មតិ៖ យុត្តិសាស្រ្ត នៃការឈ្លានពានខ្មែររបស់យួន តាមរយៈ«ច្រែះស៊ីដែក»
ម្ចាស់គណនេយ្យហ្វេសប៊ុកមួយរូប លោក ហុង សុខ (Hong Sok) បានធ្វើការបកស្រាយពី «ហេតុនិងផល» ដែលអាចនាំឲ្យមាន«ច្រែះស៊ីដែក»នេះ ដោយបានយក«លំហូរ» នៃជនអន្តោប្រវេសន៍វៀតណាមចូលកម្ពុជា ដោយសេរី និងគ្មានវិធានការទប់ស្គាត់ ពីរដ្ឋាភិបាល មកបកស្រាយ និងពន្យល់យ៉ាងក្បោះក្បាយ។ ប្រិយមិត្តហ្វេសប៊ុករូបនេះ បានសរសេរថា៖ «បច្ចុប្បន្ននេះ ប្រទេសវៀតណាម កំពុងផ្ដើមប្រើយុទ្ធសាស្រ្ដច្រែះស៊ីដែក ជាលើកទី៤ តាមរយៈការបំភ្លៃប្រវត្តិសាស្រ្ត ខ្មែរកម្ពុជាក្រោម»។
នៅក្នុងការពិពណ៌នាជាបន្ត លោក ហុង សុខ បានទទួលស្គាល់ថា លោក ហូ ជីមិញ គឺជាអតីតថ្នាក់ដឹកនាំកំពូលរបស់ប្រទេសវៀតណាម ដែលបានដឹកនាំ ឲ្យប្រទេសនេះមានភាពរឹងមាំ ក្នុងការបន្តឈ្លានពានយកទឹកដីកម្ពុជា។ ដើម្បីពង្រឹងនូវអំណាចរបស់ខ្លួន លោក ហូ ជីមិញ បានបង្រៀនជនជាតិរបស់ខ្លួន ចេះប្រើនូវយុទ្ធសាស្រ្ត«ច្រែះស៊ីដែក»ជាមួយកម្ពុជា។ លោក ហុង សុខ [...]