សម្ដេចសង្ឃកាតូលីក ប៊ើន័រ ១៦ ផ្ដើមប្រើ«ទ្វីធើ» ដើម្បីផ្សាយពរ
នៅថ្ងៃពុធទី១២ធ្នូនេះ សម្ដេចសង្ឃកាតូលីក ប៊ើន័រ ១៦ បានបង្ហោះទូរសាតាមប្រព័ន្ធសង្គម ទ្វីធើរ ជាលើកតំបូងរបស់ព្រះអង្គ ដើម្បីស្រោចស្រង់ ប្រសិទ្ធិពរជ័យ ដល់បណ្ដាជនរាប់សិបលាននាក់ ដែលបានតាមដានគណនីរបស់ព្រះវិហា នៅលើប្រព័ន្ធនេះ។ គណនីមុនៗរបស់ព្រះវិហា ជារឿយៗ តែងតែរង នូវការរិះគន់ពីសំណាក់ អ្នកលេងអាំងធើណែតក្មេងៗ។
សម្ដេចសង្ឃកាតូលីក ប៊ើន័រ ១៦ ទ្រង់ប្រើម្រាមដៃរបស់ទ្រង់បង្ហោះទូរសារទីមួយ របស់ទ្រង់។
រូបថត AP/ Gregorio Borgia។
ទូរសានោះ សរសេរជាភាសាអង់គ្លេស មានន័យជាអាថ៌ថា «បណ្ដាមិត្តទាំងឡាយ ខ្ញុំមានសេចក្ដីរីករាយណាស់ ដែលមានទំនាក់ទំនងជាមួយអ្នកទាំងអស់គ្នា តាមប្រព័ន្ធទ្វីធើរ (Twitter)។ សូមអរគុណ [...]