រកឃើញ​ក្នុង​ក្រេម​លាប​បបូរ​មាត់ មាន​«ជាតិ​ពុល»​សម្រាប់​សុខភាព

ការសិក្សាស្រាវជ្រាវមួយ នៅសហរដ្ឋអាមេរិក បានលើកមកបង្ហាញពីការរកឃើញជាតិលោហធាតុពុលមួយចំនួន នៅក្នុងក្រេមលេបបបូរមាត់ ដែលអាចឈានទៅរកការវិវត្តន៍នៃជម្ងឺមហារីក។ ជាដំណឹងមួយយ៉ាងអាក្រក់ សម្រាប់ពួកអ្នកនាងៗមួយចំនួន ដែលចូលចិត្តតុបតែងខ្លួន មិនដែលលោះពេលណាមួយសោះនោះ។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: May 12, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការសិក្សាស្រាវជ្រាវមួយ នៅសហរដ្ឋអាមេរិក បានលើកមកបង្ហាញពីការរកឃើញជាតិលោហធាតុពុលមួយចំនួន នៅក្នុង​ក្រេមលាបបបូរមាត់ ដែលអាចឈានទៅរកការវិវត្តន៍នៃជម្ងឺមហារីក។ ជាដំណឹងមួយយ៉ាងអាក្រក់ សម្រាប់ពួកអ្នកនាងៗ​មួយចំនួន ដែលចូលចិត្តតុបតែងខ្លួន មិនដែលលោះពេលណាមួយសោះនោះ។


ក្រេមលាបបបូរមាត់ ជាមួយនឹងសារធាតុធ្វើឲ្យចែងចាំងរលោង។

អ្នកស្រាវជ្រាវពីសកលវិទ្យាល័យ ប៊ើរកឺឡី (Berkeley) ក្នុងរដ្ឋកាលីហ្វ័នី បានធ្វើការវិភាគសារជាតិ ដែលមាននៅក្នុង​ក្រេម​លាបបបូរមាត់ ចំនួន៣២ផលិតផល ដែលមានដាក់លក់នៅតាមហាងលក់ទំនិញធំៗ ឬនៅតាមហាងលក់គ្រឿង​សម្អាង​នានា និងជាពិសេសទៅលើផលិតផល ដែលសុទ្ធសឹងតែមានឈ្មោះល្បីនោះថែមទៀតផង។

ជាលទ្ធផល ដែលបានចេញមកយ៉ាងច្បាស់ ពី៦០%នៃផលិតផលទាំងនោះ គឺគេរកឃើញមានសារធាតុលោហៈចំនួន​៩ ដែលមានជាតិពុល ដូចយ៉ាងជាតិអាលុយមីញ៉ូម ជាតិសំណរ ឬជាតិក្រូមនោះជាដើម។

អ្នកទទួលខុសត្រូវនៃការស្រាវជ្រាវនេះមួយរូប លោកស្រីកាតារីន ហាមម៉ុង (Katharine Hammond) បាននិយាយថា ប្រសិនបើការប្រមូលផ្ដុំលោហធាតុទាំងនោះ មានកម្រិតខ្សោយនៅក្នុងផលិតផល ដែលយកមកសិក្សាវិភាគ​ទាំងនោះ​ក៏ពិតមែន តែលោហធាតុមួយចំនួន បានបង្ហាញនូវកម្រិតប្រតិកម្មរបស់ខ្លួន សម្រាប់អ្នកប្រើប្រាស់ «ទៅថ្ងៃមុខវែង​ឆ្ងាយ​តទៅទៀត»។

ការស្រាវជ្រាវនោះថែមទាំងបានរកឃើញទៀតថា ការប្រើប្រាស់ផលិតផលក្រេមលាមបបូរមាត់នេះខ្លាំងជ្រុល វានឹងកាន់​តែមានគ្រោះថ្នាក់ ជាពិសេសទៅលើកុមារ៕

-------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...