតជាឈុតឆាក«លួចថត» ធ្វើដូចជាការប្រហារជីវិត ឬការបាញ់បោះឆៅៗ សម្លាប់មនុស្សឆៅៗ នៅនឹងមុខអ្នកដំណើរទាំងឡាយ។ មិនមែនតែម្ដងពីរនោះទេ តែការបង្កើតឈុតឆាកនេះ ត្រូវបានយុវជនខិលៗទាំងនេះ នៅតាមកន្លែងជាច្រើន ដែលមានមនុស្សដើរ ឬជិះម៉ូតូឆ្លងកាត់។

ឈុតឆាកទាំងនេះ បានរៀបចំឲ្យមនុស្សម្នាក់ចេញ ទៅធ្វើកាយវិការដូចជារង នឹងការបាញ់ប្រហារ សម្លាប់​ជីវិតមួយដូច្នេះ។ ឈុតឆាកខ្លះ មានជំនួយពីសម្លេងផាវ ខ្លះទៀត ពីការគោះកំប៉ុង និងខ្លះទៀតជាសម្លេងម៉េក្រូ ចាក់ឲ្យឮដូចគ្រាប់កាំភ្លើង បាញ់ចេញពីកាំភ្លើងពិតៗ។

បើយ៉ាងនេះ តើនរណាមួយ ដែលថាមិនជឿ....?

ខាត់ សុឃឹម ព្រមាន​អ្នក​សារព័ត៌មាន ដែល​និយាយ​ពី​ជីវិត​ខ្លួន

ខាត់ សុឃឹម ព្រមាន​អ្នក​សារព័ត៌មាន ដែល​និយាយ​ពី​ជីវិត​ខ្លួន

ការឆ្លើយតបទាំងនេះ របស់តារាសម្ដែងជើងចាស់ បានធ្វើឡើង នៅក្នុងទព័រហ្វេសប៊ុកផ្ទាល់។ អ្នកនាង ខាត់ សុឃឹម បានថ្លែងឡើងថា៖ «ខ្ញុំមិនសប្បាយចិត្តសោះ ពេលឃើញគេចុះផ្សាយ ពីជីវិតផ្ទាល់ខ្លូនរបស់ខ្ញុំ។ ខ្ញុំចង់​និយាយថា ខ្ញុំជាអ្នកសិល្បះ គ្មានអ្វីជាអាថ៌កំបាំងទេ ខ្ញុំដឹង ក៏ប៉ុន្តែបុច្ចប្បន្ន ខ្ញុំមានសុភមង្គលហើយ ខ្ញុំមិនចង់​ឲ្យ​រឿងរាវ នៅក្នុងសង្គមគ្រួសាររបស់ខ្ញុំ វាច្របួកច្របល់ឡើងវិញទេ រឿងដែលខ្ញុំបានជីកកប់ ទៅក្នុងបាដាល​ហើយ ខ្ញុំមិនចង់ឲ្យនរណាគាស់ រំលើងវិញនោះទេ»។

តារាជំនាញក្រមិចក្រមើមរូបនេះ បានបង្ហាញទឹកមុខ ដ៏ស្រងូតស្រងាត់ មិនសប្បាយចិត្តហាក់ដូចជា មានអ្វី​ដែលលាក់ក្នុងចិត្ត នូវបន្ទាប់ពីមាន សារព័ត៌មានក្នុងស្រុកមួយ បានគាស់កកាយរឿងចាស់ៗ របស់អ្នកនាង មក​ចុះផ្សាយ។ ការចុះផ្សាយនោះ បានសរសេរពីលោក ចា រិទ្ធី អតីតគូស្នេហ៍ របស់អ្នកនាង និងកូនប្រុស ដែលជា​ចំណងដៃរវាងអ្នកទាំងពីរ។ លោក ចា រិទ្ធី បានត្អូញត្អែរ [...]

វៀតណាម​ហៅ​ភ្នំបូកគោ ថា​ភ្នំ​«តាលន់»

វៀតណាម​ហៅ​ភ្នំបូកគោ ថា​ភ្នំ​«តាលន់»

ភ្នំបូកគោខ្មែរ ដែលស្ថិតក្នុងខេត្តកំពតភាគនារតី នៃប្រទេសកម្ពុជា កំពុងទាក់ទាញឲ្យទេសចរណ៍​វៀតណាម​ច្រើនឡើងៗ ចូលមកទស្សនា។ ប៉ុន្តែពលរដ្ឋវៀតណាមទាំងនោះ មិនហៅឈ្មោះភ្នំនេះ ថាជាភ្នំបូកគោទេ គេ​ហៅ​ថាភ្នំ តាលន់ (Tà Lon)។ នេះបើតាមសារព័ត៌មានវៀតណាម ឈ្មោះ «Le Courrier Vietnam» ដែលបាន​ចេញ​ផ្សាយ កាល​ពីសប្ដាហ៍មុន។

សារព័ត៌មានបានរៀបរាប់ ពីប្រវត្តិរបស់ភ្នំបូកគោ ថាជាអតីតស្ថានីយ៍លំហែកាយ របស់អាណានិគមបារាំង តាំងពីដើមទសវត្សន៍ទី២០ មានកំពស់នៅជាង១០០០ម៉ែត្រ ពីទឹកសមុទ្រ ស្ថិតក្នុងឧទ្យានជាតិ ព្រះមុនីវង្ស។ គេត្រូវធ្វើដំណើរ ឆ្លងកាត់ព្រៃភ្នំប្រមាណជា ៣២គីឡូម៉ែត្រ មុននឹងទៅដល់រមណីយដ្ឋាននេះ។ នៅទីនោះ បារាំងបានសាងសង់សណ្ឋាគារកាស៊ីណូ «Bokor Palace» ដែលសម្ពោធនៅឆ្នាំ១៩២៥ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...