Posts in ‘ជុំវិញកំសាន្ដ’ Category

បារាំង៖ លេច​ដំណឹង​ថា តារា​មាន​ទំនាក់​ទំនង​«ពិសេស» ជា​មួយ​ប្រធានាធិបតី

បារាំង៖ លេច​ដំណឹង​ថា តារា​មាន​ទំនាក់​ទំនង​«ពិសេស» ជា​មួយ​ប្រធានាធិបតី

តារាភាពយន្ដបារាំង បានប្ដឹងទៅតុលាការទីក្រុងប៉ារីស ដើម្បីរកអោយឃើញជន ដែលបានផ្សាយពាក្យចចាមអារាមនេះ តាមបណ្ដាញអាំងធើណែត ចោទនាងថាមានទំនាក់ទំនង«ពិសេស» ជាមួយប្រធានាធិបតីលោក ហ្វ្រង់ស័រ ហូឡង់ (François Hollande)។


អ្នកស្រីហ្សូលី ហ្គាវេ នៅក្នុងភាពយន្ដ«គ្មានទុកស្លាកស្នាម»។

មេធាវីរបស់តារាភាពយន្ដ លោកវ៉ាំងសង់ តូលេដាណូ (Vincent Tolédano) បានដាក់ពាក្យបណ្ដឹងនេះ នៅថ្ងៃព្រហស្បត្តិ៍​ទី២៨ខែមិនាកន្លងមកនេះ។ ប្រភពស្និតនឹងប្រព័ន្ធយុត្តិធម៌ ក៏បាននិយាយថាតុលាការទីក្រុងប៉ារីស បានទទួលរួចហើយ នូវពាក្យបណ្ដឹងរបស់អ្នកស្រីហ្សូលី ហ្គាវេ (Julie Gayet) នៅថ្ងៃដដែលនេះ ដែលប្ដឹងពីបទ «ជ្រៀតជ្រៀកចូលក្នុងរឿងរ៉ាវ​ផ្ទាល់ខ្លួន និងជីវិតឯកជន»។

នៅក្នុងសេចក្ដីប្រកាសមួយផ្សាយក្នុងថ្ងៃដដែល លោកវ៉ាំងសង់ [...]

ព័តមានជ័យគ្រត៖ ធនញ្ជ័យ ចាំចំការ

ព័តមានជ័យគ្រត៖ ធនញ្ជ័យ ចាំចំការ

- ជ័យ៖ ជម្រាបសួរ បងធនញ្ជ័យ អើយ!

- ធនញ្ជ័យ៖ អើជម្រាបសួរ ... ហើយវារម៉េច មានការអី?

- ជ័យ៖ អញ្ចេះ ខ្ញុំបាទជ័យ អ្នកយកព័ត៌មានអោយមជ្ឈមណ្ឌលជ័យគ្រត។ ខ្ញុំបាទចង់ជួបសម្ភាសបងខ្លះ ថាតើបងធនញ្ជ័យ​កំពុងធ្វើអី ថ្ងៃនេះនៅទីនេះណ្នឹង?

- ធនញ្ជ័យ៖ យីមិនមានអីច្រើនទេ ខ្ញុំកញ្ជះគេវាតែប៉ុណ្ណឹង។ លោកសេដ្ឋី អោយអញមកចាំចំការ អញ​ក៏មក​ចាំចំការនេះ​ទៅ។ មកតាំងពីព្រឹកព្រលឹមអុល អញដើរបោះបង្គោលជុំវិញចំការហើយ ហើយថែមទាំង​ចង​ខ្សែរទៀត ព្រោះខ្លាចចំការ​«វារត់»​ទៅណាបាត់។ លុះមើលឃើញថា បង្គោលបោះរួចស្រេចហើយ និងចង​ខ្សែរមាំរួចកាលណា មិនមានអីត្រូវធ្វើទៀត ក៏គិត​តែពីដេកទៅ។ លង់លក់នោះ បានជិតមួយរសៀល​ទៅ​ហើយ ទើបអន្ទិតជ័យឯងដើរចូលមកនេះ បានជាភ្ញាក់ឡើងណ្នឹង ...

- ជ័យ៖ អញ្ចឹងបងដាំបង្គោលរួចហើយ ចងខ្សែរវាទៀត មែនទេ?

- [...]

ម៉ូស្គូ បង្កើត​បណ្ណាល័យ​ចម្រៀង​សត្វ​ស្លាប

ម៉ូស្គូ បង្កើត​បណ្ណាល័យ​ចម្រៀង​សត្វ​ស្លាប

សាលាក្រុងម៉ូស្គូ បានប្រកាសកាលពីដើមអាទិត្យនេះ ថាខ្លួននឹងបង្កើតអោយមាន នូវបណ្ណាល័យចម្រៀងសត្វស្លាបមួយ ដើម្បីអាចអោយគេទាញយកបាន តាមអាំងធើណែត ដោយឥតគិតថ្លៃ។ ការបង្កើតនេះ ក្នុងគោលបំណង​ចង់អោយ​គេ​ស្គាល់ពី ការស្រឡាញ់ជីវិតពណ៌បៃតង នៃបណ្ដាជនរស់នៅក្នុងទីក្រុងម៉ូស្គូ។


រូបជំនួស និយាយពីសត្វស្លាបស្រុកមួយ ដែលរស់នៅក្បែរមនុស្ស។

ចម្រៀងរបស់សត្វស្លាប ដែលមានកាន់តែច្រើនទៅៗ នៅក្នុងទីក្រុង និងតំបន់ជុំវិញ នឹងត្រូវរៀបចំផ្ទុកទុក នឹងថតចម្លងទុក​នៅក្នុង កម្រងអាល់ប៊ុមមួយ ដែលនឹងចែកផ្សាយ នៅក្នុងសួនកំសាន្ដ សាលារៀន និងតាមបណ្ណាល័យ។ នេះជាការ​អោយ​ដឹង របស់លោកនាយកការិយាល័យបរិដ្ឋាន នៃសាលាក្រុង លោក អង់តុន គូបាតឆេវស្គី (Anton Koulbatchevski)។

សៀវភៅចម្រៀងនេះ នឹងមានការដាក់បង្ហាញ នូវការពន្យល់ពីគ្រប់ប្រភេទសត្វ [...]

វីយ៉ូឡុង​នៃ​នាវា​ទីតានីក៖ ប្រវត្តិ​អស្ចារ្យ មាន​អាយុ​១០១​ឆ្នាំ​ក្រោយ​មក

វីយ៉ូឡុង​នៃ​នាវា​ទីតានីក៖ ប្រវត្តិ​អស្ចារ្យ មាន​អាយុ​១០១​ឆ្នាំ​ក្រោយ​មក

១០១ឆ្នាំក្រោយពីការលិច មហានាវាកំសាន្ដធំជាងគេក្នុងពិភពលោក វីយ៉ូឡុងធ្វើពីឈើពណ៌ផ្កាឈូកមួយ កម្មសិទ្ធិរបស់​អ្នកដឹកនាំភ្លេង នៅលើនាវានេះ ត្រូវបានគេដឹងពីអត្តសញ្ញាណរបស់វា នៅថ្ងៃនេះ។ មិនត្រឹមតែប៉ុណ្ណឹង ឧបករណ៍ភ្លេង​មួយនេះ ក៏បាននាំមកជាមួយ អោយយើងដឹង នូវ«ប្រវត្តដ៏អស្ចារ្យ» គួរអោយចង់តាមដាននោះផង។


វីយ៉ូឡុងនៃនាវាទីតានីក។

វីយ៉ូឡុងធ្វើពីឈើពណ៌ផ្កាឈូក កម្មសិទ្ធិរបស់អ្នកដឹកនាំភ្លេង នៅលើនាវា«ទីតានីក» ត្រូវបានរកឃើញនៅក្នុង​ឃ្លាំងផ្ទុក​ឥវ៉ាន់ចាស់ៗមួយ នៅអង់គ្លេស ហើយដឹងពីអត្តសញ្ញាណរបស់វា ១០១ឆ្នាំក្រោយពីការលិច នាវាយក្សសម្រាប់​ធ្វើដំណើរ​កំសាន្ដនេះ។ ជាការថ្លែងអោយដឹង របស់គ្រឹស្ថានដេញថ្លៃមួយ ក្នុងប្រទេសនេះ ឈ្មោះ ហង់រី ហាតឡី អេន សាន់ (Henry Aldridge & Son) ដោយបានបញ្ជាក់ថា គេបានចំណាយពេល [...]

តើចិត្តគំនិត«អ្នកមាន» និង​«អ្នកក្រ» ខុស​គ្នា​ត្រង់​ណា?

តើចិត្តគំនិត«អ្នកមាន» និង​«អ្នកក្រ» ខុស​គ្នា​ត្រង់​ណា?

មានមនុស្សជាច្រើនបានត្អូញត្អែថា ពួកគេបានខំធ្វើការយ៉ាងលំបាក ហើយការងារច្រើនដូចអ្នកមានដែរ ចុះហេតុអ្វីបានជា ទទួលលទ្ធផលមក មិនដូចគ្នា។ ពេលខ្លះអ្នកចាំបាច់ ត្រូវតែមានភាពវ័យឆ្លាត ជាជាងការខិតខំប្រឹងប្រែង។ ខាងក្រោមនេះ ជាចំណុចប្រៀបធៀបខ្លះៗ រវាងផ្នត់គំនិតអ្នកមាន និងផ្នត់គំនិតរបស់អ្នកក្រ។


រថយន្ដឡាដា ផលិតតាំងពីជំនាន់ សហភាពសូវៀត និងរថយន្ដហ្វែរ៉ារី ផលិតនៅអ៊ីតាលី ក្នុងសម័យកាលនេះ។

សូមបញ្ជាក់ថា រាល់ចំណុចទាំងនេះ មិនបានបញ្ជាក់ពី ទស្សនវិជ្ជា«ផ្ទាល់» របស់មនោរម្យព័ងអាំងហ្វូនោះទេ។ យើងគ្រាន់​តែលើកយក នូវគំនិតទាំងឡាយ យកមកជូនលោកអ្នក គ្រាន់នឹងពិចារណា ដើម្បីនឹងមានជំហរថា តើលោកអ្នក​គួរធ្វើ​ជា​«អ្នកមាន» ឬនៅជា«អ្នកក្រ» រហូតទៅ?

ផ្នត់គំនិតអ្នកមាន៖

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...