Posts in ‘ជុំវិញជីវិត’ Category

រ៉ូស្សី៖ តម្រូវ​ឲ្យ​ជ្រើសរើស​រវាង​សម្រក​ទម្ងន់ និង​ចេញពី​រដ្ឋាភិបាល

រ៉ូស្សី៖ តម្រូវ​ឲ្យ​ជ្រើសរើស​រវាង​សម្រក​ទម្ងន់ និង​ចេញពី​រដ្ឋាភិបាល

អភិបាលនៃតំបន់ប៉េនហ្សា ផ្នែកនារតីនៃប្រទេសរ៉ូស្សី លោក វ៉ាស៊ីលី បុតឆ្ការ៉េវ (Vassili Botchkarev) បានដាក់បញ្ជា​ទៅ​មន្ត្រីជាន់ខ្ពស់ នៅក្រោមឱវ៉ាទរបស់លោកម្នាក់ ដែលធ្វើការនៅក្នុងវិស័យកីឡា និងសុខាភិបាល ឲ្យកាត់បន្ថយទម្ងន់ ជាថ្នូរ​ទល់​នឹងមុខតំណែងរបស់គាត់ ដើម្បីបង្ហាញគំរូដល់អ្នកផ្សេង។


បុរសដុះពោះ ដែលនៅកម្ពុជា គេច្រើនឲ្យតម្លៃ ថាជាអ្នកមានលុយ មានអំណាច ...។ (រូបជំនួស)

«ខ្ញុំបញ្ជាឲ្យលោកសម្រកទម្ងន់ ឲ្យបាន១៦គីឡូក្រាម ក្នុងរយៈពេល៦ខែ» លោកអភិបាលបានប្រកាសយ៉ាងដូច្នេះ ទៅ​កាន់មន្ត្រីទទួលខុសត្រូវខាងកីឡា និងសុខាភិបាលប្រចាំតំបន់ លោក វ្លាឌីមៀរ ស្ទ្រីអាតឆ្កូវ (Vladimir Strioutchkov)។ នេះបើតាមការឲ្យដឹង របស់ទីភ្នាក់ងារសារព័ត៌មានរ៉ូស្សី នៅថ្ងៃច័ន្ទទី៣ខែមិថុនានេះ។

[...]
លីយ៉ូនែល ម៉េស៊ី លេង​ខ្លួន​ស្លៀក​ខ្លី​ស៊ិច​ស៊ី ដូច​ប៊េកខាំ (រូបថត)

លីយ៉ូនែល ម៉េស៊ី លេង​ខ្លួន​ស្លៀក​ខ្លី​ស៊ិច​ស៊ី ដូច​ប៊េកខាំ (រូបថត)

យីហោខោអាវដ៏ល្បីរបស់ប្រទេសអ៊ីតាលី ដូសេហ្គាបាណា (Dolce & Gabana) បានជ្រើសរើសយកកីឡាករម្ចាស់បាល់មាស ជាឯកអគ្គរដ្ឋទូតរបស់ខ្លួន។


លីយ៉ូនែល ម៉េស៊ី ក្នុងសម្លៀកបំពាក់សិចស៊ី របស់ដូសេហ្គាបាណា។

នៅ៣សប្ដាហ៍មុន ការមកដល់នៃសប្ដាហ៍បង្ហាញមូដ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២២ខែមិថុនាក្រោយនេះ ដូសេហ្គាបាណា និង​ម្ចាស់បាល់មាសដល់ទៅបួនដងជាប់គ្នា លីយ៉ូនែល ម៉េស៊ី (Lionel Messi) បានសម្រេចចេញផ្សាយនូវអាល់ប៊ុមរូបថត ជា​ច្រើនសន្លឹកដែលមានចំណងជើងថា សៀវភៅនៃឡេអូ ម៉េស៊ី (Leo Messi)។ នៅក្នុងសៀវភៅនោះ គេសង្កេតឃើញមាន​សម្លៀកបំពាក់ជាច្រើន ដែលម៉េស៊ីបានពាក់មានដូចជាអាវធំ ឬខោខោប៊យ តែក៏មានដែរ ខោអាវក្នុងរបស់យីហោ​ដ៏ពិសេស​នេះ។

«យើងមានកិត្តិយសណាស់ ដែលបានផ្សារភ្ជាប់ឈ្មោះរបស់យើង ទៅនឹងកំពូលជើងឯកបាល់ទាត់ [...]

ដំបូន្មាន​ល្អៗ ដើម្បី​ឲ្យ​ស្នេហា​នៅ​«ឆ្ងាយ​ពី​គ្នា» នៅ​គង់​វង្ស​យូរ​អង្វែង

ដំបូន្មាន​ល្អៗ ដើម្បី​ឲ្យ​ស្នេហា​នៅ​«ឆ្ងាយ​ពី​គ្នា» នៅ​គង់​វង្ស​យូរ​អង្វែង

ទំនាក់ទំនងស្នេហា ដែលមានគម្លាត ឬនៅឆ្ងាយពីគ្នា អាចប្រឈមនឹងឧបសគ្គខ្លាំងជាង ស្នេហាដែលដៃគូរទាំងពីរ​នៅ​ជិត​គ្នាដូចឃ្លាមួយថា «ឃ្លាតកាយ ណាយចិត្ត» ដូច្នោះដែរ។ ប៉ុន្តែបើយើងស្ថិតក្នុងកាលៈទេសៈនេះ តើយើងគួរធ្វើ ឬមានវិធី​យ៉ាងណា ដើម្បីឲ្យជិវិតស្នេហានៅស្ថិតថេរជានិរន្តន៏នោះ។

មនោរម្យព័ងអាំងហ្វូ សូមបង្ហាញនូវគន្លឹះយល់ដឹងខ្លីៗ មួយចំនួន ដើម្បីជាវិធីសាស្រ្តជួយថែរក្សា ជិវិតស្នេហារបស់​លោក​អ្នក ដែលកំពុងតែនៅឆ្ងាយពីគ្នាបាន។ កត្តាទាំងនោះមានដូចជា៖

១. ការទំនាក់ទំនង៖
ការទំនាក់ទំនង ជាកត្តាមួយចាំបាច់សម្រាប់អ្នកទាំងពីរ ក្នុងការសន្ទនាគ្នា ទាំងពេលនៅជិត ឬនៅឆ្ងាយពីគ្នា។ ការនៅឆ្ងាយ​ពីគ្នា ដោយមិនបានសន្ទនាគ្នា នោះប្រាកដជាមានការបែកបាក់ជាមិនខាន ដូច្នេះបើអ្នកទាំងពីរនៅស្រលាញ់គ្នា [...]

វិធី​បំបាត់​ការ​ធុញ​ទ្រាន់ ជា​មួយ​នឹង​មិត្ត​ភក្តិ​របស់​អ្នក

វិធី​បំបាត់​ការ​ធុញ​ទ្រាន់ ជា​មួយ​នឹង​មិត្ត​ភក្តិ​របស់​អ្នក

តើអ្នកធ្នាប់មានការធុញទ្រាន់ ជាមួយនឹងមិត្តភក្តិរបស់អ្នកទេ? ប្រាកដណាស់បើមិត្តភក្តិអ្នក និងរូបអ្នកធ្វើអ្វីដដែលៗ នោះ​ពេលខ្លះវាច្បាស់ជាមានការធុញទ្រាន់មិនខាន។

ខាងក្រោមនេះ ជាវិធីសាស្រ្តមួយចំនួន ដែលអាចបញ្ចៀសនូវការធុញទ្រាន់របស់អ្នកបាន៖

១.ស្នើឱ្យមានសកម្មភាពផ្សេងៗខុសប្លែក៖
ឧទាហរណ៏៖ នៅចុងសប្តាហ៏អ្នក និងមិត្តភក្តិរបស់អ្នក តែងតែទៅមើលខ្សែភាពយន្ត។ ដូច្នេះអ្នកអាចសាក បបួលគាត់​ដូចជា ទៅហែលទឹក ឬលេងកីឡាផ្សេងៗ ដើម្បីជៀសវាង នូវសកម្មភាពដដែលៗពេក។

២. ណែនាំមិត្តភក្តិថ្មី៖
ពេលខ្លះមិត្តភក្តិថ្មីអាចជួយបន្ថែមការរីករាយរបស់អ្នកបាន ដូចជាគេមាននូវសកម្មភាពអ្វីប្លែកថ្មី ដែលអាចធ្វើឲ្យអ្នកភ្លេច នូវការធុញទ្រាន់បាន។ តែក៏មិនមានន័យថា [...]

រកឃើញ​ក្នុង​ក្រេម​លាប​បបូរ​មាត់ មាន​«ជាតិ​ពុល»​សម្រាប់​សុខភាព

រកឃើញ​ក្នុង​ក្រេម​លាប​បបូរ​មាត់ មាន​«ជាតិ​ពុល»​សម្រាប់​សុខភាព

ការសិក្សាស្រាវជ្រាវមួយ នៅសហរដ្ឋអាមេរិក បានលើកមកបង្ហាញពីការរកឃើញជាតិលោហធាតុពុលមួយចំនួន នៅក្នុង​ក្រេមលាបបបូរមាត់ ដែលអាចឈានទៅរកការវិវត្តន៍នៃជម្ងឺមហារីក។ ជាដំណឹងមួយយ៉ាងអាក្រក់ សម្រាប់ពួកអ្នកនាងៗ​មួយចំនួន ដែលចូលចិត្តតុបតែងខ្លួន មិនដែលលោះពេលណាមួយសោះនោះ។


ក្រេមលាបបបូរមាត់ ជាមួយនឹងសារធាតុធ្វើឲ្យចែងចាំងរលោង។

អ្នកស្រាវជ្រាវពីសកលវិទ្យាល័យ ប៊ើរកឺឡី (Berkeley) ក្នុងរដ្ឋកាលីហ្វ័នី បានធ្វើការវិភាគសារជាតិ ដែលមាននៅក្នុង​ក្រេម​លាបបបូរមាត់ ចំនួន៣២ផលិតផល ដែលមានដាក់លក់នៅតាមហាងលក់ទំនិញធំៗ ឬនៅតាមហាងលក់គ្រឿង​សម្អាង​នានា និងជាពិសេសទៅលើផលិតផល ដែលសុទ្ធសឹងតែមានឈ្មោះល្បីនោះថែមទៀតផង។

ជាលទ្ធផល ដែលបានចេញមកយ៉ាងច្បាស់ ពី៦០%នៃផលិតផលទាំងនោះ គឺគេរកឃើញមានសារធាតុលោហៈចំនួន​៩ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...