របៀបពិសោធន៍ដើម្បីដឹងថា ជាអង្ករផ្លាស្ទីក ឬមិនមែន?
បច្ចុប្បន្ននេះ អង្ករផ្លាស្ទីក បានក្លាយជាប្រធានបទមួយ ដែលក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បានយកមកជជែកគ្នា យ៉ាច្រើនផុលផុស ហើយបានបង្កឲ្យមានការព្រួយបារម្ភមិនតិចទេ ពីសំណាក់ពលរដ្ឋមួយចំនួន ដែលទិញអង្ករមកពីទីផ្សារ ដើម្បីធ្វើជាអាហារប្រចាំថ្ងៃរបស់ខ្លួន។ ពត័មាន ដែលទាក់ទង់ទៅនឹងអង្ករផ្លាស្ទីកនេះ ក៏ត្រូវបានសារព័តឥមានមួយចំនួន ធ្វើការផ្សាព្វផ្សាយដែរ កាលពីពេលថ្មីៗនេះ។
យ៉ាងណាក៏ដោយ ក៏មានប្រជាពលរដ្ឋមួយចំនួន មិនទាន់បានគិត និងជឿជាក់ថា ពិតជាមានអង្ករផ្លាស្ទីក លក់នៅលើទីផ្សារកម្ពុជានោះទេ។ បើអញ្ចឹង តើគេធ្វើដូចម្ដេចទៅ ដើម្បបែងចែកឲ្យដឹង ថាតើអង្ករនេះ ជាអង្ករពិតស្រិតចេញពីធម្មតា និងអង្ករនោះ ជាអង្ករផ្លាស្ទីក?
ម្ចាស់គណនេយ្យហ្វេសប៊ុកមួយរូប ដែលដាក់ឈ្មោះ Rayuth Thea នៅលើបណ្ដាញសង្គម បានបង្ហាញពីការពិសោធន៍អង្កររបស់លោក ដោយថតជាវីដេអូផង ទៅកាន់ប្រិយមិត្តទាំងអស់ ដើម្បីឲ្យដឹងទាំងអស់គ្នាថា [...]