Posts in ‘ជុំវិញកំសាន្ដ’ Category

ចម្រៀងកុមារ៖ អានកើនប្រាជ្ញា

ចម្រៀងកុមារ៖ អានកើនប្រាជ្ញា

(ជាកំណាព្យ បទកាកគតិ)

១. អានកើនប្រាជ្ញា ចារក្នុងគំនិត
ប្រសើរពេកពិត គំនិតក្នុងក្រៅ។

២. អានកើនប្រាជ្ញា ឃ្លាតឆ្ងាយពីខ្លៅ
អារម្មណ៍ហោះទៅ គោលដៅដែលចង់។

៣. អានច្រើនតម្រា សុទ្ធល្អផូរផង់
អានដោយផ្ចិតផ្ចង់ ស្ទួយខ្មែរឲ្យខ្ពស់។

៤. អានកើនប្រាជ្ញា ជួយស្តារឲ្យរស់
អក្សរខ្ពង់ខ្ពស់ វប្បធម៌អង្គរ។

----------------------------------------------
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) - ភ្នំពេញថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១១
កែសម្រួលលើកទី២៖ ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១២

កំពាព្យ៖ ស្នេហ៍បែបសន្ទូង

កំពាព្យ៖ ស្នេហ៍បែបសន្ទូង

(បទកាកគតិ)

១. ក្មេងស្រលាញ់ម្តង ដល់ចាស់កោងខ្នង ស្រលាញ់ម្តងទៀត
ស្នេហ៍បែបសន្ទូង មិនអំពល់ញាតិ ស្រលាញ់មិនឃ្លាត
ស្នេហ៍មួយនឹងមួយ ។

២. ស្រលាញ់ច្រើនដង ស្រលាញ់ស្នេហ៍ស្នង មិនលំបាកព្រួយ
ស្នេហ៍ស្រែស្រូវខ្មែរ ជាពន្លកត្រួយ ស្នេហ៍មួយនឹងមួយ
មិនព្រួយឆ្លងអេដស៍ ។

៣. ស្រលាញ់ថ្នាក់ថ្នមថ្នាក់ ស្នេហ៍យើងពីរនាក់ ស្នេហ៍ចេះសង្កេត
ស្នេហ៍ស្មោះនឹងគ្នា ស្នេហ៍ឃ្លាតពីអេដស៍ ស្នេហ៍ចេះសង្កេត
ពិចារណ៍ស្នេហ៍ ។

៤. មុនស្រលាញ់ណាស់ លុះដល់វ័យចាស់ ក៏មិនប្រួលប្រែ
ស្នេហ៍បែបចៅចិត្ត គំនិតបែបខ្មែរ ឃុននារីស្នេហ៍
លុះថ្ងៃអវសាន្ត ។

កំណាព្យ៖ ប្រម៉ាត់ប្រម៉ង់

កំណាព្យ៖ ប្រម៉ាត់ប្រម៉ង់

កំណាព្យ ប្រម៉ាត់ប្រម៉ង់

(បទ កាកគតិ)

១. ប្រម៉ាត់ប្រម៉ង់ ប្រម៉ាត់នាំបង់ ប្រម៉ង់នាំបាត់
ប្រម៉ាត់ប្រម៉ង់ នាំខ្មែរខ្ចាយខ្ចាត់ រដ្ឋគួរទប់ស្កាត់
ប្រម៉ាត់ប្រម៉ង់ ។

២. កាលជំនាន់មុន ខ្មែរជួបស៊យស៊ុន ជួបរឿងខាតបង់
ប្រម៉ាត់ប្រម៉ង់ នាំគ្នាដើរស្កាត់ លួចគៃបំបាត់
ជីវិតក្មេងៗ ។

៣. ដល់ពេលឥលូវ ជួបរឿងអាស្រូវ ផ្អើលអស់គេងឯង
ប្រម៉ាត់ប្រម៉ង់ មិនចេះកោតក្រែង សម្លាប់ក្មេងៗ
វះយកក្រលៀន ។

៤. តើពិតឬទេ? សូមជួយជាតិខ្មែរ គ្រប់អស់កោះគៀន
រាវរកការពិត មនុស្សវះក្រលៀន កុំឲ្យបៀតបៀន
ខ្មែរតទៅទៀត ។

៥. [...]

ចម្រៀងកុមារ៖ យើងខំសិក្សា

ចម្រៀងកុមារ៖ យើងខំសិក្សា

ចម្រៀងកុមារ៖ យើងខំសិក្សា

កំណាព្យបទ កាកគតិ

១. 1. ព្រឹកព្រលឹមហើយ ឱមិត្តយើងអើយ កុំនៅអែអង់
រៀបខ្លួនទៅរៀន ដោយការផ្ចិតផ្ចង់ យើងដើរតម្រង់
ទៅឯសាលា ។

២. 2. យើងត្រូវចងចាំ គ្រប់អស់បណ្តាំ ពុកម៉ែយាយតា
ខំរៀនរាល់ថ្ងៃ សន្សំវិជ្ជា នឹងកើនប្រាជ្ញា
ភោគក្តារមិនក្រ ។

៣.3. ក្តារឈ្នួនសៀវភៅ រក្សាឲ្យនៅ គុណភាពឲ្យល្អ
ពុកម៉ែស្រលាញ់ ដោយចិត្តអំណរ ញាតិមិត្តសាទរ
ព្រោះយើងខំរៀន ។

----------------------------------------------
និពន្ធដោយ៖ យី [...]

ចម្រៀងកុមារ៖ ទម្លាប់កូនល្អ

ចម្រៀងកុមារ៖ ទម្លាប់កូនល្អ

ចម្រៀងកុមារ ទម្លាប់កូនល្អ

កំណាព្យបទ កាកគតិ

១. ឱមាន់រងាវ គ្រហ៊ឹមកញ្ជ្រៀវ មិត្តអើយសូមភ្ញាក់
ក្រោកឡើងរៀបចំ មុងភួយទុកដាក់ ឲ្យត្រូវតាមថ្នាក់
ថតទូខ្ពស់ទាប ។

២. ព្រឹកព្រលឹមហើយ ឱមិត្តយើងអើយ នាំគ្នាប្រុងប្រៀប
ដុះធ្មេញមុជទឹក ត្រូវតាមរបៀប រួចហើយយើងរៀប
ស្រស់ស្រូបពេលព្រឹក ។

៣. ស្លៀកពាក់រួចហើយ ឱមិត្តយើងអើយ កុំបីភ្លាំងភ្លឹក
លាពុកនិងម៉ែ ទាន់ពេលនៅព្រឹក តាមលោករំឮក
ទៅសាលារៀន៕

----------------------------------------------



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...