Posts in ‘ជុំវិញកំសាន្ដ’ Category

ចំរៀងកុមារ៖ កុមារគំរូ

ចំរៀងកុមារ៖ កុមារគំរូ

(លំនាំ កំណាព្យ បទពាក្យបួន)

១. ថ្ងៃនេះទំនេរ យើងជាកុមារ
យើងកូនឧស្សាហ៍ ជួយធ្វើការម៉ែ។

២. ដាំបាយលាងចាន បោសផ្ទះផងដែរ
សម្រាលពុកម៉ែ ទើបសមកូនល្អ។

៣. ធ្វើការរួចហើយ យើងសែនត្រេកអរ
រំលឹកបន្ត មេរៀនថ្ងៃមុន។

៤. ទន្ទេញឲ្យស្ទាត់ មេរៀនស្រាលធ្ងន់
មិនស្ពឹកស្រពន់ ឆ្ងល់សួរគ្រូទៀត។

៥. យើងកុមារល្អ មិនចេះវិវាទ
ជាមួយមិត្តញាតិ មាមីងបងប្អូន។

៦. យើងចេះស្រលាញ់ ដូចទឹកនិងក្បូន
សក្តិសមជាកូន ខ្មែរដ៏គំរូ។

ចម្រៀងកុមារ៖ ឥទ្ធិពលមូសខ្លា

ចម្រៀងកុមារ៖ ឥទ្ធិពលមូសខ្លា

(លំនាំកំណាព្យ បទពាក្យបួន)

១. មូសខ្លាតូចមែន តែឫទ្ធិធំក្រៃ
គ្រុនឈាមចង្រៃ សម្លាប់អ្នកបាន។

២. ពេលគេងរាល់ថ្ងៃ អស់ញាតិសន្តាន
ក្មេងចាស់ប៉ុន្មាន ត្រូវគេងក្នុងមុង។

៣. កុំធ្វេសឲ្យសោះ ណាស្រស់ឆោមយង់
ក្រែងជីវិតបង់ ព្រោះតែមូសខ្លា។

៤. ត្រូវថែកូនចៅ ពិសេសកុមារ
កុំឲ្យមូសខ្លា ខាំបានពេលថ្ងៃ។

៥. ស្លៀកខោជើងវែង កុំស្លៀកខោខ្លី
សុខភាពប្រពៃ ដៃវែងណាមិត្ត។

៦. ក្នុងផ្ទះគ្រប់គ្នា ត្រូវចេះគូរគិត
ថែខ្លួនណាមិត្ត ឆ្ងាយពីមូសខ្លា។

ចំរៀងកុមារ៖ យើងអានសៀវភៅ

ចំរៀងកុមារ៖ យើងអានសៀវភៅ

(លំនាំកម្រងកែវ មិត្តមេត្រី)

១. យើងអានសៀវភៅ កុំទុកពេលនៅទំនេរ យើងជាកូនខ្មែរ ត្រូវតែស្រលាញ់ការអាន
យើងអានអក្សរ ចែកជូនអស់ញាតិសណ្តាន គ្រាន់កែកម្សាន្ត បន្ថែមចំណេះដឹងថ្មី ។

២. យើងអានមិនធុញ យើងខំប្រឹងអានរាល់ថ្ងៃ ពុកម៉ែអរក្រៃ ព្រោះបានឃើញកូនឧស្សាហ៍
យើងខំរំឭក មេរៀនមកពីសាលា យើងកូនខេមរា ស្រលាញ់ការអានសៀវភៅ។

----------------------------------------------
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) - ភ្នំពេញថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១១
កែសម្រួលលើកទី២៖ ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១២
ផ្តល់យោបល់ដោយ៖ លោកស្រី [...]

កំណាព្យ៖ ខំរៀនទាន់ខ្លួននៅក្មេង

កំណាព្យ៖ ខំរៀនទាន់ខ្លួននៅក្មេង

(បទ កាកគតិ)

១. បើខ្លួនក្រក្រី ត្រូវខំឃ្មាតខ្មី ស្រវាវិជ្ជា
រៀនឲ្យបានឆ្អិន រៀនពីគ្រប់គ្នា ទុកក្នុងអាត្មា ប្រើការពេលក្រោយ។

២. វិជ្ជាជាស្ពាន សន្សំឲ្យមាន ចាត់ជាអំណោយ
ទាន់ខ្លួននៅក្មេង ខំរៀនឲ្យហើយ មិនត្រូវធ្វេសឡើយ ទើបសមកូនល្អ ។

៣. ពេលនៅសាលា ខិតខំសិក្សា រៀនដោយអំណរ
ស្តាប់តាមគ្រូប្រាប់ ចរិតឲ្យល្អ ឲ្យខ្ពស់បវរ ពុកម៉ែពេញចិត្ត ។

៤. អរគុណពុកម៉ែ ខំរក្សាថែ សម្រាំងសម្រិត
ទោះលោកក្រក្រី នៅតែអាណិត នៅតែគូរគិត ឲ្យកូនចូលរៀន ។

[...]
គ្រោះថ្នាក់ចរាចរណ ដ៏រន្ធត់ ក្នុងពិភពលោក ភាគទីមួយ

គ្រោះថ្នាក់ចរាចរណ ដ៏រន្ធត់ ក្នុងពិភពលោក ភាគទីមួយ

តើអ្នកដឹងថា អ្នកត្រូវបើកបរយានយន្ដ យ៉ាងដូចម្ដេច ដើម្បីអោយមានសុវត្ថិភាព សំរាប់ខ្លួនអ្នក គ្រួសាររបស់អ្នក និងអ្នកដទៃ នៅលើដងផ្លូវនោះទេ? តើអ្នកដឹងទេថា ការមើលស្រាល ក្នុងពេលតែមួយវិនាទីប៉ុណ្ណោះ ខណៈអ្នកកាន់ចង្កូតយានយន្ដ  អ្នកអាចនឹងអាចធ្វើអោយ អ្នកប្រើប្រាស់ផ្លូវថ្នល់ផ្សេងទៀត ដូចរូបអ្នក ជួបនូវគ្រោះមហន្តរាយ ដ៏រន្ធត់ខ្លោចផ្សារ ជាទីបំផុត នោះទេ?

ចំលើយ៖ នៅមិនទាន់ហួសពេលទេ នៅពេលដែល មនសិការរបស់អ្នក មិនទាន់បន្ទោសអ្នកនៅឡើយ។ ការគោរពច្បាប់ ចរាចរណ៍ គោរពអ្នកប្រើប្រាស់ផ្លូវថ្នល់ដូចអ្នក និងភាពប្រុងប្រយ័ត្ន ពេលអ្នកបើកបរ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...