
ចលនាប្រឆាំង ចន ច័ន្ទលក្ខិណា កក្រើកជាថ្មីពេញហ្វេសប៊ុក
បើគេចាំមិនភ្លេចទេ សំនុំរឿងឧក្រិដ្ឋ នៃការវាយប្រហារ (ដោយគ្រាប់កាំភ្លើង ឬដោយទឹកអាស៊ីត) ទៅលើសិល្បៈការិនីជាច្រើននាក់ រួមមានអ្នកនាង ពិសិដ្ឋ ពិលីកា - អ្នកនាង តាត ម៉ារីណា - អ្នកនាង ទូច ស៊ុននិច និងអ្នកនាង ពៅ បញ្ញាពេជ្រ នៅមិនទាន់ត្រូវបានអាជ្ញាធររបស់ប្រទេសកម្ពុជា បំបែកនិងឈានទៅចាប់ជនល្មើស យកមកផ្ដន្ទាទោស បាននៅឡើយ។ សម្រាប់ក្រុមអ្នកគាំទ្រគណបក្សប្រឆាំង បានចាត់ទុកថា ករណីទាំងប៉ុន្មានខាងលើនេះ ទំនងជាមិនត្រូវបានតារាសម្ដែង ចន ច័ន្ទលក្ខិណា ខ្វល់ខ្វាយអ្វីឡើយ ផ្ទុយស្រឡះពីករណីរបស់ស្ត្រីជាងធ្វើសក់ឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ ដែលត្រូវបានតារាសម្ដែងវ័យជ្រេរូបនេះ យកមករំលឹកម្ដងជាពីរដង។
ប្រតិកម្មលើកដំបូងរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ដែលបានធ្វើឡើង នៅថ្ងៃទី ១៥ ខែឧសភា លើបណ្ដាញសង្គមកន្លងមក បានសរសេរគាំទ្រ ចំពោះការសម្រេចចិត្តរបស់ស្ត្រីជាងធ្វើសក់ឈ្មោះ ស្រីមុំ [...]